Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ពិធីក្រុងពាលីសុំសេចក្តីសុខ ដើម្បីកសាងទូក(ង) «គង្គាពិសីសែនជ័យ» (ថ្មី) នៅវត្តធម្មឃោសិតារាម (ហៅវត្តស្លែង)

ពិធីក្រុងពាលីសុំសេចក្តីសុខ ដើម្បីកសាងទូក(ង) «គង្គាពិសីសែនជ័យ» (ថ្មី) នៅវត្តធម្មឃោសិតារាម (ហៅវត្តស្លែង)

(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ព្រះចៅអធិការ និងគណៈកម្មការវត្តធម្មឃោសិតារាម (ហៅវត្តស្លែង) ស្ថិតនៅភូមិស្លែង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានប្រារព្ធពិធីក្រុងពាលី សុំសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យ ដើម្បីបើកការដ្ឋានកសាងទូក(ង)ឈ្មោះ «គង្គាពិសីសែនជ័យ» (ថ្មី) នៅក្នុងបរិវេណវត្តស្លែង។

ពិធីនេះប្រព្រឹត្តទៅតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ និងជំនឿព្រះពុទ្ធសាសនា ដោយមានការនិមន្តព្រះសង្ឃសូត្រមន្ត ប្រោះព្រំសិរីសួស្តី និងការអុជធូបបួងសួងសុំសេចក្តីសុខ សុភមង្គល ដើម្បីឱ្យដំណើរការកសាងទូក(ង) ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យតាមគោលបំណង។

ការកសាងទូក(ង) «គង្គាពិសីសែនជ័យ» (ថ្មី)នេះ ត្រូវបានដឹកនាំកសាងដោយ ព្រះភិក្ខុគម្ពីរប្បញ្ញោ ហួរ ចាន់ហេន ព្រះចៅអធិការវត្ត ធម្មឃោសិតារាម (វត្តស្លែង) ដោយមានការចូលរួមគាំទ្រពីគណៈកម្មការវត្ត ពុទ្ធបរិស័ទជិតឆ្ងាយ និងសប្បុរសជននានា។

ព្រះភិក្ខុគម្ពីរប្បញ្ញោ ហួរ ចាន់ហេន
ព្រះចៅអធិការវត្ត បានមានសង្ឃដីកាថា ការកសាងទូក(ង) ថ្មីនេះ គឺក្នុងគោលបំណងលើកស្ទួយប្រពៃណីវប្បធម៌ជាតិខ្មែរ ជាពិសេសការចូលរួមប្រណាំងទូកក្នុងពិធីបុណ្យអុំទូកនាពេលខាងមុខ ព្រមទាំងជាការបណ្តុះស្មារតីសាមគ្គីភាព និងការចូលរួមថែរក្សាបេតិកភណ្ឌវប្បធម៌របស់ដូនតាឱ្យស្ថិតស្ថេរគង់វង្ស។

ព្រះចៅអធិការវត្ត ហួរ ចាន់ហេន មានសង្ឃដីកាទៀតថា ទូក(ង)ឈ្មោះ“គង្គាពិសីសែនជ័យ (ថ្មី)នេះគឺជាទូកប្រពៃណីមួយដែលកើតឡើងពីការរួមចំណែក និងកម្លាំងសាមគ្គីរបស់ប្រជាពលរដ្ឋនៅភូមិស្លែង ភូមិក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំនិងសប្បុរសជននានា។

ព្រះចៅអធិការ ហួរ ចាន់ហេន មានសង្ឃដីកាបញ្ជាក់ថាទូក(ង)ឈ្មោះ “គង្គាពិសីសែនជ័យ មានន័យសំខាន់ដោយពាក្យ “គង្គា” សំដៅលើទឹក ឬទន្លេ ដែលជាដើមកំណើតនៃជីវិត និងការរស់នៅរបស់ប្រជាជន ពាក្យ“ពិសី” បង្ហាញពីភាពស្រស់ស្អាត និងសេចក្តីសុខសុភមង្គល។ ដូច្នេះ ឈ្មោះនេះតំណាងឱ្យទូកដែលនាំមកនូវសំណាងល្អ សាមគ្គីភាព និងភាពរីកចម្រើនសម្រាប់សហគមន៍។

ក្នុងឱកាសនោះ ព្រះសង្ឃ គណៈកម្មការវត្ត ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋដែលបានចូលរួម ក៏បានបួងសួងសុំឱ្យការកសាងទូក(ង) «គង្គាពិសីសែនជ័យ» (ថ្មី) សម្រេចបានជោគជ័យ ប្រកបដោយគុណភាព និងនាំមកនូវកិត្តិយសជូនវត្ត និងសហគមន៍មូលដ្ឋាននាពេលអនាគត៕ អត្ថបទលោក ធូ កែមុន្នី-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV