Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ចាត់ប្រតិភូនាំយកអំណោយរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ប្រគល់ជូនរដ្ឋបាលខេត្តកំពង់ធំ សម្រាប់ចែកជូនប្រជាជនភៀសសឹក

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ចាត់ប្រតិភូនាំយកអំណោយរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ប្រគល់ជូនរដ្ឋបាលខេត្តកំពង់ធំ សម្រាប់ចែកជូនប្រជាជនភៀសសឹក

(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ
រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានចាត់ប្រតិភូដឹកនាំដោយឯកឧត្តម អេង ទូច រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជានាយកខុទ្ទកាល័យ ដើម្បីនាំយកអំណោយពីមូលធិនិដែលទទួលបានពីការបរិច្ចាគពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទីស្តីការគណៈរដ្ឋមន្រ្តី ព្រមទាំងសប្បុរសជន ប្រគល់ជូនឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ដើម្បីចាត់ចែងចែកជូនដល់ប្រជាជនភៀសសឹក តាមតម្រូវការជាក់ស្ដែងនៅមូលដ្ឋាន។
អំណោយសម្ភារនិងគ្រឿងឧបភោគបរិភោគខាងលើនេះ រួមមាន ឃីតចំនួន ១០០០កញ្ចប់ (ចំនួន ៧មុខ) និងអង្ករចំនួន ១០០០ការុង ស្មើនឹង១០តោន  និងត្រូវបានវេចខ្ចប់ដោយថ្នាក់ដឹកនាំនិងភរិយា ព្រមទាំងមន្រ្តីរាជការនៃទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងស្មារតីមនុស្សធម៌ ការចែករំលែក ខ្មែរជួយខ្មែរ ខ្មែរស្រឡាញ់ខ្មែរ ដើម្បីជាការចូលរួមចំណែកសម្រាលការលំបាករបស់បងប្អូនប្រជាជនភៀសសឹក នៅក្នុងពេលដ៏លំបាកនេះ។
ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ធំ សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃទីស្តីការគណៈរដ្ឋមន្រ្តី ដែលបានផ្តល់នូវអំណោយឧបត្ថម្ភដ៏ថ្លៃថ្លានេះ។
គួរបញ្ជាក់ដែរថា គិតត្រឹមថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ប្រជាជនភៀសសឹកនៅក្នុងមូលដ្ឋានខេត្តកំពង់ធំ មានចំនួន ៥ ២៤៥ គ្រួសារ ស្មើនឹង ១៥ ៨៨៧ នាក់។អត្ថបទដោយ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV