Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រគល់ភារកិច្ចជូនកងកម្លាំង ដែលត្រូវប្ដូរវេន ក្នុងភារកិច្ចបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រគល់ភារកិច្ចជូនកងកម្លាំង ដែលត្រូវប្ដូរវេន ក្នុងភារកិច្ចបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានជួបសំណេះសំណាល និងប្រគល់ភារកិច្ចជូនដល់កងកម្លាំង ដែលត្រូវប្ដូរវេនប្រចាំការនៅទីបញ្ជាការស្រាលក្នុងភារកិច្ចបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅតំបន់បឹងទន្លេសាប នៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងនៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ។ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា កន្លងមកនេះដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងឯកឧត្តមឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ ព្រមទាំងការណែនាំដឹកនាំដោយផ្ទាល់ពីឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ។ កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរៀបចំទីបញ្ជាការស្រាលចំនួន២ គោលដៅ គឺ ទី១ នៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងទី២ នៅឃុំពាមបាង   ស្រុកស្ទោង ខេត្តកំពង់ធំ ដោយបានចាត់តាំងកម្លាំងសហប្រតិបត្តិការជាមួយស្ថាប័នជំនាញ ដែលមានការពាក់ព័ន្ធ រួមជាមួយអាជ្ញាធរដែនដី ប្រចាំការការពារទប់ស្កាត់ និងបង្ក្រាបទល្មើសនេសាទខុសច្បាប់ ទទួលបានលទ្ធផលល្អប្រសើរ គួរជាទីមោទនៈ ។ ហើយកងកម្លាំងនេះត្រូវបានរៀបចំធ្វើការផ្លាស់ប្ដូរវេនគ្នាក្នុងមួយខែមួយដង ដើម្បីធានាសុខភាពបងប្អូនផង និងធានារ៉ាប់រង់ភារកិច្ចស្នូលនៅខាងក្រោយផង។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានផ្សព្វផ្សាយលិខិតលេខ១,២៧១ ជ ផ របស់រដ្ឋបាលជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ស្ដីពីរដូវបិទនេសាទសម្រាប់ឆ្នាំ២០២៥  ដែលត្រូវអនុវត្តនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងនៅក្នុងភូមិសាស្ត្របណ្ដាខេត្តនានានៅតំបន់បឹងទន្លេសាប ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ដោយស្នើសុំឲ្យកងកម្លាំង ត្រូវ​ធ្វើការ​សហការជាមួយស្ថាប័នជំនាញដេីម្បីផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ឲ្យបានយល់ជ្រួតជ្រាប នឹងត្រូវបន្តអនុវត្តឲ្យបានមុឺងម៉ាត់ក្នុងភារកិច្ចការពារទប់ស្កាត់បង្ក្រាបបទល្មើសនេសាទខុសច្បាប់ មិនឲ្យកើតមានឡើងវិញជាថ្មីទៀត បានជាដាច់ខាត ដើម្បីរក្សាធនធានមច្ឆជាតិសម្រាប់បម្រើឲ្យសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស និងកូនចៅយើងនៅជំនាន់ក្រោយៗទៀត។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូន ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ប្រេងឥន្ធនៈ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់កងកម្លាំងនៅទីបញ្ជាការស្រាលទាំងពីរគោលដៅ ដើម្បីបម្រើសកម្មភាពឲ្យដូចភ្លៀងរលឹម ដោយគ្មានការដកថយឡើយ។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains