Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ស្រុកកំពង់ស្វាយ និងស្រុកប្រាសាទសំបូរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្គត់ផ្គង់សំណល់កសិកម្មក្រោម កម្មវិធីថាមពលជីវម៉ាសប្រកបដោយចីរភាពនៅកម្ពុជា (NSBPC)

ស្រុកកំពង់ស្វាយ និងស្រុកប្រាសាទសំបូរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្គត់ផ្គង់សំណល់កសិកម្មក្រោម កម្មវិធីថាមពលជីវម៉ាសប្រកបដោយចីរភាពនៅកម្ពុជា (NSBPC)

(កំពង់ធំ)៖ លោក លី សុងហូ ប្រធានក្រុមហ៊ុន KPT Green Power  លោក ដួង ច័ន្ទដារ៉ា អភិបាលរងស្រុកកំពង់ស្វាយ តំណាងលោក អ៊ុត វណ្ណារ៉ា អភិបាលស្រុកកំពង់ស្វាយ និងលោក ថនស៊ី ពុទ្ធា អភិបាលរងស្រុកប្រាសាទសំបូរ តំណាងលោក ឃឹម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ អញ្ចើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្គត់ផ្គង់សំណល់កសិកម្មក្រោម កម្មវិធីថាមពលជីវម៉ាសប្រកបដោយចីរភាពនៅកម្ពុជា (NSBPC) ដែលកម្មពិធីនេះប្រព្រិត្តិទៅនៅសាលប្រជុំនៃមន្ទីរបរិស្ថានខេត្តកំពង់ធំ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ។

ក្នុងកម្មពីធីនោះក៏មានការអញ្ចើញចូលរួមពី លោក អោង ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ លោកប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ និងលោកមេឃុំ ក្រុមប្រឹក្សាឃុំ ដែលអញ្ចើញមកពីស្រុកទាំងពីរផងដែរ។

លោក លី សុងហូ ប្រធានក្រុមហ៊ុន KPT Green Power បានលើកឡើលថា គោលបំណងនៃកិច្ចព្រមព្រៀងនេះ គឺសម្រាប់អ្នកផ្គត់ផ្គង់ ក្នុងការផ្គត់ផ្គង់ប្រកបដោយស្ថិរភាពនូវសំណល់កសិកម្ម ដែលកើតចេញពីកសិដ្ឋានក្នុងតំបន់ស្រុកកំពង់ស្វាយ និងស្រុកប្រាសាទសំបូរ ដល់អ្នកទិញ ដែលនឹងប្រើប្រាស់វាជាឥន្ធនៈជីវម៉ាស ដើម្បីសម្រេចបាននូវគោលបំណង ការស្តារសេដ្ឋកិច្ចមូលដ្ឋាន និងការបង្កើនប្រាក់ចំណូលរបស់កសិករ ការចូលរួមចំណែកក្នុងគោលនយោបាយជាតិថាមពលរបស់កម្ពុជា។

លោកប្រធានក្រុមហ៊ុន KPT Green Power បានបន្ថែមទៀតថា កិច្ចព្រមព្រៀងនេះធ្វើឡើងដើម្បីបញ្ជាក់អំពីសិទ្ធិ និងកាតព្វកិច្ចរវាងអ្នកផ្គត់ផ្គង់ អ្នកគ្រប់គ្រងការផ្គត់ផ្គង់ និងអ្នកទិញ ទាក់ទងនឹងការផ្គត់ផ្គង់ និងការទិញសំណល់កសិកម្មដែលផលិតក្នុងដែនសមត្ថកិច្ចនៃ ស្រុកកំពង់ស្វាយ និងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៃប្រទេសកម្ពុជា។ ហើយកិច្ចព្រមព្រៀងនេះផ្អែកលើ “កម្មវិធីថាមពលជីវម៉ាសប្រកបដោយនិរន្តរភាពនៅកម្ពុជា (NSBPC)” ដែលដាក់ជូន ដោយក្រុមហ៊ុន Chilbo Industry ទៅកាន់ក្រសួងបរិស្ថាន នៃប្រទេសកម្ពុជា ។

ជាមួយគ្នានោះដែល លោក ដួង ច័ន្ទដារ៉ា អភិបាលរងស្រុកកំពង់ស្វាយ និងលោក ថនស៊ី ពុទ្ធា អភិបាលរងស្រុកប្រាសាទសំបូរ បានថ្លៃងអំណរគុណចំពោះក្រុមហ៊ុន ដែលបានជ្រើសរើសយកស្រុកកំពង់ស្វាយ និងស្រុកប្រាសាទសំបូរ ក្នុងាការចុះកិច្ចព្រមព្រៀងផ្គត់ផ្គង់សំណល់កសិកម្ម នៅពេលនេះ។ ហើយការចុះកិច្ចព្រមព្រៀងផ្គត់ផ្គង់នេះគឺ ចូលរួមបង្កើតនូវការងារធ្វើសម្រាប់ប្រជាននៅក្នុងមូលដ្ឋាន និងចូលរួមកាត់បន្ថយនូវការបំពុលបរិស្ថាន ដើម្បីកែប្រែជីវភាពរបស់ពួកគាត់។ អត្ថបទដោយ សូរហ៊ាន សំអាង-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV