ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ថ្ងៃនេះស្នងការដ្ឋាននគរបាលខេត្ត
កំពង់ធំ បើកថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ជូនសមាជិក ចំនួន ០៤ គ្រួសារ សរុបថវិកា ២៤,០០០,០០០រៀល (ម្ភៃបួនលានរៀលគត់)
កំពង់ធំ៖ព្រឹកថ្ងៃទី១៧ ខែ មករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ទាន ប៉េងស៊ន ស្នងការរង ផែនការងារធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងជាប្រធានគណ:កម្មាធិការមូលដ្ឋាន
ជួបសំណេះសំណាលប្រគល់ថវិកា សមាគមមិត្តនគរបាលជាតិកម្ពុជា ជូនសមាជិក ដែលមរណភាព ។
ថ្លែងក្នុងពិធីនោះ លោកឧត្តមសេនីយ៍ត្រី ទាន ប៉េងស៊ន ពាំនាំប្រសាសន៍ ផ្តាំផ្ញើរបស់លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ចូលរួមរំលែកទុក្ខ ចំពោះមរណៈភាព ស្វាម៉ី ឪពុក ដែលមនុស្សជាទីស្រឡាញ់ ក្នុងក្រុមគ្រួសារបងប្អូន ។
លោកឧត្តមសេនីយ៍ត្រី ស្នងការរង បានលើកឡើងអំពីស្នាដៃ គុណបំណាច់
ពលិកម្ម របស់កងកម្លាំង ចំពោះជាតិមាតុភូមិ ការពារ ថែរក្សាបាន សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម រយៈពេលកន្លងមក រហូតទទួល
បានសុខសន្តិភាព យ៉ាងពេញលេញ នាពេលបច្ចុប្បន្ន ។
ឆ្លៀតក្នុងឱកាសនោះ លោកស្នងការរង បានប្រគល់ថវិកា ដល់សមាជិក ÷
១.លោកអនុសេនីយ៍ឯក ឆែ ប៊ុនលាភ ( មន្ត្រីចូលនិវត្តន៍ នៃអធិការដ្ឋាន
នគរបាលក្រុងស្ទឹងសែន ៦,០០០,០០០រៀល)។
២.លោកអនុសេនីយ៍ឯក ហេង សាម (មន្ត្រីចូលនិវត្តន៍ នៃអធិការដ្ឋាន
នគរបាលស្រុកសន្ទុក ៦,០០០,០០០រៀល)។
៣. អនុសេនីយ៍ឯក ព្រំ ឃួន ( នាយរងផ្នែកបង្ក្រាបបទល្មើស នៃការិយាល័យនគរបាលការពារបេតិកភណ្ឌ ៦,០០០,០០០រៀល) ។
៤.លោកអនុសេនីយ៍ឯក ហ៊ាន ខី ( នាយរងផ្នែកសេនាធិការ នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទសំបូរ ៦,០០០,០០០រៀល) ។
ជាកិច្ចចុងក្រោយ លោក ផ្ដាំផ្ញើ ដល់គ្រួសារសមាជិក សូមថែទាំ សុខភាព
តាមរយៈការរស់នៅមានអនាម័យ បរិភោគម្ហូប អាហារ ចម្អិន បានល្អ
ពិសារទឹកស្អាត ឧស្សាហ៍ ហាត់ប្រាណ ពង្រឹងកាយសម្បទា ៕ ពិនិត្យដោយអ៊ុមញឹប។