Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលស្រុកស្ទោង លើកទឹកចិត្តដល់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកស្ទោង និងអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ដល់វីរៈកងទ័ពជួរមុខដែលបានមកដល់មូលដ្ឋានខ្លួន

អភិបាលស្រុកស្ទោង លើកទឹកចិត្តដល់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកស្ទោង និងអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ដល់វីរៈកងទ័ពជួរមុខដែលបានមកដល់មូលដ្ឋានខ្លួន

(កំពង់ធំ)÷ អភិបាលស្រុកស្ទោងលើកទឹកចិត្តដល់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកស្ទោង និងអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ដល់វីរៈកងទ័ពជួរមុខដែលបានមកដល់មូលដ្ឋានខ្លួន លោកសាយ គឹមឡម បានលើកទឹកចិត្តដូច្នេះនៅក្នុងឱកាសដែលលោកអញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លាឯកឧត្តម ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ខេត្តកំពង់ធំ ជួបសំណេះសំណាលសួរសុខទុក្ខលើកទឹកចិត្តវីរៈកងទ័ពដែលកំពុងសម្រាកព្យាបាលជំងឺរបួស នៅក្នុងគេហដ្ឋាន និងនៅក្នុងមន្ទីរពេទ្យបង្អែកស្ទោងកាលពីព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ ២០២៦។

ជាមួយគ្នាលោកក៏បានណែនាំដល់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកស្ទោង និងអាជ្ញាធរភូមិ/ឃុំ ត្រូវរាយការណ៍នឹងធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពវីរៈកងទ័ពឬជនភៀសសឹកដែលបានមកដល់មូលដ្ឋានរបស់ខ្លួនឱ្យបានទៀងទាត់និងជាប់ជាប្រចាំថ្ងៃ ដើម្បីជាមូលដ្ឋានក្នុងការជួយសង្គ្រោះផ្សេងៗ ក្នុងនាមសមរភូមិក្រោយដែលកៀកកើយជាមួយសមរភូមិមុខគ្រប់កាលៈទេសៈ ដែលជាការតបស្នងសងគុណយ៉ាងក្រៃលែងបំផុតដល់ការលះបង់និងពលីសព្វបែបយ៉ាងរបស់វីរៈកងទ័ពជួរមុខក្នុងបុព្វហេតុជាតិមាតុភូមិនិងបូរណៈភាពទឹកដីព្រមទាំងសុខសន្តិភាព។

ជាមួយគ្នានេះលោក សាយ គឹមឡម បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ឯកឧត្តម ថោ ជេដ្ឋា ដែលបាននឹងកំពុងដឹកនាំអភិវឌ្ឍស្រុកស្ទោងនូវសំណង់ហេដ្ឋារចនាសម្ព័ន្ធព្រមទាំងប្រព័ន្ធធារាសាស្ត្រស្អេកស្កះ ជាពិសេសបានចូលរួមយ៉ាងសកម្មក្នុងការ សំណេះសំណាលសួរសុខទុក្ខ ឧបត្ថម្ភលើកទឹកចិត្តវីរៈកងទ័ពជួរមុខ ជនភៀសសឹកដែលបានមកដល់មូលដ្ឋានស្រុកស្ទោងកន្លងមក និងដូចក្នុងឱកាសនេះ។

ទន្ទឹមនឹងនេះ វីរៈកងទ័ពយើងទាំង៣នាក់ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់លោក សាយ គឹមឡម និងឯកឧត្តម ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង តែងតែគិតគូរដល់សុខទុក្ខសុខុមាលភាព លើកទឹកចិត្តវីរៈកងទ័ព និងជនភៀសសឹកគ្រប់ពេលវេលាក្នុងនាមសមរភូមិក្រោយ។

សូមបញ្ជាក់ថា អំណោយ និងថវិកាដែល ប្រគល់ជូននៅក្នុងឱកាសនេះ ក្នុង១នាកទទួលបាននូវ÷ ថវិកា២០ម៉ឺនរៀល អង្ករ០១បេ មី០១កេស ទឹកត្រី០១យួរ និងទឹកសុទ្ធ១កេសផងដែរ។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV