Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តម ចាន់ យុត្ថា លើកទឹកចិត្តបេក្ខជនត្រៀមប្រឡងបាក់ឌុប ឆ្នាំ២០២៦ ឱ្យទទួលបាននិទ្ទេសល្អប្រសើរ និងទទួលបានរង្វាន់បន្ថែមពីក្រុមការងារ

ឯកឧត្តម ចាន់ យុត្ថា លើកទឹកចិត្តបេក្ខជនត្រៀមប្រឡងបាក់ឌុប ឆ្នាំ២០២៦ ឱ្យទទួលបាននិទ្ទេសល្អប្រសើរ និងទទួលបានរង្វាន់បន្ថែមពីក្រុមការងារ

(កំពង់ធំ ) ៖ ឯកឧត្តម ចាន់ យុត្ថា លើកទឹកចិត្តបេក្ខជនត្រៀមប្រឡងបាក់ឌុប ឆ្នាំ២០២៦ ឱ្យទទួលបាននិទ្ទេសល្អប្រសើរ និងទទួលបានរង្វាន់បន្ថែមពីក្រុមការងារ។

នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ប្រធានក្រុមការងារចុះមូលដ្ឋានឃុំប្រឡាយ និងឃុំពពក  ស្រុកស្ទោង បានលើកទឹកចិត្តដូច្នេះក្នុងឱកាសដែលលោក និងសហការី បានអញ្ជើញចុះជួបសំណេះសំណាលផ្ទាល់ជាមួយប្អូនៗសិស្សានុសិស្សថ្នាក់ទី១២ និងអាណាព្យាបាល នៅវិទ្យាល័យ ជា ស៊ីម ប្រឡាយ ដែលនឹងត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។

ជាមួយគ្នានេះដែរ ឯកឧត្តមប្រធានក្រុមការងារ ក៏បានប្រកាសជាផ្លូវការនូវរង្វាន់លើកទឹកចិត្តពិសេសបន្ថែម សម្រាប់ប្អូនៗសិស្សានុសិស្ស បេក្ខជនណា ដែលខិតខំប្រឹងប្រែងរៀនសូត្រ ប្រឡងជាប់ និងទទួលបានលទ្ធផលល្អប្រសើរ (និទ្ទេសល្អ) ក្នុងការប្រឡងបាក់ឌុបសម័យប្រឡងខាងមុខនេះ។

ឯកឧត្តមមានជំនឿចិត្តយ៉ាងមុតមាំថា ការយកចិត្តទុកដាក់ និងការគាំទ្រទាន់ពេលវេលានេះ គឺជាកម្លាំងចិត្តដ៏ធំធេងសម្រាប់ប្អូនៗសិស្សានុសិស្សនៅវិទ្យាល័យ ជា ស៊ីម ប្រឡាយ ក្នុងការបោះជំហានទៅប្រឡងប្រជែងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្រោមពាក្យស្លោក «ចេះ គឺជាប់» ប្រកបដោយភាពជឿជាក់ និងស្មារតីមុះមុត។

សូមបញ្ជាក់ថា នៅក្នុងពិធីសំណេះសំណាលផ្តាំផ្ញើ និងសួរសុខទុក្ខនិងលើកទឹកចិត្តយ៉ាងយកចិត្តទុកដាក់នេះ ឯកឧត្តម ចាន់ យុត្ថា បានឧបត្ថម្ភថវិកាសម្រាប់ទ្រទ្រង់ការចំណាយលើការធ្វើដំណើរ ការស្នាក់នៅ និងចំណីអាហារជូនដល់សិស្សានុសិស្សទាំងអស់ដែលត្រូវធ្វើដំណើរទៅប្រឡងដល់ក្រុងស្ទឹងសែន ចំនួន១១៧នាក់ ក្នុង១ទទួលបានថវិកា៦០ ០០០រៀល ក្នុងនោះសិស្សក្រីក្រ ២១នាក់ ទទលបានការបន្ថែនចំនួន
៦០.០០០រៀលទៀត ដើម្បីជួយសម្រាលបន្ទុកសេដ្ឋកិច្ចគ្រួសាររបស់អាណាព្យាបាល ពិសេសសិស្សានុសិស្សដែលមានជីវភាពខ្វះខាត។ អត្ថបទ រដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV