Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ត្រួតពិនិត្យការសាងសង់ផ្ទះ​ថ្មី​ទៀត កំពុងដំណើរការសាងសង់ ត្រៀមប្រគល់ជូនអតីតយុទ្ធជន ដែលគ្មានដី គ្មានផ្ទះនៅខេត្តកំពង់ធំ​

ឧត្តមសេនីយ៍ទោ សោម ស៊ុន ត្រួតពិនិត្យការសាងសង់ផ្ទះ​ថ្មី​ទៀត កំពុងដំណើរការសាងសង់ ត្រៀមប្រគល់ជូនអតីតយុទ្ធជន ដែលគ្មានដី គ្មានផ្ទះនៅខេត្តកំពង់ធំ​

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា​ ខេត្តកំពង់ធំ បានដឹកនាំសហការីទៅត្រួតពិនិត្យការសាងសង់ផ្ទះថ្មីចំនួន ៣៥ខ្នងបន្ថែមទៀត អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ​​ ហ៊ុន​ សែន​ និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ នៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង ស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក ដើម្បីត្រៀមផ្ដល់ជូនក្រុមគ្រួសារអតីតយុទ្ធជនដែលគ្មានដី គ្មានផ្ទះ នៅក្នុងខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ នៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង បាន​និង​កំពុង​ដំណើរការសាងសង់ផ្ទះចំនួន ២៤១ ខ្នងផ្ទះ​ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយក​រដ្ឋមន្ត្រី​ និង​លោក​ជំទាវ​ ដោយចែកចេញជាបីដំណាក់កាលគឺ​៖​
ដំណាក់កាលទី១ បានដំណើរការសាងសង់នៅខែឧសភា ឆ្នាំ ២០២១ បានចំនួន ១៤១ ខ្នងផ្ទះ និងប្រគល់ដីសម្បទានសង្គមកិច្ចក្នុងមួយគ្រួសារមួយហិកតាកន្លះ ។ ដំណាក់កាលទី២ បានដំណើរការសាងសង់ នៅខែកុម្ភៈ ឆ្នាំ២០២៥ នឹងបានប្រគល់ដីសម្បទានសង្គមកិច្ចក្នុងមួយគ្រួសារចំនួនមួយហិកតា និងដំណាក់កាលទី៣ ដែលកំពុងដំណើរការសាងសង់នេះ​ គឺចាប់ពីខែឧសភា ឆ្នាំ២០២៦មក​ មានចំនួន ៣៥ខ្នងផ្ទះ ដោយបានផ្តល់ដីលំនៅឋានទំហំ ១២០០ម៉ែត្រការ៉េ និងគ្រោងរៀបចំដីសម្រាប់បង្ករបង្កើនផលដោយឡែក ជូនគាត់បន្ថែមទៀតផងដែរ​ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានបញ្ជាក់បន្ថែមទៀតថា៖ ក្នុងចំនួនអតីត​យុទ្ធ​ជន​ ១០០គ្រួសារ ក្នុងដំណាក់កាលទី២ និងដំណាក់កាលទី៣នេះ មិនទាន់បានដំណើរការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឲ្យបានល្អនៅឡើយទេ ដោយខែវស្សាត្រូវទឹកជន់លិចលំបាកដល់បងប្អូនក្នុងការធ្វើដំណើរ ហើយដំណាំមួយចំនួន ដែលបងប្អូនបានដាំដុះរួចហេីយ ក៏ត្រូវបានទឹកលិចលង់ខូចខាតផងដែរ ។
ដោយ​ឡែក​បច្ចុប្បន្ននេះ ក្រសួងអភិវឌ្ឍន៍ជនបទក៏បានដំណើរការបុកអណ្ដូងទឹកស្អាតចំនួន ១៣ អណ្ដូង សម្រាប់ជូនបងប្អូនក្រុមគ្រួសារអតីតយុទ្ធជនបានប្រើប្រាស់រួចមកហើយ និងកំពង់ស្នើសុំបុកអណ្ដូងទឹកស្អាតចំនួន ២៥ អណ្ដូងបន្ថែមទៀត សម្រាប់ធានាការប្រើប្រាស់ជូនដល់បងប្អូនអតីតយុទ្ធជនរបស់យើង ដែលនឹងត្រូវមករស់នៅថ្មីបន្ថែមទៀតនៅពេលខាងមុខ។

បងប្អូនក្រុមគ្រួសារអតីតយុទ្ធជន កំពុងរស់នៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ព្រមទាំង​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក​ជំទាវ​ ដែលបានយកចិត្តទុកដាក់ជួយដោះស្រាយកាលលំបាកគ្រប់បែបយ៉ាងជូនដល់ក្រុមគ្រួសារអតីតយុទ្ធជន នៅក្នុង​ខេត្ត​កំពង់​ធំ​ និងសូមគោរពជូនពរសម្ដេច និងលោកជំទាវ សូមទទួលបាននូវពុទ្ធពរទាំង ៤ ប្រការកុំបីឃ្លៀងឃ្លាតឡើយ។អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV