មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ និងដាក់ចេញនូវបទបញ្ជាមួយចំនួនជូនដល់កងកម្លាំងក្រោមឱវាទ
ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៦ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យកទៅភូមិភាគទី៤ បានបើកកិច្ចប្រជុំពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ការងារអប់រំចិត្តសាស្ត្រ និងដាក់ចេញនូវបទបញ្ជាសំខាន់ៗមួយចំនួន ជូនដល់យោធិនចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករង ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយមានការចូលរួមពីនាយទាហាន នាយទាហានរង និងពលទាហាន យ៉ាងច្រើនកុះករផងដែរ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយសភាពការណ៍មួយចំនួនដែលកើតមានឡើងថ្មីៗនេះ ដែលប្រមុខនៃរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំប្រឹងប្រែងក្នុងការបង្ហាញដល់ពិភពលោកឲ្យឃើញកាន់តែច្បាស់អំពីសភាពការពិតនៃការឃ្លានពាន និងកាន់កាប់បូរភាពទឹកដីកម្ពុជាដោយច្បាប់ ពីសំណាក់កម្ពុជានៅតំបន់មួយនួន នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ ដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរមកលើដែនអធិបតេយ្យភាព សិទ្ធិមនុស្ស និងសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ដែលផ្ទះសម្បែងនិងដីធ្លីមួយចំនួនត្រូវបានទាហានថៃចូលកាន់កាប់ដោយខុសច្បាប់ ។ ព្រមជាមួយនោះ យោធាថៃបានបំផ្លាញប្រាង្គប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក និងប្រាសាទមួយចំនួនទៀត ដែលស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ នឹងបានដាក់ចេញនូវបទបញ្ជាមួយចំនួន ដល់យោធិនគ្រប់រូប ត្រូវអនុវត្តឲ្យបានមុឺងម៉ាត់ មានជាអាទិ៍: ទី១ យោធិនគ្រប់រូប ត្រូវតែស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ ដោយត្រូវត្រៀមខ្លួនរួចជាស្រេចរង់ចាំអនុវត្តបទបញ្ជា ក្នុងភារកិច្ចការពារបូរណភាពទឹកដីពីការឈ្លានពានពីសំណាក់ប្រទេសជិតខាង ។ ទី២ ត្រូវផ្សព្វផ្សាយជូនដល់ក្រុមគ្រួសារ និងប្រជាពលរដ្ឋ ក្នុងការចូលរួមអនុវត្តនូវច្បាប់កាតព្វកិច្ចយោធាឲ្យទទួលបានជោគជ័យ ដើម្បីកម្ពុជាយើង មានធនធានមនុស្សគ្រប់គ្រាន់ ក្នុងភារកិច្ចការពារជាតិក្នុងបរិបទថ្មីនៃសកលលោក និងទី៣ ត្រូវបន្តចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល នៅតាមមូលដ្ឋាននានាឲ្យទទួលបានជោគជ័យ។ ជាមួយនោះដែរត្រូវចូលរួមយ៉ាងសកម្មក្នុងការអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងបទបញ្ជារបស់ឯកឧត្ដមនួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ក្នុងភារកិច្ចការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ឱ្យមានប្រសិទ្ធភាព ដើម្បីរក្សាធនធានធម្មជាតិរបស់យើងទុកឲ្យកូនចៅយើងនៅជំនាន់ក្រោយៗទៀត ។អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។










![]()
