Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

រដ្ឋបាលខេត្តកំពង់ធំ បានសហការជាមួយមន្ទីរកិច្ចការនារីខេត្ត រៀបចំបើកវគ្គបណ្តុះ បណ្តាលស្ដីពីការអនុវត្តកម្មវិធីការបញ្ជ្រាបយេនឌ័រនិងធ្វើបរិវត្តកម្មយេនឌ័រ

រដ្ឋបាលខេត្តកំពង់ធំ បានសហការជាមួយមន្ទីរកិច្ចការនារីខេត្ត រៀបចំបើកវគ្គបណ្តុះ បណ្តាលស្ដីពីការអនុវត្តកម្មវិធីការបញ្ជ្រាបយេនឌ័រនិងធ្វើបរិវត្តកម្មយេនឌ័រ

(កំពង់ធំ)÷ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥
រដ្ឋបាលខេត្តកំពង់ធំ បានសហការជាមួយមន្ទីរកិច្ចការនារីខេត្តកំពង់ធំ រៀបចំបើកវគ្គបណ្តុះបណ្តាល ស្តីពីការអនុវត្តកម្មវិធីការបញ្ជ្រាបយេនឌ័រនិងធ្វើបរិវត្តកម្មយេនឌ័រ នៅមន្ទីរកិច្ចការនារីខេត្ត ក្រោមអធិបតីភាពលោកស្រី លំ គន្ធារី អភិបាលរង នៃគណអភិបាលខេត្តកំពង់ធំ និងលោកស្រី ស៊ិន ស៊ីផាន ប្រធានមន្ទីរកិច្ចការនារីខេត្ត​ ជូនដល់មន្រ្តីមន្ទីរកិច្ចការនារីខេត្ត ក្រុមការងារយេនឌ័រតាមមន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីការិយាល័យសង្គមកិច្ច និងសុខមាលភាពសង្គម ក្រុង ស្រុកទាំង៩ មានអ្នកចូលរួមសរុប៥៥នាក់ស្រី៤៨នាក់ ហើយវគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៨ ខែឧសភា ឆ្នាំ២០២៥។
          
លោកស្រី ស៊ិន ស៊ីផាន ប្រធានមន្ទីរកិច្ចការនារីខេត្ត មានមតិស្វាគមន៍ និងថ្លែងអំណរគុណជូនដល់លោកស្រីគណៈអធិបតី និងសិក្ខាកាមដែលបានអញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលេនេះ។
          
បន្ទាប់មកលោកស្រី លំ គន្ធារី  អញ្ជើញមានមតិសំណេះសំណាល និងបើកវគ្គបណ្តុះបណ្តាល ជូនដល់សិក្ខាកាម ក្នុងនោះដែរ លោកស្រីបានផ្តាំផ្ញើឱ្យសិក្ខាកាម ទាំងអស់ត្រូវព្យាយាម និងយកចិត្តទុកដាក់ ព្រោះ​ប្រធានបទនេះមានសារៈសំខាន់ណាស់សម្រាប់ថ្នាក់ក្រោមជាតិយកទៅអនុវត្ត ។
          
នៅចុងបញ្ចប់នៃវគ្គបណ្តុះបណ្តាល លោកស្រី លំ គន្ធារី អភិបាលរងខេត្ត បានមានមតិផ្តាំផ្ញើរដល់សិក្ខាកាម បន្ទាប់ពីបញ្ចប់វគ្គនេះទៅ សូមយកមេរៀន នេះទៅអនុវត្ត ហើយទៅរាយការណ៍ជូនថ្នាក់ដឹកនាំផង ព្រោះវាមានសារៈសំខាន់ណាស់។ អត្ថបទមន្ទីរកិច្ចការនារីខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains