Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ស្ថានភាពជនភៀសសឹកស្រុកស្ទោង អាជ្ញាធរបង្ហាញស្មារតីសាមគ្គីភាពខ្មែរ និងប្ដេជ្ញាអំពាវនាវសប្បុរសជន ជួយដល់វីរៈកងទ័ពជួរមុខ

ស្ថានភាពជនភៀសសឹកស្រុកស្ទោង អាជ្ញាធរបង្ហាញស្មារតីសាមគ្គីភាពខ្មែរ និងប្ដេជ្ញាអំពាវនាវសប្បុរសជន ជួយដល់វីរៈកងទ័ពជួរមុខ

(កំពង់ធំ)៖ ដោយសារការគំរាមកំហែង និងសង្គ្រាមឈ្លានពានពីយោធាថៃមកលើទឹកដីកម្ពុជា ប្រជាពលរដ្ឋជាច្រើនគ្រួសារ បានបង្ខំចិត្តចាកចេញពីលំនៅដ្ឋាន ដើម្បីស្វែងរកសុវត្ថិភាព។

ជាក់ស្ដែង បច្ចុប្បន្ននេះ ជនភៀសសឹកមួយចំនួន កំពុងស្នាក់នៅបណ្ដោះអាសន្ន តាមវត្តអារាមនានា ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ក្រោមការទទួលស្វាគមន៍ និងការយកចិត្តទុកដាក់ពីអាជ្ញាធរ និងប្រជាពលរដ្ឋក្នុងតំបន់។

នៅក្នុងបរិវេណវត្តភ្លង ស្ថិតក្នុងស្រុកស្ទោង គេឃើញគោយន្តកន្ត្រៃជាច្រើនគ្រឿង ចតតម្រាបគ្នាកណ្ដាលថ្ងៃ ខណៈមនុស្សម្នាច្រើននាក់ កំពុងជ្រកក្រោមដំបូលតង់ កៅស៊ូជាជម្រកណ្ដោះអាសន្ន។

ស្ត្រីខ្លះ ឱបកូនតូចដេកលើអង្រឹងនិង ខណៈកុមារតូចៗ អង្គុយលេងដោយស្រងូតស្រងាត់ ហើយស្ត្រីមួយចំនួនទៀត កំពុងចម្អិនអាហារ ក្បែរផ្សែងភ្លើងចង្ក្រាន ក្នុងស្ថានភាពគួរឱ្យសង្វេគ។

ស្ត្រីជនភៀសសឹកម្នាក់ ឈ្មោះ នាក់ សាវី នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា និងវិទ្យុទូរទស្សន៍ជាតិខេត្តកំពង់ធំថា
គាត់ និងជនភៀសសឹកជាច្រើនគ្រួសារ បានចាកចេញពីលំនៅដ្ឋាននៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ម្តងហើយម្តងទៀត ដោយសារភ័យខ្លាចចំពោះចោរសៀមឈ្លានពាន ដែលបានប្រើយន្តហោះ ទម្លាក់គ្រាប់បែកមកលើលំនៅដ្ឋានរបស់ពួកគាត់។

ប៉ុន្តែពេលនេះ ពួកគាត់មានអារម្មណ៍កក់ក្តៅ និងមានសុវត្ថិភាព កំពុងស្នាក់នៅក្នុងទីតាំងមួយ នៅស្រុកស្ទោង។

ស្ត្រីរូបនេះ បានថ្លែងអំណរគុណដល់បេះដូងខ្មែរស្រឡាញ់ខ្មែរ ដែលបានជួយឧបត្ថម្ភស្បៀងអាហារ និងការរស់នៅប្រចាំថ្ងៃ ដោយអាជ្ញាធរមូលដ្ឋាន បានចូលរួមផ្គត់ផ្គង់ជាបន្តបន្ទាប់ ក្រោមការគាំទ្រពីសប្បុរសជន។
ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋាន ក៏បានជួយចាត់ចែងឱ្យកូនៗជនភៀសសឹក អាចបន្តការសិក្សានៅសាលារៀន ក្នុងតំបន់ផងដែរ។

ចំណែកប្រជាពលរដ្ឋក្នុងស្រុកស្ទោង អ្នកស្រី ផេង សុភា ដែលជាអ្នកលក់ចំណីអាហារចល័ត នៅភូមិបានបង្ហាញអារម្មណ៍ក្តុកក្តួលថា ទោះបីជាជនភៀសសឹក មានអាហារហូបចុក និងកន្លែងស្នាក់នៅសមរម្យហើយក្តី ប៉ុន្តែការចាកឆ្ងាយពីផ្ទះសម្បែង និងការខ្វះខាតចំណូលប្រចាំថ្ងៃ នៅតែជាបញ្ហាព្រួយបារម្ភនៅឡើយ។
ក្នុងនាមជាខ្មែរដូចគ្នា អ្នកស្រីបានចូលរួមជួយឧបត្ថម្ភដោយស្ម័គ្រចិត្ត តាមការអំពាវនាវរបស់អាជ្ញាធរ។

ជុំវិញបញ្ហានេះ លោក សាយ គឹមឡុង អភិបាលស្រុកស្ទោងនៅព្រឹកថ្ងៃទី 22 ខែធ្នូឆ្នាំ 2025 បានឱ្យដឹងថា បច្ចុប្បន្ន អាជ្ញាធរស្រុក បានរៀបចំកន្លែងស្នាក់នៅជនភៀសសឹក បានសមរម្យ ព្រមទាំងជនភៀសសឹតមួយចំនួនទៀតស្នាក់នៅតាមលំនៅដ្ឋានសាច់ញាតិ និងតាមវត្តអារាម។

ជាមួយគ្នានេះក្រុមការងាររដ្ឋបាលស្រុក រួមជាមួយថ្នាក់ខេត្ត និងថ្នាក់ជាតិ បានចុះសួរសុខទុក្ខជាប្រចាំ និងនាំយកស្បៀងអាហារ សម្ភារៈប្រើប្រាស់ មកជូនជនភៀសសឹកជាបន្តបន្ទាប់។

លោកអភិបាលស្រុកស្ទោង ក៏បានសម្តែងការដឹងគុណចំពោះវីរៈកងទ័ពជួរមុខ ដែលកំពុងឈរជើងយ៉ាងអង់អាចក្លាហាន ក្នុងការការពារបូរណភាពទឹកដីជាតិ ហើយបានអំពាវនាវដល់សប្បុរសជន ចូលរួមឧបត្ថម្ភស្បៀង និងសម្ភារៈ តាមរយៈរដ្ឋបាលខេត្ត ដើម្បីជួយទាំងជនភៀសសឹក និងវីរៈកងទ័ពជួរមុខ។

ក្រោមការដឹកនាំ និងការចង្អុលបង្ហាញដ៏ឆ្លាតវៃ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បាន និងកំពុងឈរនៅជាមួយបងប្អូនប្រជាពលរដ្ឋជានិច្ច មិនបោះបង់បងប្អូនមួយជំហានណាឡើយ ដោយបន្តចាត់ចែងរកជំនួយ និងផ្គត់ផ្គង់ស្បៀងអាហារ កន្លែងស្នាក់នៅ និងសម្ភារៈចាំបាច់ ដោយការយកចិត្តទុកដាក់ខ្ពស់។ នេះជាការបង្ហាញពីស្មារតីសាមគ្គីភាព ស្នេហាជាតិ និងបេះដូងមនុស្សធម៌របស់ខ្មែរ ក្នុងការជួយគ្នា និងការពារបូរណភាពទឹកដីសុវណ្ណភូមិនៃយើង។  អត្ថបទលោក ធូ កែវមុន្នី
បានពិនិត្យ និងកែសម្រួលដោយលោក ប៉ាត ពណ្ណរាយ

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV