Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

រយៈពេលជាង ៥ឆ្នាំ ក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ

រយៈពេលជាង ៥ឆ្នាំ ក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង  អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី ទៅត្រួតពិនិត្យការអភិវឌ្ឍថ្មីៗបន្ថែមទៀត និងសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនអតីតយុទ្ធជន ចំនួន១៤១​ គ្រួសារ​ វគ្គទី​១​ ដែលកំពុងរស់នៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា អតីតយុទ្ធជនចំនួន ១៤១ គ្រួសារ នៅ​វគ្គ​ទី​១​ បានមករស់នៅលើផ្ទះថ្មី ក្នុងទឹកដីមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង នៅឃុំក្រយា ស្រុកសន្ទុកនេះ មានរយៈពេលជាង ៥ ឆ្នាំកន្លងមកហើយ​ ដោយបានធ្វើការចាប់ឆ្នោតទទួលយកដីសម្បទានសង្គមកិច្ច ក្នុងមួយគ្រួសារមួយហិកតាកន្លះ និងផ្ទះថ្មីមួយខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២១ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់បន្ថែមទៀតថា បងប្អូនអតីតយុទ្ធជនទាំង ១៤១គ្រួសារនេះ សម្ដេចតេជោ ហ៊ុន​ សែន​ អតីត​នាយករដ្ឋមន្ត្រី​ បានស្ថាបនាផ្លូវលំក្រាលគ្រួសក្រហមជូនគាត់ ប្រវែងជាង១០ គីឡូម៉ែត្រ បុកអណ្ដូងទឹកស្អាតសម្រាប់ប្រើប្រាស់បានចំនួន ៦៣អណ្ដូង និងបានជីកស្រះមួយកន្លែងមានទំហំ ៣០ម៉ែត្រ គុណនិង ៤០ម៉ែត្រ ជម្រៅ ៣ម៉ែត្រ តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់ជូនបងប្អន​អតីត​យុទ្ធ​ជន​បាន​ប្រើប្រាស់ ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​។ ជាមួយនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក៍បានតបបណ្ដាញអគ្គិសនីតាមផ្លូវមេរួចរាល់ សម្រាប់បងប្អូនទាំង ១៤១គ្រួសារ​ ហេីយមួយ​ចំនួន​បាន​តភ្ជាប់​បណ្ដាញ​ចូល​ក្នុង​ផ្ទះ​ សម្រាប់​ប្រើ​ប្រាស់​រួច​ហើយ​ ។  ដោយឡែកឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានឧបត្ថម្ភបន្ទះសូឡាដាក់បំភ្លឺតាមដងផ្លូវចំនួន ៧៥បង្គោល ។ ហើយថ្មីៗនេះឯកឧត្តម បានផ្ដល់ថវិកាចំនួន ១០,០០០ ដុល្លារសហរដ្ឋអាមេរិកបន្ថែមទៀត សម្រាប់សាងសង់សាលប្រជុំមួយខ្នងដែលមានទំហំ ៣៦០ម៉ែត្រការ៉េ  សម្រាប់​បងប្អូន​បាន​ជួប​ជុំ​ក្នុង​ពិធី​ផ្សេងៗ​ផងដែរ​ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ផងដែរថា បច្ចុប្បន្នបងប្អូនអតីតយុទ្ធជនចំនួន ១៤១ គ្រួសារ ដែលកំពុងរស់នៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង បានកសាងជីវភាពរស់នៅថ្មី ដោយបាន​ដាំ​បន្លែ​បង្ការ​ចិញ្ចឹម​សត្វ​សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ​  ដោយ​ឡែក​បងប្អូន​បានរៀបចំជាសហគមន៍ ដាំដើមស្វាយចន្ទី ប្រមាណជាង ១៨៦ហិកតា ហើយដំណាំស្វាយចន្ទីនេះ មួយចំនួនបានទទួលផលរួចហើយ។ ហើយមួយចំនួនទៀត កំពុងតែដុះលូតលាស់ត្រៀមទទួលផលនៅឆ្នាំក្រោយៗទៀតជាបន្តបន្ទាប់។

បងប្អូនអតីតយុទ្ធជន ពិតជាមានក្តីរំភើបរីករាយរកអ្វីមកប្រៀបផ្ទឹមពុំបាន និងបានដឹងគុណជានិច្ចចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ដល់ក្តីសង្ឃឹម ក្នុងការកសាងជីវភាពរស់នៅថ្មី លើទឹកដីអភិវឌ្ឍន៍ មរតកជោធិបតីថ្លុកព្រីង នៅថ្ងៃនេះ  និងទៅអនាគត ។អត្ថបទតំបន់ប្រតិបត្តិការសឹករោងកំពង់ធំ-ពិនិត្យអ៊ុមញឹប។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV