លោកឧត្តមសេនីយ៍ទោ ហេង សុផល នាំយកសម្ភារៈ
ថវិកា ឧបត្ថម្ភ ជូនមន្ត្រីនគរបាល ដែលមានជម្ងឺ
រសៀលថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ
បានដឹកនាំកងកម្លាំងចុះសាកសួរសុខទុក្ខ មន្ត្រីនគរបាល ដែលសម្រាកព្យាបាលជំងឺ នៅគេហដ្ឋានស្ថិតក្នុងភូមិ បុស្សល្វា ឃុំ ស្រឡៅ ស្រុក តាំងគោក ខេត្តកំពង់ធំ ។
លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើ
សាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនចំពោះលោកអនុសេនីយ៍ទោ នូ សុខជាតិ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលស្រឡៅ នៃអធិការដ្ឋាននគរបាលស្រុកតាំងគោក ដែលកំពុងសម្រាកព្យាបាលជម្ងឺ នៅគេហដ្ឋាន ។
លោកឧត្តមសេនីយ៍ទោ ស្នងការ បានថ្លែងលើកទឹកចិត្ត ដល់អ្នកជម្ងឺ ដើម្បីទទួលបានសុខភាពល្អប្រសើរឡើងវិញ ត្រូវខិតខំប្រឹងប្រែងថែទាំសុខភាព និងការធ្វើអនាម័យជាប្រចាំថ្ងៃ ប្រកាន់ខ្ជាប់ ” រស់នៅស្អាត បរិភោគស្អាត ” ជៀសវាងបរិភោគម្ហូបអាហារណា ដែលប៉ះពាល់ ដល់សុខភាព ឬម្ហូបអាហារដែលចម្អិន មិនបានឆ្អិនល្អ សម្រាកគ្រប់គ្រាន់ តាមដាន
ត្រួតពិនិត្យសុខភាព ពិសារឱសថ ឱ្យបានទៀងទាត់ តាមការណែនាំរបស់គ្រូពេទ្យ ព្យាយាមហាត់ប្រាណ ពង្រឹងកាយសម្បទា ជាដើម ។
លោកស្នងការ បានឧបត្ថម្ភ សម្ភារៈរួមមាន ÷ ១.អង្ករ ៥០ គីទ្បូក្រាម,២.ទឹកបរិសុទ្ធ និងភេសជ្ជៈ ប៉ូវកំលាំង
និងថវិកាចំនួន ១,២០០,០០០ រៀល ដល់គ្រួសារ
លោក នូ សុខជាតិ ដើម្បីសម្រាលការចំណាយ
ក្នុងជីវភាព ។
បន្ថែមលើថវិកា លោក ស្នងការ បានប្រសិទ្ធភាព ពរជ័យ ដល់លោក នូ សុខជាតិ ឆាប់ជាសះស្បើយ
ពីជំងឺ ដើម្បីបន្តចូលរួមចំណែក បម្រើជាតិមាតុភូមិ
ក្នុងបេសកកម្ម របស់កងកម្លាំងនគរបាលជាតិ កម្ពុជាបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ ធានាសេចក្តីសុខក្សេមក្សាន្ត ជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ”ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ។
លោក នូ សុខជាតិ និងភរិយា បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកឧត្តមសេនីយ៍ទោ
ហេង សុផល ស្នងការនគរបាលខេត្ត និងប្រតិភូអមដំណើរ ដែលបានចំណាយពេលវេលា ដ៏មានតម្លៃ
ចុះសាកសួរសុខទុក្ខ ព្រមទាំងនាំយក សម្ភារ ថវិកាមួយចំនួន ឧបត្ថម្ភ ដល់ក្រុមគ្រួសារលោក ស្របតាមតម្រូវការចាំបាច់ ក្នុងការដោះស្រាយជីវភាព របស់
ក្រុមគ្រួសារលោក ។ អត្ថបទស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។







![]()
