Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលរងខេត្តកំពង់ធំ អញ្ជើញជួបសំណេះសំណាល និងចែកអំណោយជនភៀសសឹក៣០គ្រួសារ ដែលមកស្នាក់នៅបណ្តោះអាសន្នក្នុងឃុំក្តីដូងស្រុកកំពង់ស្វាយ

អភិបាលរងខេត្តកំពង់ធំ អញ្ជើញជួបសំណេះសំណាល និងចែកអំណោយជនភៀសសឹក៣០គ្រួសារ ដែលមកស្នាក់នៅបណ្តោះអាសន្នក្នុងឃុំក្តីដូងស្រុកកំពង់ស្វាយ

(កំពង់ធំ)÷ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំក្តីដូងស្រុកកំពង់ស្វាយខេត្តកំពង់ធំ
អញ្ជើញជួបសំណេះសំណាល និងចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋជនភៀសសឹកមានចំនួន៣០គ្រួសារ ដែលមកស្នាក់នៅបណ្តោះអាសន្ន នៅក្នុងភូមិក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នារសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦។

កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ប្លុង ពុទ្ធកូរ៉ា  អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល  និងឯកឧត្តម ជា វ៉ាន់ ចាន់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ ព្រមទាំងលោក លោកស្រី ជាអនុប្រធានក្រុមការងារចុះជួយឃុំ ក**ីដូងស្រុកកំពង់ស្វាយខេត្តកំពង់ធំ។

ក្នុងពិធីនោះ លោកជំទាវអភិបាលរងខេត្ត បានមានប្រសាសន៍ថា មួយរយៈពេលនេះសង្គ្រាមរវាងកម្ពុជានិងថៃ បានបញ្ចប់ហើយបងប្អូនភៀសសឹកតមួយចំនួនក៏បានធ្វើដំណើរទៅលំនៅឋានជាបន្តបន្ទាប់ ហើយបងប្អូនភៀសសឹកមួយចំនួនទៀតក៏ពុំទាន់ផ្លាស់ទីលំនៅ នៅឡើយ។ ដោយឃើញពីសុខទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋជនភៀសសឹកលោកជំទាវក៏បាននាំគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដើម្បីប្រគល់ជូនដល់ពួកគាត់ដើម្បីដោះស្រាយបានមួយកំរិតផងដែរ។

លើសពីនេះទៀតលោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ បានបានថ្លែងអំណរគុណដល់សប្បុរជនទាំងអស់ ដែលបានជួយគាំទ្រឧបត្ថម្ភនូវធនធាន និងសម្ភារៈ ដល់រដ្ឋបាលខេត្តកំពង់ធំ សម្រាប់បន្តចែកចាយជូនដល់វីរៈកងទ័ព និងជនភៀសសឹកដែលកំពុងស្នាក់នៅក្នុងខេត្តកំពង់ធំ ហើយនេះជាស្មារតីសាមគ្គីភាពខ្មែរជួយខ្មែរមិនបោះបង់ខ្មែរទោះក្នុងកាលៈទេសៈណាក៏ដោយ។  តាមរយៈស្មារតីស្នេហាជាតិដ៏ពុះកញ្ជ្រោលរបស់ប្រជាជនកម្ពុជាទូទាំងប្រទេសរួមជាមួយភាពអង់អាចក្លាហានរបស់វីរៈកងទ័ពជួរមុខយើងដែលបានបញ្ចូលគ្នាជាធ្លុងមួយនាពេលនេះគឺពិតជាកម្លាំងសាមគ្គីដ៏រឹងមាំមហាសាល ជាអាវុធដ៏ស័ក្ដិសិទ្ធិបំផុតសសម្រាប់ការពារប្រទេសជាតិ។

អំណោយត្រូវបានចែកជូនដល់បងប្អូនប្រជាពលរដ្ឋជនភៀសសឹកចំនួន៣០គ្រួសារ ក្នុង១គ្រួសារទទួលបាននូវ÷ អង្ករ ១៥គីឡូក្រាម សាច់ក្រក០១គីឡូក្រាម នំកញ្ចប់០១កញ្ចប់ គុយទាវភ្នំពេញ០១យួរ ទុកសុទ្ធ០២យួរ សៀង០១យួរ និងថវិកាមួយចំនួន។ សម្រាប់ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ បានឧបត្ថម្ភរួមមាន÷ ទឹកសុទ្ធ០១កាដុងធំ អង្ករ០១បេ និងនំកញ្ចប់០១កញ្ចប់ផងដែរ។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV