Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

រដ្ឋបាលខេត្តកំពង់ធំថ្លែងអំណរគុណដល់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសប្បុរសជនបានផ្ដល់ជាសម្ភារៈ និងថវិកា ជួយសម្រាលទុក្ខលំបាករបស់បងប្អូនជនភៀសសឹក

រដ្ឋបាលខេត្តកំពង់ធំថ្លែងអំណរគុណដល់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសប្បុរសជនបានផ្ដល់ជាសម្ភារៈ និងថវិកា ជួយសម្រាលទុក្ខលំបាករបស់បងប្អូនជនភៀសសឹក

(កំពង់ធំ)៖ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំថ្លែងអំណរគុណដល់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជានិងសប្បុរសជនបានផ្ដល់ជាសម្ភារៈនិងថវិកាជូនដល់រដ្ឋបាលខេត្តកំពង់ធំក្នុងមូលនិធិជួយគាំទ្រដល់វីរៈកងទ័ពក្នុងបុព្វហេតុការពារបូរណភាពទឹកដីនិងជួយសម្រាលទុក្ខលំបាករបស់បងប្អូនជនភៀសសឹកដែលមកស្នាក់នៅបណ្ដោះអាសន្នក្នុងខេត្តកំពង់ធំ។

ក្នុងនាមឯកឧត្ដមផ្ទាល់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តស្រឡាញ់ជាតិមាតុភូមិ ប្តេជ្ញារួមគ្នាជាធ្លុងមួយក្នុងស្មារតី “ខ្មែរស្រឡាញ់ខ្មែរ ” ឯកឧត្តមសូមថ្លែងអំណរគុណដល់សម្ដេច  លោកជំទាវ ក្នុងជួររដ្ឋសភាដែលបានចូលរួមផ្តល់អំណោយឧបត្ថម្ភជាថវិកា និងគ្រឿងឧបភោគបរិភោគ តាមរយ:រដ្ឋបាលខេត្តកំពង់ធំ ដើម្បីយកទៅផ្តល់ជូនដល់ជនភៀសសឹក ដែលត្រូវរងគ្រោះយ៉ាងលំបាកវេទនាជម្លៀសខ្លួន មកតំបន់សុវត្ថិភាព ចោលផ្ទះសំបែង ដែលរហូតមកដល់ពេលនេះ។

រដ្ឋបាលខេត្តកំពង់ធំសូមកោតសរសើរនិងសូមជូនពរ សម្ដេច ឯកឧត្តម លោកជំទាវសូមប្រកបពុទ្ធពរ ៤ ប្រការគឺអាយុវណ្ណៈសុខៈពលៈដើម្បីឃ្លៀងឃ្លាតឡើយ។

គូបញ្ជាក់ថាសម្ភារៈនិងថវិកាដែលបានផ្ដល់ជូនរដ្ឋបាលខេត្តកំពង់ធំមានចំនួន  ៩២០ គ្រួសារ ត្រូវបានបែងចែកជូនទៅស្រុកតាំងគោកចំនួន៦៤៨ គ្រួសារ ស្រុកកំពង់ស្វាយ ១០០ គ្រួសារ ស្រុកប្រាសាទបល្ល័ង្ក ១០២ គ្រួសារ ស្រុកសន្ទុក ២០ គ្រួសារនិងស្រុកប្រាសាទសំបូរ៥០គ្រួសារ ។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV