Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ចៅសង្កាត់ផ្សារដេប៉ូទី១ និងក្រុមការងារ បានចុះសួរសុខទុក្ខនាំយកអំណោយ និងថវិកាមួយចំនួនទៅប្រគល់ជូនដល់ជនភៀសសឹក គ្រួសារយោធិន និងគ្រួសារដែលមានជីវភាពខ្វះខាត ក្នុងឃុំត្បូងក្រពើ

ចៅសង្កាត់ផ្សារដេប៉ូទី១ និងក្រុមការងារ បានចុះសួរសុខទុក្ខនាំយកអំណោយ និងថវិកាមួយចំនួនទៅប្រគល់ជូនដល់ជនភៀសសឹក គ្រួសារយោធិន និងគ្រួសារដែលមានជីវភាពខ្វះខាត ក្នុងឃុំត្បូងក្រពើ  

(កំពង់ធំ)÷ លោកស្រី ពៅ សាម៉ោច ចៅសង្កាត់ផ្សារដេប៉ូទី១ រាជធានីភ្នំពេញ និងជាអនុប្រធានសម្ព័ន្ឋភាពជាតិសមាគមក្រុមប្រឹក្សាមូលដ្ឋាន នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមការងារ ព្រមទាំងលោក គៀង សេងគី មេឃុំត្បូងក្រពើ បាននាំយកអំណោយមនុស្សធម៌ និងថវិកាមួយចំនួនទៅប្រគល់ជូនដល់ជនភៀសសឹក គ្រួសារយោធិនចំនួន៨០គ្រួសារ គ្រួសារដែលមានជីវភាពខ្វះខាតចំនួន២៤គ្រួសារ ស្ថិតនៅឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

 លោក គៀង សេងគី មេឃុំត្បូងក្រពើ បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ តែងតែផ្តាំផ្ញើឱ្យយកចិត្តទុកដាក់ចំពោះជនភៀសសឹក គ្រួសារកងទ័ព ដែលមកស្នាក់នៅបណ្ដោះអាសន្ន ព្រមទាំងជំរុញឱ្យអាជ្ញាធរភូមិ ឃុំ ស្រុក ធ្វើការស្រាវជ្រាវ និងប្រមូលទិន្នន័យពីជនភៀសសឹក ដើម្បីក្តាប់បានព័ត៌មានជាក់លាក់ និងធ្វើការចុះសួរសុខទុក្ខ និងផ្តល់ភាពងាយស្រួល ក្នុងការមកស្នាក់អាស្រ័យដោយមិនមានការភិតភ័យអ្វីឡើយ។

ថ្លែងទៅកាន់បងប្អូនភៀសសិតទាំងអស់លោកស្រី ពៅ សាម៉ោច ចៅសង្កាត់ផ្សារដេប៉ូទី១ រាជធានីភ្នំពេញ និងជាអនុប្រធានសម្ព័ន្ឋភាពជាតិសមាគមក្រុមប្រឹក្សាមូលដ្ឋាន នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានជួយគាំទ្រឧបត្ថម្ភនូវធនធាន និងសម្ភារៈសម្រាប់បន្តចែកចាយជូនដល់គ្រួសារកងទ័ព ជនភៀសសឹកនៅក្នុងរយៈពេលនៃសង្គ្រាមនេះ។ នេះជាស្មារតីសាមគ្គីភាពខ្មែរជួយខ្មែរមិនបោះបង់ខ្មែរទោះក្នុងកាលៈទេសៈណាក៏ដោយ។ តាមរយៈស្មារតីស្នេហាជាតិដ៏ពុះកញ្ជ្រោលរបស់ប្រជាជនកម្ពុជាទូទាំងប្រទេសរួមជាមួយភាពអង់អាចក្លាហានរបស់វីរៈកងទ័ពជួរមុខ យើងដែលបានបញ្ចូលគ្នាជាធ្លុងមួយនាពេលនេះគឺពិតជាកម្លាំងសាមគ្គីដ៏រឹងមាំមហាសាល ជាអាវុធដ៏ស័ក្ដិសិទ្ធិបំផុតក្នុងការកម្ចាត់សត្រូវឈ្លានពានយោធាថៃឱ្យរលាយសាបសូន្យ។

សូមបញ្ជាក់ផងដែរថា គ្រួសារចំនួនចំនួន១០៤គ្រួសារ ដែលបានទទួលអំណោយមនុស្សធម៌ពីលោកស្រី ពៅ សាម៉ោច ចៅសង្កាត់ផ្សារដេប៉ូទី១រាជធានីភ្នំពេញ និងជាអនុប្រធានសម្ព័ន្ឋភាពជាតិសមាគមក្រុមប្រឹក្សាមូលដ្ឋាន នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមការងារ ក្នុង១គ្រួសារៗទទួលបាន÷ អង្ករ២៥គីឡូក្រាម មី០១កេស ទឹកបរិសុទ្ធ ០១កេស ត្រីឆ្អើរ០១ចង្កាក់ ប្រហុកខ្ទិះ០១កំប៉ុង អាវរងារ០១
នំក្មេង០២កញ្ចប់ធំ ថវិកា២០០០០រៀល។ ដោយឡែកគ្រួសារយោធិន៩គ្រួសារ ក្នុង១គ្រួសារៗទទួលបានថវិកា៤០,០០០រៀលផងដែរ។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV