Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្ដមសេនីយ៍​ទោ ​សោម​ ស៊ុន​ ផ្សព្វផ្សាយ​គោល​នយោបាយ​ភូមិ​ឃុំ​ សង្កាត់​មាន​សុវត្ថិភាព​ និង​ផ្សព្វផ្សាយ​សារ​របស់​សម្តេច​តេជោ​ហ៊ុន​ សែន​ក្នុង​ទិវា​បុណ្យ​ជាតិ​ ៧​ មករា​ នៅ​ឃុំ​ដងកាំបិត​ ស្រុក​សណ្តាន់

ឧត្ដមសេនីយ៍​ទោ ​សោម​ ស៊ុន​ ផ្សព្វផ្សាយ​គោល​នយោបាយ​ភូមិ​ឃុំ​ សង្កាត់​មាន​សុវត្ថិភាព​ និង​ផ្សព្វផ្សាយ​សារ​របស់​សម្តេច​តេជោ​ហ៊ុន​ សែន​ក្នុង​ទិវា​បុណ្យ​ជាតិ​ ៧​ មករា​ នៅ​ឃុំ​ដងកាំបិត​ ស្រុក​សណ្តាន់

ខេត្តកំពង់ធំ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៧​ ខែ​មករា​ ឆ្នាំ​២០២៦​ ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ មេបញ្ជាការ​ តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​ អនុប្រធាន​គណៈបញ្ជាការឯកភាព​រដ្ឋបាល​ខេត្ត​ និង​ជាប្រធាន​ក្រុម​ការងារ​របស់​រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ ឃុំ​ដងកាំបិត​ ស្រុក​សណ្តាន់​ ខេត្ត​កំពង់​ធំ​ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ផ្សព្វផ្សាយ​គោល​នយោបាយ​ ភូមិ​ ឃុំ​ សង្កាត់​មាន​សុវត្ថិភាព​ បំពាក់​សំលៀកបំពាក់​ជូន​ប្រជាការពារ​នៅ​ទូទាំង​ឃុំ​ និងផ្សព្វផ្សាយសារ​របស់​សម្ដេច​អគ្គ​មហា​មហាសេនា​បតីតេជោ ​ហ៊ុន​ សែន​ ក្នុងឱកាសរំឭកខួបទី៤៧ នៃទិវាជ័យជម្នះ ៧មករា ។  ដែល​ពិធីនេះ​ប្រព្រឹត្តទៅ​នៅ​វត្ត​ស្រែ​វាល​ខាង​កេីត​ ដោយ​មាន​ការចូលរួម​ពី​ក្រុម​ការងារ​របស់​រាជរដ្ឋាភិបាល​ថ្នាក់​ខេត្ត​ ស្រុក​ និង​អាជ្ញា​ធរ​ដែន​ដី​ ឃុំ​ ភូមិ​ ប្រជាការពារ​ និង​ប្រជាពលរដ្ឋ​យ៉ាង​ច្រើន​កុះករ​ផង​ដែរ​ ។

លោក​ លន់​ យ៉េន​ ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ​ដងកាំបិត​ បានអានរបាយការណ៍​ស្វាគមន៍​ ដោយ​គូស​បញ្ជាក់​អំពី​សភាពការណ៍​ទូទៅ​ នៃ​ការ​អនុវត្តន៍​គោលនយោបាយ​ភូមិ​ ឃុំ​ មាន​សុវត្ថិភាព​ និង​ស្ថានភាព​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​  និង​បាន​សង្កត់​ធ្ងន់​ថា​ ប្រជាពលរដ្ឋ​នៅ​ទូទាំង​ឃុំ​ មាន​ការគាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ការ​ដឹកនាំ​របស់​ប្រមុខរាជ​រដ្ឋា​ភិបាល​កម្ពុជា​ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា​ និង​ថៃ​ ។

ឧត្តមសេនីយ៍​ទោ​ សោម​ ស៊ុន​ បានថ្លែងនូវការកោតសរសើរចំពោះ​អាជ្ញា​ធរ​ដែន​ដី​ ភូមិ​ ឃុំ​ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ ដែលបានខិតខំ​ប្រឹងប្រែង​រួម​គ្នា​ការ​ពារ​សន្តិសុខ ​សុវត្ថិភាព​ រក្សា​សណ្តាប់​ធ្នាប់​ និង​បម្រើ​ប្រជាជន​បាន​ល្អប្រសើរ​ ។

នៅក្នុង​ឱកាស​នេះ​ ឧត្តម​សេនីយ៍​ទោ​ សោម​ ស៊ុន​ បាន​ផ្សព្វផ្សាយ​គោល​នយោបាយ​ ភូមិ​ ឃុំ​ សង្កាត់​ មាន​សុវត្ថិភាព​ទាំង​ ៧​ចំណុច​ របស់​រាជ​រដ្ឋាភិបាល​ និងបំពាក់​សំលៀកបំពាក់​ជូន​ប្រជាការពារ​នៅ​ទូទាំង​ឃុំ​ ចំនួន​  ៦០​ នាក់​  ព្រមទាំង​បាន​ឧបត្ថម្ភ​សំលៀកបំពាក់​ចំនួន​ ១០​បាល់​ ជូន​ប្រជាពលរដ្ឋ​ផងដែរ​ ។

ឧត្តមសេនីយ៍​ទោ​ សោម​ ស៊ុន​ បានផ្សព្វផ្សាយសារ​របស់​សម្ដេច​អគ្គ​មហា​មហាសេនា​បតីតេជោ ​ហ៊ុន​ សែន​ ប្រធាន​ព្រឹទ្ធសភា​ នៃព្រះរាជាណាចក្រកម្ពុជា​ ដែល​បាន​ផ្ញើរ​ជូន​ជន​រួម​ជាតិ​ នៅ​ក្នុង​ខួប​លើក​ទី​៤៧​ ទិវា​បុណ្យ​ជាតិ​ ៧​មករា​ ដោយ​បាន​គូស​បញ្ជាក់​ថា​៖​ ខួបលើកទី៤៧ នៃថ្ងៃជ័យជម្នះ ៧មករា ជាប្រវត្តិសាស្ត្រដែលបានផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត  សង្គ្រោះជាតិ និងប្រជាជនកម្ពុជា ឱ្យមានជីវិតរស់ឡើងវិញ បើកឡើងនៅសករាជថ្មីរបស់កម្ពុជា គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ។ ក្នុងសាររបស់សម្ដេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ថា ប្រទេសថៃបានបង្ករសង្គ្រាមរំលោភបំពានកម្ពុជាយ៉ាងកំរោល មកលើបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានវាយប្រហារលើគោលដៅស៊ីវិលនានាមិនរើសមុខ ដោយប្រើប្រាស់អាវុធធំ តូច ទំនើបគ្រប់ប្រភេទ ទាំងជើងគោក ជើងទឹក និងជើងអាកាស បង្កនូវមហន្តរាយយ៉ាងធំធេងដល់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅយ៉ាងសុខសាន្ត ។ សកម្មភាពនេះ បានរំលោភយ៉ាងធ្ងន់ធ្ងរបំផុតលើដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា បំពានធម្មនុញ្ញអង្គការសហប្រជាជាតិ បំពានធម្មនុញ្ញអាស៊ាន និងមិនគោរពស្មារតីនៃសហគមន៍អាស៊ានឡើយ ។

ក្នុងសាររបស់សម្ដេចតេជោ ហ៊ុន សែន ក៍បានអំពាវនាវដល់ជនរួមជាតិនៅគ្រប់ទិសទី សូមបន្តរួមសាមគ្គីគ្នាជាធ្លុងមួយ ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ និងរួមសាមគ្គីជុំវិញរាជរដ្ឋាភិបាលប្រកបដោយជំនឿមុតមាំ ចំពោះបុព្វហេតុដ៏យុត្តិធម៌របស់យើង ។អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV