Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្តមសេនីយ៍ទោ សោម ស៊ុន អញ្ជើញជាអធិបតីភាពក្នុងពិធីគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរស័ក្តិជាកិច្ចបច្ឆាមរណៈថ្នាក់វរសេនីយ៍ឯក ជូនសពវីរយុទ្ធជនពលី ដើម្បីការពារជាតិមាតុភូមិ

ឧត្តមសេនីយ៍ទោ សោម ស៊ុន អញ្ជើញជាអធិបតីភាពក្នុងពិធីគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរស័ក្តិជាកិច្ចបច្ឆាមរណៈថ្នាក់វរសេនីយ៍ឯក ជូនសពវីរយុទ្ធជនពលី ដើម្បីការពារជាតិមាតុភូមិ

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃអង្គារ ១១រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ អញ្ជើញជាអធិបតីភាពក្នុងពិធីគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរស័ក្តិជាកិច្ចបច្ឆាមរណៈថ្នាក់វរសេនីយ៍ឯក ជូនសពវីរយុទ្ធជន លោកអនុសេនីយ៍ឯក ឈួន គឹមណាន នាយរងការិយាល័យទី១ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ដែលបានពលីជីវិតកាលពីថ្ងៃព្រហស្បតិ៍ ៦រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ក្នុងជន្មាយុ ៤៦ឆ្នាំ ក្នុងបុព្វហេតុការពារទឹកដី ពីការឈ្លានពានពីពួកចោរសៀម នៅក្នុងសមរភូមិតំបន់អានសេះ ។ ដោយពិធីបុណ្យនេះត្រូវបានប្រារព្ធធ្វើឡើងនៅគេហដ្ឋាននៃសព ស្ថិតនៅក្នុងភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហាន និងបណ្ដាកងឯកភាពចំណុះទាំងអស់ សូមចូលរួមរំលែកនូវមរណៈទុក្ខដ៏ក្រៀមក្រំនេះ ព្រមទាំងបានសម្តែងនូវការសោកស្ដាយ​អាឡោះអាល័យ​ខ្លាំង​ជាពន់ពេក ​ចំពោះ​ការ​បាត់បង់​យុទ្ធ​មិត្ត​ធ្លាប់​រួម​អាវុធ​ រួម​ការងារ​ជា​មួយ​គ្នា​ ជិត​ ៣​ទសវត្សរ៍​មក​ហើយ ។ ការបាត់បង់នូវវីរៈជនដ៏ឆ្នើម ១រូប និងជានាយរងការិយាល័យទី១ របស់តំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ដែលកន្លងមកលោកតែងតែលះបង់ទាំងកម្លាំងកាយចិត្ត ស្មារតីតស៊ូយ៉ាងមុតមាំ ក្នុងការខិតខំប្រឹងប្រែងបំពេញភារកិច្ចបានយ៉ាងល្អ និងបានក៏សាងស្នាដៃជាច្រើន ជូនជាតិមាតុភូមិ និងប្រជាជន ទៅតាមបទបញ្ជារបស់ថ្នាក់លើដែលបានប្រគល់ជូន។

ឧត្តមសេនីយ៍ទោ សោម ស៊ុន  និងបណ្តាអង្គភាពចំណុះ តំបន់ប្រតិបត្តិការសឹករងកំពង់ធំទាំងអស់ បានអញ្ជើញចូលរួមគោរពវិញ្ញាក្ខន្ធ និងបានអុជធុបបួងសួងឧទ្ទិសដល់ដួងវិញ្ញាក្ខន្ធសពលោកវរសេនីយ៍ឯក ឈួន គឹមណាន សូមឲ្យលោកបានទៅកាន់សុខគតិភព និងឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ ។

ក្នុងឱកាសដ៏ក្រៀមក្រំបំផុតនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវថវិកាគោលនយោបាយរបស់ក្រសួងការពារជាតិចំនួន ៣២,៧៥៤,០០០រៀល ប្រគល់ជូនដល់គ្រួសារសពផងដែរ ។

តំណាងក្រុមគ្រួសារនៃសព របស់វរសេនីយ៍ឯក ឈួន គឹមណាន បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងជាពិសេសឯកឧត្តម មេបញ្ជាការ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ និងទទួលបានការគិតគូរយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តម មេបញ្ជាការ ទើបកម្មវិធីបុណ្យនេះប្រកបទៅដោយភាពរលូន ៕អត្ថបទតំបន់ប្រតិបត្រការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV