Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ពិធីប្រកាសចូលកាន់មុនតំណែង និងបំពាក់គ្រឿងឥស្សរិយយសជូនមន្ត្រីរាជការចំណុះឱ្យរចនាសម្ព័ន្ធសាលាខេត្ត

ពិធីប្រកាសចូលកាន់មុនតំណែង និងបំពាក់គ្រឿងឥស្សរិយយសជូនមន្ត្រីរាជការចំណុះឱ្យរចនាសម្ព័ន្ធសាលាខេត្ត

(កំពង់ធំ)៖ នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥  ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែង និងបំពាក់គ្រឿងឥស្សរិយយសជូនមន្ត្រីរាជការចំណុះឱ្យរចនាសម្ព័ន្ធសាលាខេត្ត នៅសាលប្រជុំសាលាខេត្ត។

ក្នុងពិធីនោះដែរ ឯកឧត្តម នួន ផារ័ត្ន បានសម្តែងនូវការកោតសរសើរដល់បងប្អូនមន្ត្រីរាជការ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានយកអស់ពីកម្លាំងកាយ កម្លាំងចិត្ត ខិតខំបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រួមគ្នាអភិវឌ្ឍន៍ខេត្តកំពង់ធំទទួលបានការរីកចម្រើន លេចចេញនូវសមិទ្ធផលថ្មីៗជាបន្តបន្ទាប់។ លើសពីនេះទៀត ឯកឧត្តម បានក្រើនរំលឹកដល់មន្ត្រីរាជការ ខិតខំរៀនសូត្រ ពង្រឹងសមត្ថភាពបន្ថែមទៀត ត្រូវមានស្មារតីការងារជាក្រុម គោរពវិន័យការងារ និងខិតខំសិក្សាស្វែងយល់នូវចំណេះដឹងថ្មីៗបន្ថែមទៀត ដូចជា បច្ចេកវិទ្យា វិទ្យាសាស្ត្រ ប្រកបដោយ នវានុវត្តន៍។

ដើម្បីឆ្លើយតប និងការផ្តល់សេចក្តីទុកចិត្តពីថ្នាក់ដឹកនាំ លោកស្រី ភឿន ធារី ទើបទទួលបានការតែងតាំងមុខតំណែងថ្មី បានឡើងផ្តាច់ជ្ញាចិត្ត ខិតខំបំពេញការងារដោយស្មារតីយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ព្រមទាំងប្រឹងប្រែងយកអស់កម្លាំកាយ បញ្ញាញាណ និងបញ្ញាស្មារតី ដើម្បីបំពេញការងារជូនរដ្ឋបាលខេត្ត ឱ្យកាន់តែសកម្មខ្លាំងខ្លាថែមទៀត។

សូមជម្រាបផងដែរថា ពិធីនេះ ប្រកាសចូលកាន់មុនតំណែងថ្មី ចំនួន ០៨រូប និងបំពាក់គ្រឿងឥស្សរិយយសជូនមន្ត្រីរាជការចំណុះឱ្យរចនាសម្ព័ន្ធសាលាខេត្ត មានចំនួន ៥៦រូប។ អត្ថបទដោយ រដ្ឋបាលខេត្តកំពង់ធំ

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains