Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្តម​សេនីយ៍​ទោ​ សោម​ ស៊ុន​ សាកសួរសុខទុក្ខវីរយុទ្ធ​ជន ​នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ ដែល​បាន​រងរបួស​ ក្នុង​សមរភូមិ​ការពារ​បូរណភាព​ទឹកដី

ឧត្តម​សេនីយ៍​ទោ​ សោម​ ស៊ុន​ សាកសួរសុខទុក្ខវីរយុទ្ធ​ជន ​នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ ដែល​បាន​រងរបួស​ ក្នុង​សមរភូមិ​ការពារ​បូរណភាព​ទឹកដី​

ខេត្តកំពង់ធំ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០១​ ខែ​មករា​ ឆ្នាំ​២០២៦​ ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ មេបញ្ជាការ​ តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​ បាន​ដឹកនាំ​សហការី​ ទៅសាកសួរសុខទុក្ខវីរយុទ្ធ​ជន​ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ ដែល​បាន​រងរបួស​ក្នុង​សមរភូមិ​ការពារ​បូរណភាព​ទឹកដី​ នៅព្រំដែនកម្ពុជា-ថៃ​ ដែល​បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​របួស​បន្ត​ នៅគិលាដ្ឋាន​ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ និង​នៅ​គេហដ្ឋាន​ ដេីម្បី​ត្រៀម​ទៅ​ពិនិត្យ​ព្យាបាល​មុខរបួស​ឡេីង​វិញ​នៅ​មន្ទីរ​ពេទ្យ​នៅ​រាជធានីភ្នំពេញ​តាម​វេជ្ជ​បញ្ជា​ ។

ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ និង​ថ្លែង​អំណរគុណ​ដ៍​ជ្រាលជ្រៅ​ជាទី​បំផុត​ ចំពោះបងប្អូនវីរយុទ្ធ​ជន​របស់​យើង​ ដែល​បាន​គោរព​បទ​បញ្ជា​ និង​តស៊ូ​លះបង់​គ្រប់​បែប​យ៉ាង​ ដេីម្បី​ការពារ​បូរណភាព​ទឹកដី​ និង​ជាតិ​មាតុភូមិ​កម្ពុជា​នៃយេីង​ ពី​ការឈ្លាន​ពាន​ដ៏ឃោឃៅ​ព្រៃ​ផ្សៃ​ពី​ពួក​ចោរ​សៀម​  និង​បានណែនាំ​ដល់​ក្រុម​គ្រូ​ពេទ្យ​ ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការ​ព្យាបាល​របួស​បងប្អូន​ឲ្យ​បាន​ឆាប់​រហ័ស​ជា​សះស្បើយ​ ដេីម្បី​បាន​វឹល​ត្រឡប់​ទៅ​កាន់​សមរភូមិ​មុខ​វិញ​ ។

​នៅ​ក្នុង​ឱកាស​នេះ​ ឧត្តម​សេនីយ៍​ទោ​ សោម​ ស៊ុន​ មេបញ្ជាការ​ តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​ បាន​ឧបត្ថម្ភ​ថវិកា​ ភេសជ្ជៈ​ កន្ត្រក​ផ្លែឈើ​ និង​គ្រឿង​ឧបភោគ​បរិភោគ​មួយ​ចំនួន​ជូន​ដល់​ វិរយុទ្ធជន​យេីង​ ចំនួន​ បួន​រូប​ ដេីម្បី​ជួយ​សម្រាល​នូវ​ការ​លំបាក​ និង​ជាសោហ៊ុយ​សម្រាប់​បន្ត​ទៅ​ពិនិត្យ​ព្យាបាល​មុខ​របួស​បន្តទៀត​តាម​ការ​ណាត់​របស់​វេជ្ជបណ្ឌិត​  ព្រម​ជាមួយ​នេះ ​ឧត្តម​សេនីយ៍​ទោ​ សោម​ ស៊ុន​ ក៍បាន​ចាត់តាំង​រថយន្ត​គិលាន​សង្គ្រោះ​ ដេីម្បី​ជូន​ដំណេីរ​បងប្អូន​ទៅកាន់​មន្ទីរពេទ្យ​ នៅរាជធានីភ្នំពេញ​ផងដែរ​ ។អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV