Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាស្រុកស្ទោង បានលើកឡើងថា ការផ្ដល់ថវិកាបេឡាមរណៈសង្គ្រោះគឺជាការគិតគូរយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលដល់គ្រួសារពលី អតីតយុទ្ធជន និងនិវត្តជនគ្រប់រូប

ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាស្រុកស្ទោង បានលើកឡើងថា ការផ្ដល់ថវិកាបេឡាមរណៈសង្គ្រោះគឺជាការគិតគូរយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលដល់គ្រួសារពលី អតីតយុទ្ធជន និងនិវត្តជនគ្រប់រូប

(កំពង់ធំ): លោក សាយ គឹមឡម ប្រធានកិត្តិយសសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាស្រុកស្ទោង បានលើកឡើងដូច្នេះនៅក្នុងឱកាសដែលលោក និងសហការីបានអញ្ជើញ សំណេះសំណាល សួរសុខទុក្ខ រំលែកទុក្ខ និងប្រគល់ថវិកា បេឡាមរណសង្គ្រោះជូនដល់គ្រួសារពលី នៅភូមិព្រះនង្គ័ល ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។

ឆ្លៀតក្នុងឱកាសនេះ លោកបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ហើយជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលសម្ដេចមានការគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុតដល់សុខទុក្ខ សុខុមាលភាពជីវភាពពុកម៉ែបងប្អូនប្រជាពលរដ្ឋទូទៅជាពិសេសគ្រួសារអតីតយុទ្ធជន គ្រួសារពលី និងនិវត្តជនដែលបានពលីនូវសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាពិសេសក្នុងកាលៈទេសៈដែលប្រទេសជាតិជួបនូវសង្គ្រាម ឈ្លានពានពីបច្ចាមិត្ត។

ជាមួយគ្នានេះលោកបានសម្ដែងនៅសមានចិត្តចូលរួមរំលែកទុក្ខជាមួយគ្រួសារសពដែលបានបាត់បង់នូវសាច់ញាតិជាទីស្រឡាញ់ដែលមិនអាចវិលត្រឡប់ជួបមុខគ្នាតទៅទៀត និងបានណែនាំដល់អាជ្ញាធរភូមិ/ឃុំ ត្រូវបង្កើនការយល់ចិត្តទុកដាក់ថែមទៀតដល់គ្រួសារពលីឬគ្រួសារអតីតយុទ្ធជន និវត្តជនគ្រប់រូបក៏ដូចជាគ្រួសារងាយរងហានិភ័យ គ្រួសារវីរៈកងទ័ព ដើម្បីមានការចូលរួមជួយសង្គ្រោះ និងការផ្ដល់នូវសេវាផ្សេងៗផងដែរ។

សូមបញ្ជាក់ថា ថវិកាដែលប្រគល់ជូនដល់គ្រួសារអ្នកស្រី អេង ផាន ដែលជាសមាជិកសមាគមអតីតយុទ្ធជននិងនិវត្តជនខេត្តកំពង់ធំ បានទទួលមរភាពកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ទទួលបាននូវទឹកប្រាក់ចំនួន៤លានរៀលផងដែរ។ អត្ថបទ រដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV