Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ថវិកា​ធានា​រ៉ាប់រង​សង្គម​ចំនួន​ជាង​ ៤០​លានរៀល​ របស់​រាជរដ្ឋាភិបាល​ ត្រូវ​បាន​ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុស៊ុន ប្រគល់​ជូន​ក្រុម​គ្រួសារ​សព​ អតីត​យុទ្ធ​ជន​ មួយ​គ្រួសារ​ នៅ​ក្រុង​ស្ទឹង​សែន

ថវិកា​ធានា​រ៉ាប់រង​សង្គម​ចំនួន​ជាង​ ៤០​លានរៀល​ របស់​រាជរដ្ឋាភិបាល​ ត្រូវ​បាន​ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុស៊ុន ប្រគល់​ជូន​ក្រុម​គ្រួសារ​សព​ អតីត​យុទ្ធ​ជន​ មួយ​គ្រួសារ​ នៅ​ក្រុង​ស្ទឹង​សែន​

ខេត្តកំពង់ធំ៖ នៅ​ល្ងាច​ថ្ងៃ​ទី​ ១១​ ខែ​មិថុនា​ ឆ្នាំ​២០២៦​ ឧត្តម​សេនីយ៍​ទោ ​សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ អនុប្រធាន​ប្រចាំ​ការ​ និង​ជា​ប្រធាន​លេខាធិការ​ដ្ឋាន​ តំណាង​ឯកឧត្ដម ​នួន​ ផារ័ត្ន​ អភិបាល​ខេត្ត​ ប្រធាន​គណៈ​កម្មាធិការ​សមាគម​អតីត​យុទ្ធ​ជន​ និង​និវត្តជន​កម្ពុជា​ ខេត្ត​កំពង់ធំ​ អមដំណើរ​ដោយ​លោក ​ជួន​ សិលា​វិត ​ប្រធាន​សាខា​​មូលនិធិជាតិ​ជំនួយ​សង្គម​ និង​ជា​អនុប្រធាន​សមាគម​អតីត​យុទ្ធ​ជន​ និង​និវត្តជន​កម្ពុជា​ ខេត្ត​កំពង់ធំ​ បាន​ដឹកនាំ​សហការី​ នាំយក​ថវិកា​ធានា​រ៉ាប់រង​សង្គម​ចំនួន​ ៤០,៥៣៨,០០០​រៀល​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ទៅ​ប្រគល់​ជូន​ ក្រុម​គ្រួសារ​សព​លោក​ឧត្ដមសេនីយ៍​ត្រី ​ហែម​ សំអាង​ អតីត​យុទ្ធ​ជន​ និង​ជា​អតីត​មន្ត្រី​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ នៅភូមិពោធិបាក់ ក ​សង្កាត់​ដំរី​ជាន់​ខ្លា​ ក្រុង​ស្ទឹង​សែន​ ខេត្ត​កំពង់​ធំ​ ។

ឧត្តម​សេនីយ៍​ទោ​ សោម​ ស៊ុន​ តំណាង​ឯកឧត្ដម​ នួន​ ផារ័ត្ន និង​សហការី​ បាន​គោរព​រព​វិញ្ញាណក្ខន្ធ​សព​លោក​ឧត្ដមសេនីយ៍​ត្រី ​ហែម​ សំអាង​ និង​ថ្លែង​នូវ​ការ​សោកស្ដាយ​ចំពោះ​ការ​បាត់បង់​ជីវិត​របស់​លោក​ឧត្ដមសេនីយ៍​ត្រី​ ហែម​ សំអាង​ និង​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​គាត់ ​បាន​ទៅ​កាន់​សុគតិភព​កុំ​បី​ឃ្លៀងឃ្លាត​ឡើយ​ ហើយ​នៅ​ក្នុង​ឱកាស​នេះ​ផងដែរ​ ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ និង​លោក ​ជួន​ សិលា​វិត​ បាន​ប្រគល់​ថវិកា​ធានា​រ៉ាប់រង​សង្គម​ចំនួន​ ៤០,៥៣៨,០០០​រៀល ​ជូន​ដល់​ក្រុម​គ្រួសារ​សព​ និង​បាន​ជូនពរ​ដល់​ក្រុម​គ្រួសារ​សព​ សូម​ទទួល​បាន​នូវ​សេចក្តី​សុខ​ សេចក្តី​ចម្រើន​ និង​មាន​សុខភាព​ល្អ​ ហើយ​គណៈកម្មាធិការ​សមាគម​អតីត​យុទ្ធ​ជន​ និង​និវត្ត​ជន​កម្ពុជា​ ខេត្ត​កំពង់ធំ​ នៅ​បន្ត​មេីលថែរក្សា​គាំទ្រ​ក្រុម​គ្រួសារ​សព​អតីត​យុទ្ធ​ជន​ មិន​បោះបង់​ចោល​ឡើយ​ ។

លោក​ស្រី​ ជួន ចន្ថា ភរិយា​សព​លោក​ឧត្ដមសេនីយ៍​ត្រី ​ហែម​ សំអាង​ បាន​បញ្ជាក់​ថា៖​ ស្វាមី​របស់​គាត់​ធ្លាប់​បាន​ចូល​បម្រើ​ក្នុង​ជួរ​កង​ទ័ព​ នៅ​អង្គភាព​វរសេនាតូច​លេខ​៥៥​ យោធា​ខេត្ត​កំពង់​ធំ​ នៅ​ឆ្នាំ​ ១៩៨៨ ក្រោយ​មកត្រូវ​បាន​ផ្ទេរ​មក​បម្រើ​ការងារ​ នៅ​កងរាជអាវុធហត្ថ​ក្រុង​ស្ទឹង​សែន​ នៅឆ្នាំ​ ២០០០​ ហេីយ​ធ្លាក់​ខ្លួន​មាន​ជំងឺ​ និង​ត្រូវ​បាន​ទទួល​មរណភាព​នៅ​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​ ។ លោក​ស្រី​ ជួន ចន្ថា បាន​សូម​គោរព​ថ្លែង​អំណរគុណ​ដ៍​ជ្រាលជ្រៅ​ជាទីបំផុត​ ចំពោះ​សម្តេច​មហា​បវរ​ធិបតី ​ហ៊ុន​ ម៉ាណែត​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ តាម​រយៈ​ឯកឧត្តម​ទេសរដ្ឋមន្រ្តី​ នាយ​ឧត្ដមសេនីយ៍កិត្តិសង្គហបណ្ឌិត ​គន់​ គីម​ អនុប្រធាន​ប្រចាំ​ការ​ និង​ជជាអគ្គ​លេខាធិការ​ដ្ឋាន​ សមាគម​អតីត​យុទ្ធ​ជន​ និង​និវត្តជន​កម្ពុជា​ ដែល​បាន​ចាត់​តាំង​គណៈកម្មាធិការ​សមាគម​អតីត​យុទ្ធ​ជន​ និងនិវត្តជនកម្ពុជា​ ខេត្ត​កំពង់ធំ​ នាំយក​ថវិកា​ធានា​រ៉ាប់រង​សង្គម​មក​ប្រគល់​ជូន​ក្រុម​គ្រួសារ​គាត់​នៅ​ពេល​នេះ​ ។អត្ថបទតំបន់ប្រតិបត្តិការសុខរងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV