Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកអភិបាលស្រុកតាំងគោកកោតសរសើរដល់គ្រួសារវីរៈកងទ័ព បានលះបង់ប្តីកូន ដើម្បីបំពេញភារកិច្ចនៅសមរភូមិមុខ ការពារទឹកដី ប្រជាជន បូរណភាពទឹកដី ខណ:ដែលថៃកំពុងរំលោភឈ្លានពានមកលើអធិបតេយ្យរបស់យើង

លោកអភិបាលស្រុកតាំងគោកកោតសរសើរដល់គ្រួសារវីរៈកងទ័ព បានលះបង់ប្តីកូន ដើម្បីបំពេញភារកិច្ចនៅសមរភូមិមុខ ការពារទឹកដី ប្រជាជន បូរណភាពទឹកដី ខណ:ដែលថៃកំពុងរំលោភឈ្លានពានមកលើអធិបតេយ្យរបស់យើង

(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងព្រះគ្រូ តុន ពិសី ព្រះចៅអធិការវត្តគុហានគរ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលស្រុក នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ បានបន្តចុះជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសារកងទ័ព កងរាជអាវុធហត្ថ នគរបាល ដែលនិងកំពុងបំពេញភារកិច្ចនៅជួរមុខ ចំនួន១៨គ្រួសារ ដែលបានជម្លៀសខ្លួនចេញពីតំបន់សមរភូមិប្រយុទ្ធនៅព្រំដែន មកកាន់ទីតាំងសុវត្ថិភាពនៅនៅឃុំពង្រ  ក្នុងស្រុកតាំងគោក ខេត្តកំពង់ធំ។

នាឱកាសនោះលោក ហាក់ ម៉ុងហួត បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដូចជាឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតាំងគោក និងឯកឧត្តម នួន ផារ័ត្នអភិបាលខេត្តកំពង់ធំ តែងតែផ្តាំផ្ញើឱ្យយកចិត្តទុកដាក់ចំពោះជនភៀសសឹក គ្រួសារកងទ័ព ដែលមកស្នាក់នៅបណ្ដោះអាសន្នផងដែរ ព្រមទាំងជំរុញឲ្យអាជ្ញាធរភូមិ ឃុំ ស្រុក ធ្វើការស្រាវជ្រាវ និងប្រមូលទិន្នន័យពីជនភៀសសឹក ដើម្បីក្តាប់បានព័ត៌មានជាក់លាក់ និងធ្វើការចុះសួរសុខទុក្ខ និងផ្តល់ភាពងាយស្រួលក្នុងការមកស្នាក់អាស្រ័យដោយមិនមានការភិតភ័យអ្វីឡើយ។

នៅក្នុងឱកាសនោះដែរលោកអភិបាលស្រុក ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់បងប្អូនគ្រួសារកងទ័ពដែលគាត់បានលះបង់ ប្តី កូន ដើម្បីបំពេញភារកិច្ចនៅសមូរភូមិមុខ ការពារទឹកដី ការពារប្រជាជន បូរណភាពទឹកដី ខណ:ដែលថៃកំពុងរំលោភឈ្លានពានមកលើអធិបតេយ្យរបស់យើង។ ម្យ៉ាងទៀតបើសិនមានការលំបាកអ្វីមួយសូមប្រាប់មកអាជ្ញាធរភូមិឃុំ ដើម្បីរួមដោះស្រាយការងារនិងកង្វល់របស់បងប្អូន។ សូមឱ្យជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ពិសេសសម្តេច នូវចំណាត់ការ ការពារសន្តិសុខ នេះជាចំណាត់ការនូវការការពារអធិបតេយ្យរបស់យើង ដែលកន្លងមកយើងធ្វើការងារការទូតច្បាប់ ហើយក្នុងពេលនេះជាដំណាក់កាលដែលយើងមិនអាចអត់ធ្មត់តទៅទៀតបានចំពោះការឈ្លានពានរបស់ថៃ។ សូមកុំជឿលើការញុះញង់របស់ជនអគតិមួយចំនួនរិះរកវិធីជាមួយថៃដើម្បីបំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុងរបស់យើង។

បើតាមលោក ហាក់ ម៉ុងហួត គិតត្រឹមព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ គ្រួសារកងទ័ព និងបងប្អូនភៀសសឹក គ្រួសារកងទ័ព មកពីខេត្តព្រំដែន មកស្នាក់នៅក្នុងស្រុកតាំងគោកមានចំនួន ៦៧៤គ្រួសារ ស្មេី២,០៧៥នាក់ ហើយ ។អត្ថបទរដ្ឋបាលស្រុកតាំងគោក-ពិនិត្យដោយអ៊ុមញឹប

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV