Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តម នួន ផារ័ត្ន ជំរុញឱ្យអាជ្ញាធរក្រុងស្រុក ខិតខំកសាងប្លង់គោល ដើម្បីអភិវឌ្ឍមូលដ្ឋានមានការរីកចម្រើន

ឯកឧត្តម នួន ផារ័ត្ន ជំរុញឱ្យអាជ្ញាធរក្រុងស្រុក ខិតខំកសាងប្លង់គោល ដើម្បីអភិវឌ្ឍមូលដ្ឋានមានការរីកចម្រើន

(កំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំប្រចាំខែ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្ត។

ឯកឧត្តម នួន ផារ័ត្ន បានថ្លែងអំណរគុណដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុកទាំង៩ និងអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមថែរក្សាសុខសន្តិភាពជូនប្រជាពលរដ្ឋមានភាពសុខុដុមរមនា ជាពិសេសពិធីឆ្លងឆ្នាំសកលមានភាពសប្បាយរីករាយ មិនមានបញ្ហាអ្វីមួយកើតឡើងគួរឱ្យកត់សម្គាល់ ហើយប្រជាពលរដ្ឋបានចូលរួមយ៉ាងច្រើនកុះករផងដែរ ព្រមទាំងបានអនុវត្តបានយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្ក្រាប និងទប់ស្កាត់ក្មេងទំនើង នៅក្នុងមូលដ្ឋានខ្លួនបានល្អប្រសើរ។ សូមអរគុណរដ្ឋបាលស្រុកតាំងគោកស្រុកបារាយណ៍ ស្រុកកំពង់ស្វាយ នៅក្រុងស្ទឹងសែន បានសហការទប់ស្កាត់ និងបង្ក្រាបមិនឱ្យមានបទល្មើសកើតឡើងនៅដីតំបន់បីនោះឡើយ នេះគឺជាការខិតខំប្រឹងប្រែងរបស់បញ្ជាការស្រាលទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ការពារធនធានធម្មជាតិឱ្យបានគង់វង្ស។ ការរៀបចំសន្និបាតបូកសរុបការងាររដ្ឋបាលខេត្តឆ្នាំ២០២៤ និងលើកទិសដៅសម្រាប់ឆ្នាំ២០២៥នេះបានដោយជោគជ័យ ដោយមានការសហការជាមួយមន្ទីរអង្គភាព រដ្ឋបាលក្រុងស្រុក ដែលបានខិតខំអនុវត្តការងារកន្លងមក។

ឯកឧត្តមអភិបាលខេត្តបាន បានជំរុញដល់អ្នកចូលរួមទាំងអស់ និងដាក់គោលការណ៍ចំនួន៦ចំណុច ដើម្បីអនុវត្តការងារប្រកបដោយប្រសិទ្ធភាពគឺ÷ ១.ត្រូវស្លាកផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍ និងនិម្មិតសញ្ញាផ្សេងៗទៀត ដោយដាក់តាំងនៅតាមដងផ្លូវសាធារណៈឱ្យបានច្រើនកន្លែង។ ២.បញ្ហាស្រូវ និងទឹក ត្រូវតែសម្រួលដល់បងប្អូនប្រជាពលរដ្ឋដោះស្រាយជូនពួកគាត់ឱ្យទាន់ពេលវេលា។ ៣.ពាក់ព័ន្ធទៅនឹងសុខភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ការបើកគ្លីនិកដែលមិនមានច្បាប់។ ៤.ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ ៥.ការងារសន្តិសុខ(បញ្ហាគ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើង និងច្បាប់ចរាចរណ៍ផ្លូវគោក) រួមគ្នាផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបានជ្រួតជ្រាប ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ៦. ការបាញ់ថ្នាំដើម្បីការពារជំងឺផ្សេងៗដែលរៀបចំឡើងដោយមន្ទីរសុខាភិបាល នៅក្នុងក្រុងស្ទឹងសែន។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Cinque Terre Northern Lights Mountains