Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលខេត្តកំពង់ធំ បានផ្តាំផ្ញើវិធីសាស្ត្រចំនួន ៧ចំណុច ដល់អភិបាលស្រុកប្រាសាទបល្ល័ង្គ ដែលទើបប្រកាសចូលកាន់តំណែងថ្មី

អភិបាលខេត្តកំពង់ធំ បានផ្តាំផ្ញើវិធីសាស្ត្រចំនួន ៧ចំណុច ដល់អភិបាលស្រុកប្រាសាទបល្ល័ង្គ ដែលទើបប្រកាសចូលកាន់តំណែងថ្មី

(កំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីប្រកាសឱ្យចូលកាន់មុខតំណែង លោក គង់ សំអាត  ជាអភិបាលនៃគណៈអភិបាលស្រុកប្រាសាទបល្ល័ង្គ ជំនួសលោក វណ្ណៈ សោភានិតដែលត្រូវផ្ទេរភារកិច្ចទៅបម្រើការជាអភិបាលនៃគណៈអភិបាលស្រុកសន្ទុក។ ហើយបានផ្តាំផ្ញើនូវវិធីសាស្ត្រចំនួន ៧ចំណុច ដល់លោក គង់ សំអាត ដែលជាអភិបាលស្រុកប្រាសាទបល្ល័ង្គថ្មី នៅក្នុងបរិវេនសាលាស្រុកប្រាសាទបល្ល័ង្គ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ។

ក្នុងពិធីនោះក៏មានការអញ្ចើញចូលរួមពី ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ លោក លោកស្រី អភិបាលរងស្រុក មន្ត្រីរាជាការ និងលោកមេឃុំគ្រប់ឃុំក្នុងស្រុកប្រាសាទបល្ល័ង្គជាច្រើនអ្នកផងដែរ។

ជាមួយគ្នានោះដែរ លោក គង់ សំអាត បានធ្វើការប្តេជ្ញាចូលរួមជាមួយនឹងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ខិតខំបំពេញតួនាទីភារកិច្ចស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា និងតាមឋានានុក្រម ពិសេសច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងចូលរួមថែរក្សាការពារ ពង្រឹងពង្រីកស្មារតីសាមគ្គីភាពផ្ទៃក្នុង មានទំនាក់ទំនង សហប្រតិបត្តិការល្អ ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ ព្រមទាំងស្វ័យសិក្សារៀនសូត្របន្ថែម ដើម្បីបង្កើនចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ សមត្ថភាព គុណធម៌ សុជីវធម៌ ក្នុងការបំពេញមុខងារ តួនាទីភារកិច្ច ឱ្យសម្រេចបាននូវសមិទ្ធផលថ្មីៗ និងបម្រើសេវាជូនប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរទ្វេឡើង។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានលើកឡើងថា ការផ្លាស់ប្តូរភារកិច្ចរបស់មន្ត្រីរាជការសាធារណៈជារឿងធម្មតាក្នុងដំណើនៃរដ្ឋបាលសាធារណៈ ប៉ុន្តែស្ថិតក្នុងបរិការណ៍មួយថ្មី ដែលជាការកែទម្រង់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ហើយកម្ពុជាត្រូវតែមានភាពធន់ជាងមុន ទាំងធនធានមនុស្ស ទាំងសេដ្ឋកិច្ច និងសមត្ថភាព ហើយឆ្លងកាត់នៅអ្វីដែលជាសមរភូមិនៃការឈ្លានពានរបស់ប្រទេសថៃពេលបច្ចុប្បន្ននេះដែលតម្រូវឱ្យយើងមានភាពរឹងមាំខ្លាំងជាងមុនទៀត។ ដើម្បីឱ្យប្រទេសយើងមានភាពរឹងមាំជាងមុន ខ្លាំងជាងមុន ហើយមានភាពធន់ជាងមុន តម្រូវឱ្យយើងធ្វើការកែទម្រង់ជាប្រចាំ ដែលជាគ្រឹះមួយមានភាពធន់ សម្រាប់ការអភិវឌ្ឍន៍ ទាំងសេដ្ឋកិច្ច ទាំងស្ថេរភាពសន្ដិសុខភាពសង្គម  ទាំងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម បានបន្តថា បរិការណ៍នៃការកែទម្រង់បានឆ្លុះបញ្ចាំងលើការកែទម្រង់រដ្ឋបាល ឱ្យមានភាពច្បាស់លាស់ជាងមុន សកម្មជាងមុន និងរឹងមាំជាងមុន សម្រាប់ការជម្រុញដល់កម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧។  ហើយការផ្លាស់ប្តូរមន្ត្រីនៅពេលនេះ គឺក្នុងក្របខ័ណ្ឌបរិការណ៍ថ្មី នៃការទម្រង់ដែលមានជ្រើរើសមន្ត្រីដោយមានការប្រុងប្រយ័ត្ន និងឆ្លងកាត់ការវាយតម្លៃមួយច្បាស់លាស់ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។ នៅក្នុងបរិការណ៍នេះ សម្តេចបវរធិបតី បានដាក់ចេញនៅអភិក្រមរដ្ឋបាលគឺ ធ្វើឱ្យលឿន ធ្វើឱ្យលះ បើស្ទះសុំគោលការណ៍ ដើម្បីសម្រេចឱ្យបានការអនុវត្តកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ។

បន្ទាបមក ឯកឧត្តម ក៏បានផ្តាំផ្ញើដល់លោកអភិបាលស្រុកថ្មី នូវវិធីសាស្ត្រចំនួន ៧ចំណុច ដើម្បីការដឹកនាំរដ្ឋបាលស្រុក ឱ្យសម្រេចបាននៅភាពរីកចម្រើន និងទទួលបានជោគជ័យ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ក្នុងនោះរួមមាន៖ ១. ត្រូវខិតខំពង្រឹងសាមគ្គីភាពផ្ទៃក្នុង, ២. ការពង្រឹងបច្ចេកទេសក្នុងការបម្រើប្រជាពលរដ្ឋនៅមូលដ្ឋាន, ៣. ត្រូវពង្រឹងសមត្ថភាពជាប្រចាំ, ៤. ត្រូវចុះឱ្យជាប់ជាមួយប្រជាជន, ៥. ត្រូវធានាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ, ទី៦. ចុះជាប់ដើម្បីជំរុញការងារសេដ្ឋកិច្ចរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន,  និងទី៧. តាមឱ្យជាប់នូវសភាពការណ៍តាមព្រំដែន ដោយត្រូវប្រែក្លាយជាកម្លាំងសាមគ្គី និងយកចិត្តទុក្ខដាក់ដល់ជនភៀសសឹក និងគ្រួសារកងទ័ព ដើម្បីគាំទ្រទៅសមរភូមិមុខ៕ អត្ថបទដោយ សូរហ៊ាន សំអាង ឆ្លងពិនិត្យរួច

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV