Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ដឹកនាំកិច្ចប្រជុំបូកសរុបសន្និបាតលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិដៅសម្រាប់ឆ្នាំ២០២៦ របស់មន្ទីរព័ត៌មានខេត្តកំពង់ធំ

អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ដឹកនាំកិច្ចប្រជុំបូកសរុបសន្និបាតលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិដៅសម្រាប់ឆ្នាំ២០២៦ របស់មន្ទីរព័ត៌មានខេត្តកំពង់ធំ

(កំពង់ធំ)÷ ឯកឧត្តម អ៉ីវ ផល្លី អនុរដ្ឋលេខាធិការក្រសួង តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម នេត្រ ភត្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានដឹកនាំកិច្ចប្រជុំបូកសរុបសន្និបាតលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិដៅសម្រាប់ឆ្នាំ២០២៦ នៅមន្ទីរព័ត៌មានខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរព័ត៌មានខេត្តកំពង់ធំ។

នៅក្នុងកម្មវិធីផងដែរមានការអញ្ជើញពី ឯកឧត្តម អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំ  ប្រតិភូរបស់ក្រសួងព័ត៌មាន លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ អនុប្រធានមន្ទី មន្ត្រីរាជការ និងមន្រីកិច្ចសន្យាចំនួន៤៥នាក់ បានចូលរួមក្នុងកម្មវិធីនេះ។

លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ បានឡើងធ្វើរបាយកាណ៍រយៈពេល១ឆ្នាំកន្លងមកគឺ បង្កើនការចុះផលិតព័ត៌មានឱ្យបានច្រើន ដើម្បីផ្សព្វផ្សាយតាមវិទ្យុក្នុងខេត្ត ទូរទស្សន៍ខេត្ត ទូរទស្សន៍ជាតិកម្ពុជា និងគេហទំព័រ និងប្រព័ន្ធផ្សព្វផ្សាយរបស់មន្ទីរដែលមាន។ ផ្សព្វផ្សាយដល់អ្នកសារព័ត៌មានឱ្យមកធ្វើការចុះបញ្ជី និងបន្តសុពលភាព អោយបានគ្រប់ៗគ្នា។ បង្កើនគុណភាពផ្តល់សេវាសាធារណៈលើវិស័យព័ត៌មាន និងសោតទ្យន៍ (ដល់មូលដ្ឋាន) ចុះធ្វើបទយកការណ៍តាមមូលដ្ឋាន។
ជំរុញនិងតាមដានអ្នកសារព័ត៌មានក្នុងខេត្ត និងឆ្លងកាត់ខេត្តឱ្យមកចុះបញ្ជី។ តាមដានធ្វើបច្ចុប្បន្នភាពលើ ម្ចាស់ស្ថានីយ៍ វិទ្យុ ទូរទស្សន៍ ទីតាំងបង្គោលដែលមាន បំពាក់ម៉ាស៊ីនផ្សាយតាមទីតាំងនីមួយៗ និងធ្វើបច្ចុប្បន្នភាព រោងពុម្ព ស្លាកផ្សព្វផ្សាយអាហ្វីស ប៉ាណូ។ តាមដានការចុះផ្សាយ និងបន្សាបព័ត៌មានក្លែងក្លាយទាំងឡាយតាមគ្រប់មធ្យោបាយ ដែលបង្កឲ្យមានអសន្តិសុខ និងសណ្តាប់ធ្នាប់ដល់សង្គមជាតិ បង្កើនការធ្វើកម្មវិធីសន្ទនាមតិ ពីតាមមន្ទីរអង្គភាព និងស្ថាប័នផ្សេងៗទៀត។

ក្នុងឱកាសនេះឯកឧត្តម អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំមានប្រសាសន៍ថា មន្ទីរព័ត៌មានខេត្តកំពង់ធំពិតជាមានភាពសកម្ម និងមានកិច្ចសហការជាមួយនឹងរដ្ឋបាលខេត្ត មន្ទីរអង្គភាពជុំវិញ ខេត្តក្រុង/ស្រុក និងមជ្ឈដ្ឋានជុំវិញខេត្ត រាល់សកម្មភាពរបស់ប្អូនៗក្រុមការងារព័ត៌មាន និងសាធារណមតិ បានចុះជាប់ជាមួយថ្នាក់ដឹកនាំខេត្តជាប្រចាំ។ នាពេលថ្មីៗនេះ មន្ទីរព័ត៌មានក៏បានសហការជាមួយរដ្ឋបាលខេត្ត រដ្ឋបាលក្រុង/ស្រុក ដើម្បីបើកយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមទិសស្លោក “និយាយថាទេ ចំពោះព័ត៌មាន ក្លែងក្លាយ”។

ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួង បានជំរុញដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ត្រូវតែខិតខំបំពេញការងារដែលជាប្រចាំដោយបុរេសកម្ម កុំឱ្យវិស័យព័ត៌មាន មានភាពស្ពឹកស្រពន់ និងអសកម្ម។ បង្កើនសមត្ថភាពមន្ត្រីជំនាញ ដែលបំរើក្នុងវិស័យព័ត៌មាន និងសោទស្សន៍ប្រកបដោយចំណេះជំនាញវិជ្ជាជីវៈ ដើម្បីឱ្យមន្ទីរព័ត៌មានជាមន្ទីរមួយដែលមានសារៈសំខាន់ ក្នុងការបំរើសេវាជូនសាធារណជន និងសាធារណមតិដែលមិនអាចខ្វះបាន។ ការឆ្លើយតបទៅនឹងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ត្រូវតែដើរតួនាទីយ៉ាងសំខាន់លើការផលិតព័ត៌មាន បទយកការណ៍នូវសក្តានុពលរបស់ខេត្ត និងធ្វើ ការផ្សព្វផ្សាយឱ្យអស់ពីលទ្ធភាពដែលមាន នូវសមិទ្ធផលរបស់ខេត្ត និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ដើម្បីឱ្យប្រជាពលរដ្ឋបានដឹង អំពីការខិតខំប្រឹងរបស់អាជ្ញាធរខេត្ត និងរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។

ជាចុងក្រោយឯកឧត្តម អ៉ីវ ផល្លី អនុរដ្ឋលេខាធិការក្រសួងបានមានប្រសាសន៍ពីសង្គ្រាមរវាងកម្ពុជានិងសៀម ដោយសៀមមិនគោរពតាមបទឈប់បាញ់ បានបង្កើតជាសង្គ្រាមលើកទី២ មកលើកម្ពុជាមានការរំលោភដែនអធិបតេយ្យភាពកម្ពុជា ក្នុងនោះបានធ្វើឱ្យខូចខាតទៅលើប្រាសាទបុរាណ ផ្ទះ សាលារៀន វត្តអារាម ស្ពានប្រជាពលរដ្ឋធ្វើការភៀសខ្លួន និងមានការប៉ះពាល់ដល់អាយុជីវិតវីរៈកងទ័ពជួរមុខផងដែរ។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV