Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកជំទាវ លំ គន្ធារី និងឯកឧត្តម ប្លុង ពុទ្ធកូរ៉ា បាននាំយកអំណោយ និងថវិកាមួយចំនួនទៅប្រគល់ជូនដល់គ្រួសារដែលមានជីភាពខ្វះខាត៩គ្រួសារ នៅឃុំក្តីដូង

លោកជំទាវ លំ គន្ធារី និងឯកឧត្តម ប្លុង ពុទ្ធកូរ៉ា បាននាំយកអំណោយ និងថវិកាមួយចំនួនទៅប្រគល់ជូនដល់គ្រួសារដែលមានជីភាពខ្វះខាត៩គ្រួសារ នៅឃុំក្តីដូង

(កំពង់ធំ)÷ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ ជាប្រធានក្រុមការងារចុះជួយស្រុកកំពង់ស្វាយ និងជាប្រធានក្រុមការងារចុះជួយឃុំក្តីដូង និងឯកឧត្តម ប្លុង ពុទ្ធកូរ៉ា សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ នាំយកអំណោយ និងថវិកាមួយចំនួន ទៅប្រគល់ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន៩គ្រួសារ ស្ថិតនៅភូមិស្លែង និងភូមិអូរសំបួរ ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។

លោកជំទាវ លំ គន្ធារី បានលើកឡើងថាក្នុងនាម ប្រធានក្រុមការងារចុះជួយឃុំក្តីដូង តែងតែផ្សារភ្ជាប់ពីសុខទុក្ខ និងជីវភាពរស់នៅជាមួយបងប្អូននៅគ្រប់ទីកន្លែង  ដោយបានជួយដោះស្រាយស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ជួយសម្រាលនូវការលំបាកខ្វះខាតជូនដល់ក្រុមគ្រួសារនៅតាមមូលដ្ឋាននានា នៅក្នុងខេត្តកំពង់ធំ ។ ជាមួយនោះដែរ ក៏បានស្រាវជ្រាវរកក្រុមគ្រួសារដែលមាន​ជីវភាព​លំបាក​ខ្វះខាត​ ដើម្បីឧបត្ថម្ភគ្រឿងឧបភោគបរិភោគ សម្ភារៈផ្សេងៗ និងថវិកាមួយចំនួនក្នុងការជួយពួកគាត់ឱ្យបានទាន់ពេលវេលា។

លោកជំទាវ លំ គន្ធារី ប្រធានក្រុមការងារចុះជួយឃុំក្តីដូងបានបន្តទៀតថា ដោយអនុវត្តតាមការណែនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ត្រូវយកចិត្តទុកដាក់ជួយដោះស្រាយការលំបាកខ្វះខាតជូនក្រុមគ្រួសារដែលជួបបញ្ហាឱ្យបានល្អប្រសើរ។ ជាក់ស្ដែងនៅថ្ងៃនេះ លោកជំទាវ និងឯកឧត្តម បាននាំយកនូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ក្នុងការលើកទឹកចិត្ត និងជួយសម្រួលការលំបាកបានមួយកម្រិតផងដែរ។

សូមបញ្ជាក់ផងដែរថា អំណោយដែលត្រូវប្រគល់ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន៩គ្រួសាររួមមាន÷ ស្បៀងអាហារ សម្ភារៈប្រើប្រាស់(មុង ភួយ ក្រម៉ាសារុង) និងថវិកាមួយចំនួន ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពលំបាក ចាស់ជរា មានជំងឺផងដែរ។ អត្ថបទលោក ធូ កែវម្មុន្នី

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV