ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំសហការី ទៅជួសជុលជម្រកស្នាក់នៅដែលរងការខូចខាតទាំងស្រុងដោយខ្យល់កន្ត្រាក់ ជូនលោកពលបាលឯក គង់ សុខុម នៅឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការីទៅជួយជួសជុលជម្រកស្នាក់នៅ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់បណ្ដាលឲ្យខូចខាតទាំងស្រុង កាលពីថ្ងៃទី ១០ ខែមិថុនាឆ្នាំ២០២៦កន្លងទៅនេះ ជូនលោកពលបាកឯកគង់ សុខុម នាយទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលកំពុងមានភារកិច្ចការពារបូរណភាពទឹកដីនៅខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា លោកពលបាលឯក គង់ សុខុម មានម្ដាយដែលមានវ័យចំណាស់ និងភរិយាព្រមទាំងមានកូនតូចៗចំនួនពីរនាក់នៅក្នុងបន្ទុក រស់នៅក្នុងផ្ទះតៀមផ្ទាល់ដី ជញ្ជាំង និងដំបូលប្រក់ស័ង្កសី ។ តែជាអកុសល នៅរសៀលថ្ងៃទី១០ ខែមិថុនាឆ្នាំ ២០២៦ កន្លងទៅនេះ ជម្រកស្នាក់នៅរបស់គាត់ត្រូវភ្លៀងមួយមេ និងខ្យល់កន្ទ្រាក់បោកបក់បណ្ដាលឲ្យប៉ើងរបើកដំបូលផ្ទះរងការខូចខាតទាំងស្រុង ។ ហើយលោកពលរបាលឯកគង់សុខុម ជាយោធិននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំដែលមានភារកិច្ចការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃផងដែរ។
ដើម្បីដោះស្រាយនូវការលំបាកនេះ ឧត្តមសេនីយ៍ទោសោមស៊ុន បាននាំយកនូវ ស័ង្កសីចំនួន៦០ សន្លឹក អំណោយមនុស្សធម៌របស់សម្ដេចមហាបវរអធិបតីហ៊ុនម៉ាណែត នឹងលោកជំទាវ ព្រមទាំងស្បៀងអាហារគ្រឿងឧបភោគបរិភោគ គ្រឿងឈេី និងថវិកាមួយចំនួន របស់សប្បុរសជន និងរបស់អង្គភាព យកទៅជួយឧបត្ថម្ភជូនក្រុមគ្រួសារគាត់ ហើយនឹងបានដឹកនាំកងកម្លាំងជួយជួសជុល ជម្រកស្នាក់នៅជូនក្រុមគ្រួសារគាត់បានរួចរាល់ទាំងស្រុងដែលជាការបង្ករនូវភាពកក់ក្តៅជូនដល់គ្រួសារយោធិននៅក្រោមឱវាទ ក្នុងពេលដែលកំពុងមានភារកិច្ចការពារបូរណភាពទឹកដី ។
ក្រុមគ្រួសារលោកពលបាលឯក គង់ សុខុម បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះឧត្តមសេនីយ៍ទោសោមស៊ុន ដែលបានជួយដោះស្រាយការលំបាកនេះជូនដល់ក្រុមគ្រួសារគាត់បានទាន់ពេលវេលា ដែលនេះគុណធម៌ដែលមិនអាចបំភ្លេចបានឡើយ និងសូមគោរពជូនពរលោកមេបញ្ជាការ និងសហការីទាំងអស់សូមទទួលបាននូវពុទ្ធពរទាំង ៤ ប្រការកុំបីឃ្លៀងឃ្លាតឡើយ។









![]()
