Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកជំទាវ យស ថានារី សមាជិករដ្ឋសភាថ្លែងថាសមរភូមិក្រោយត្រូវផ្សារភ្ជាប់ជាមួយនឹងសមរភូមិមុខជានិច្ច

លោកជំទាវ យស ថានារី សមាជិករដ្ឋសភាថ្លែងថាសមរភូមិក្រោយត្រូវផ្សារភ្ជាប់ជាមួយនឹងសមរភូមិមុខជានិច្ច

(កំពង់ធំ)៖លោកជំទាវ  យស ថានារី សមាជិករដ្ឋសភាបានលើកឡើងថាសមរភូមិក្រោយត្រូវផ្សារភ្ជាប់ជាមួយនឹងសមរភូមិមុខជានិច្ច។

លោកជំទាវបានថ្លែងដូចនេះក្នុងពិធីជួបសំណេះសំណាលនឹងចែកអំណោយជូនដល់គ្រួសារភៀសសឹក ស្នាក់នៅបណ្តោះអាសន្ន ១០០ គ្រួសារ ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំនៅសាលាស្រុក ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ ។

ពិធីនេះអមដំណើរដោយលោកជំទាវ សៀង លី និងលោកជំទាវ  ហុក ផល្លី សមាជិកក្រុមប្រឹក្សាខេត្ត លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ មន្ត្រីរាជការជុំវិញស្រុកផងដែរ ។

លោកជំទាវមានប្រសាសន៍ថាវាពិតជាលំបាកណាស់សំរាប់បងប្អូនទាំងអស់គ្នា ក្នុងការរស់នៅឆ្ងាយពីផ្ទះសំបែងដោយសារការឈ្លានពានពីប្រទេសថៃទាំងកំរោលមកលើបូរណៈភាពទឹកដីរបស់យើងដែលធ្វើឲ្យរាជរដ្ឋាភិបាលត្រូវការឆ្លើយតបទាំងកំលាំង និងការទូតយ៉ាងមុះមុតដោយឈរលើគោលការណ៏គោរពទៅតាមច្បាប់អន្តរជាតិ។

លោកជំទាវបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់តស៊ូ អត់ធ្មត់ រួមសាមគ្គីគ្នាផ្តល់ការគាំទ្រជឿទុកចិត្តលើថ្នាក់ដឹកនាំនិងវីរកងទ័ពដ៏អង់អាចក្លាហានរបស់យើងនៅសមរភូមិជួរមុខ ដែលបាន ខិតខំប្រយុទ្ធជាមួយចោរសៀម ឈ្លានពាននេះ។

លោកជំទាវជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវរាយការណ៍ពីផលលំបាកនានាមកថ្នាក់លើឲ្យបានទាំន់ពេលវេលា ដើម្បីផ្គត់ផ្គង់ដល់ពួកគាត់ឲ្យបានគ្រប់គ្រាន់ ដើម្បីចៀសវាងនូវបញ្ហាណាមួយដែលបានកើតឡើងដោយមិនបានដឹងមុន។

លោកជំទាវបានជុំរុញដល់បងប្អូនទាំងអស់ថែទាំសុខភាពឲ្យបានល្អ ពិសេសយកចិត្តទុក្ខដាក់កូនៗតូចៗនៅក្នុងបន្ទុកឲ្យបានដិតដល់ ដើម្បីឲ្យពួកគាត់បានសិក្សារៀនសូត្រ។

លោកជំទាវបានថ្លែងអំណរគុណដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់លើកិច្ចការនេះដោយការទទួលខុសត្រូវខ្ពស់។

អំណោយដែលបាននាំយកមកប្រគល់នៅថ្ងៃនេះ គឺជាការចូលរួមចំណែកដ៏មានអត្ថន័យ ក្នុងការជួយសម្រាលការលំបាក និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកតាមរយៈសកម្មភាពសប្បុរសធម៌នេះ គឺបានបង្ហាញពីស្មារតីសាមគ្គីភាព មនុស្សធម៌ និងការចូលរួមទទួលខុសត្រូវចំពោះសង្គម ដែលជាកម្លាំងចិត្តដ៏សំខាន់ សម្រាប់ជួយឲ្យប្រជាពលរដ្ឋឆ្លងកាត់ការលំបាក។

សូមបញ្ជាក់ថា គ្រួសារដែលទទួលបានការឧបត្ថមមានចំនួន១០០គ្រួសារ ដោយក្នុង១គ្រួសារៗទទួលបាន ឃីត១កញ្ចប់ និងថវិកា៥០០០០រៀល។ អត្ថបទដោយ សូរហ៊ាន សំអាង-ពិនិត្យដោយអ៊ុមញឹប។

oplus_32

oplus_32
oplus_32
oplus_32
oplus_32
oplus_32

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV