Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំសហការីអញ្ជើញចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារឧបត្ថម្ភជូនដល់វីរៈកងទ័ព និងជនភៀសសឹក២០គ្រួសារ ដែលមកស្នាក់នៅក្នុងឃុំស្រើង

មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំសហការីអញ្ជើញចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារឧបត្ថម្ភជូនដល់វីរៈកងទ័ព និងជនភៀសសឹក២០គ្រួសារ ដែលមកស្នាក់នៅក្នុងឃុំស្រើង 

(កំពង់ធំ)៖ ឧត្តមសេនីយ៍ត្រី មាស យ៉ត​ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំសហការីអញ្ជើញចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារឧបត្ថម្ភជូនដល់វីរៈកងទ័ព និងជនភៀសសឹកដែលមកស្នាក់នៅក្នុងឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ  នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥។

ក្នុងពិធីនោះឧត្តមសេនីយ៍ត្រី មាស យ៉ត បានថ្លែងថាបងប្អូនជនភៀសសឹកដែលស្នាក់នៅក្នុងខេត្តកំពង់ធំ សូមកុំបារម្ភ និងការគំរាមកំហែងឱ្យសោះ ពីព្រោះដោយមានការយកចិត្តទុកដាក់ពីសំណាក់ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ចំពោះបងប្អូនជនភៀសសឹក ដែលភៀសខ្លួនចាកចេញពីផ្ទះ ស្វែងរកទីកន្លែងមានសុវត្ថិភាពស្នាក់នៅបណ្ដោះអាសន្នតាមបណ្ដាខេត្តនានាដើម្បីគេចចេញពីភ្លើងសង្គ្រាមដែលបង្កដោយការឈ្លានពានរបស់ចោសៀម។

សូមបញ្ជាក់ផងដែរថាក្នុងពិធីនោះ ឧត្តមសេនីយ៍ត្រី មាស យ៉ត​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានឧបត្ថម្ភស្បៀងសម្ភារៈគ្រឿងឧបភោគបរិភោគ ជូនដល់គ្រួសារយោធិន និងបងប្អូនភៀសសឹកចំនួន២០គ្រួសាររួមមាន÷ វីរៈកងទ័ពដែលត្រូវរបួស និងផ្សែងពុលចំនួន ០៣នាក់ ក្នុង១នាក់ទទួលបាននូវ÷ អង្ករ២០គីឡូក្រាមទឹកត្រី១យួរ ទឹកសុីអុីវ១យួរ  ពងទា១សាង ទឹកសុទ្ធ១កេស មីជាតិ១កេស និងថវិកា៤០០.០០០រៀលសរុប១,២០០.០០០រៀល។  គ្រួសារជនភៀសសឹក ១៧គ្រួសារ ក្នុង១គ្រួសារទទួលបាននូវ÷ អង្ករ២០គីឡូក្រាម ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ  ពងទា១សាង មីជាតិ១កេស ទឹកសុទ្ធ១កេស ថវិកា ៥០.០០០រៀល នឹងថវិកាបន្ថែមលើកទឹកចិត្តគ្រួសារកងទ័ព១គ្រួសារចំនួន ៨០,០០០រៀល សរុបថវិកា ៩៣០,០០០រៀល ។ សរុបថវិកា២,១៣០,០០០រៀល ។ ព្រមទាំងប្រគល់សម្ភាររួមមាន÷ អង្ករ១២០គីឡូក្រាម ទឹកត្រី៦យួរ ទឹកស៊ីអ៊ីវ ៦យួរ មីជាតិ ៦កេស ពងទា៦សាង ទឹកសុទ្ធ៦កេស ថវិកា៦៥០,០០០រៀល ទុកសម្រាប់ជូនដល់ជនភៀសសឹកជំលៀសបន្តទៀត។ សរុបថវិកាទាំងអស់២,៧៨០,០០០រៀល។  អត្ថបទកងរាជអាវុធហត្ថខេត្តកំពង់ធំ -ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV