Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោក យ៉ុម ហឿន បានលើកឡើងថា រាល់ការដេញថ្លៃគម្រោងមូលនិធិឃុំ ត្រូវធ្វើឡើងជាសាធារណៈ ឱ្យមានតម្លាភាព ព្រោះនេះជាកញ្ចប់ថវិកា សម្រាប់ធ្វើការអភិវឌ្ឍក្នុងមូលដ្ឋាន

លោក យ៉ុម ហឿន បានលើកឡើងថា រាល់ការដេញថ្លៃគម្រោងមូលនិធិឃុំ ត្រូវធ្វើឡើងជាសាធារណៈ ឱ្យមានតម្លាភាព ព្រោះនេះជាកញ្ចប់ថវិកា សម្រាប់ធ្វើការអភិវឌ្ឍក្នុងមូលដ្ឋាន

(កំពង់ធំ)÷ ‎លោក យ៉ុម ហឿន អភិបាលរងស្រុក តំណាងលោក គង់ សំអាត អភិបាល នៃគណៈអភិបាលស្រុកប្រាសាទបល្ល័ង្ក បានលើកឡើងថា រាល់ការ ដេញថ្លៃគម្រោងមូលនិធិឃុំ ត្រូវធ្វើឡើងជាសាធារណៈ ឱ្យមានតម្លាភាព និងលុបបំបាត់ ត្រូវធ្វើយ៉ាងណា ចៀសវាងការឃុបឃិតគ្នាក្នុងរូបភាពណាមួយ ព្រោះនេះជាកញ្ចប់ថវិកា សម្រាប់ធ្វើការអភិវឌ្ឍក្នុងមូលដ្ឋាន។

‎លោកអភិបាលរងស្រុកមានប្រសាសន៍លើកឡើងដូចនេះ ក្នុងឱកាសដែលលោក អញ្ជើញចូលរួមក្នុងពិធីដេញថ្លៃគម្រោងធ្វើផ្លូវមូលនិធិឃុំទួលគ្រើល ឆ្នាំ២០២៦ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ពិធីនេះមានការអញ្ជើញចូលរួម ពិធីនេះក៏មានការចូលរួមពី លោក ខៀវ ប៉ាង នាយកទីចាត់ការវិនិយោគខេត្តកំពង់ធំ  លោកប្រធានក្រុមប្រឹក្សាឃុំ និងក្រុមការងារបច្ចេកទេសគាំទ្រឃុំ ក្រុមហ៊ុនទទួលការសាងសង់ជាច្រើនក្រុមហ៊ុន និងអ្នកសារព័ត៌មានជាច្រើន នៅសាលលាឃុំទួលគ្រើល  នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦។

‎  លោក ព្រាប ហាវ ប្រធានក្រុមប្រឹក្សាឃុំទួលគ្រើល បានលើកឡើងថា  គម្រោងមូលនិធិឃុំក្នុងឆ្នាំ ២០២៦៖ គម្រោងសាងផ្លូវលំក្រាលក្រួសក្រហមប្រវែង១.៦៥០ ម៉ែត្រ ទទឹងផ្លូវ៥ម៉ែត្រ និងស្លាកសញ្ញាគម្រោង១កន្លែង សាងសង់លូទោលអង្កាត់ផ្ចិត១.០០០មីលីម៉ែត្រ ប្រវែង៧ម៉ែត្រ ចំនួន២កន្លែង សាងសង់លូមូលភ្លោះអង្កាត់ផ្ចិត១.០០០មីលីម៉ែត្រ ប្រវែង៧ម៉ែត្រចំនួន១កន្លែង។ ដែលមានតម្លៃប៉ាន់ស្មាន ១៨៦,៣៩០,៨៨២រៀល (មួយរយប៉ែតសិបប្រាំមួយលាន បីរយកៅសិបពាន់ ប្រាំបីរយប៉ែតសិបពីររៀលគត់)។

នាឱកាសនោះលោក ខៀវ ប៉ាង នាយកទីចាត់ការខេត្ត បានវាយតម្លៃខ្ពស់ទៅលើលទ្ធផលការចូលរួមដេញថ្លៃ គឺបានផលល្អប្រសើរ រីឯដំណើការទាំងអស់នៃកម្មពិធី គឺស្របទៅតាមនីតិវិធី ក្នុងនោះក្រុមហ៊ុនដែលទទួលបានគម្រោង​ត្រូវអនុវត្ត​ទៅតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាបានគុណភាព និងការប្រើប្រាស់បានយូរអង្វែងចៀសវាងមានខាតបង់ថិការរដ្ឋ ហើយក៏ជាញើសឈាមរបស់ប្រជាពលរដ្ឋតាមរយៈការបង់ពន្ធ។
‎  
ជាមួយគ្នានេះផងដែរលោក យ៉ុម ហឿន អភិបាលរងស្រុក បានសង្កត់ធ្ងន់ថា ការដេញថ្លៃគម្រោងមូលនិធិឃុំនេះ ត្រូវតែធ្វើឡើងជាសាធារណៈនៅចំពោះមុខអ្នកចូលរួមដេញថ្លៃទាំងអស់ ដើម្បីឱ្យមាន តម្លាភាព និងចៀសវាងជាដាច់ខាតនូវភាពអនាធិបតេយ្យ ក្នុងអំឡុងពេលដំណើរការនីតិវិធី ដេញថ្លៃ ជាពិសេសត្រូវលុបបំបាត់ឱ្យខាងតែបាន ចំពោះជនឆ្លៀតឱកាសចាំយកប្រាក់សេវា។ ចំពោះអ្នកទទួលការដែលឈ្នះក្នុងការដេញថ្លៃត្រូវគោរពឱ្យបានត្រឹមត្រូវ ទៅតាមលក្ខណៈ បច្ចេកទេស និងរយៈពេលកំណត់នៃកិច្ចសន្យា។
‎  
លោកបានបន្តថា តំណាងក្រុមហ៊ុនទាំងអស់ ដែលចូលរួមក្នុងការដេញថ្លៃ សូមឱ្យមានការដេញថ្លៃដោយសេរី និងយុត្តិធម៌ ចៀសវាងការឃុបឃិតគ្នាក្នុងរូបភាពណា មួយជាដាច់ខាត ព្រោះនេះជាកញ្ចប់ថវិកាសម្រាប់ធ្វើការអភិវឌ្ឍក្នុងមូលដ្ឋាន ដូច្នេះការដេញថ្លៃ ត្រូវឱ្យមានតម្លាភាព និងការសាងសង់ផ្លូវ ធ្វើឱ្យត្រូវតាមស្តង់ដារលក្ខណៈបច្ចេកទេស មានភាពរឹងមាំ គង់វង្សយូរអង្វែង។
‎ 
ចុងក្រោយលោកអភិបាលរងស្រុកបានផ្ដាំផ្ញើ ចំពោះអាជ្ញាធរឃុំទាំង៧ ក្នុងស្រុកប្រាសាទបល្ល័ង្ក ត្រូវពង្រឹងភាពទទួលខុសត្រូវនៃការរៀបចំដេញថ្លៃគម្រោងមូលនិធិឃុំបន្ថែមទៀត លើភាពជោគជ័យជាបន្តបន្ទាប់ដែលសម្រេចបាននារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយក្នុងនោះផងដែរ ប្រជាពលរដ្ឋមានសិទ្ធិចូលរួមដឹងឮ រាល់កិច្ចការងារអភិវឌ្ឍគម្រោងអ្វីមួយនៅក្នុងមូលដ្ឋានរបស់ខ្លួន៕
‎ 
សូមបញ្ជាក់ថា ÷ក្រុមហ៊ុនដែលទទួលបានក្នុងការម៉ៅការសាងសង់ផ្លូវលំក្រាលគ្រួលក្រហមដែលមានប្រវែង១.៦៥០ម៉ែត្រ គឺ  ក្រុមហ៊ុន តាន់ ម៉េងហុង ក្នុងតម្លៃ ៤៨.០០០.០០០រៀល ។ អត្ថបទរដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV