Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលស្រុកស្ទោង លើកទឹកចិត្តកុមារភៀសសឹក ត្រូវទៅចូលរៀនជាបណ្ដោះអាសន្ននៅសាលារៀនដែលជិត ទីតាំងដែលខ្លួនកំពុងស្នាក់នៅ

អភិបាលស្រុកស្ទោង លើកទឹកចិត្តកុមារភៀសសឹក ត្រូវទៅចូលរៀនជាបណ្ដោះអាសន្ននៅសាលារៀនដែលជិត ទីតាំងដែលខ្លួនកំពុងស្នាក់នៅ

(កំពង់ធំ)÷ អភិបាលស្រុកស្ទោង បានលើកទឹកចិត្តកុមារភៀសសឹក ត្រូវទៅចូលរៀនជាបណ្ដោះអាសន្ននៅសាលារៀនដែលជិត ទីតាំងដែលខ្លួនកំពុងស្នាក់នៅ  លោក សាយ គឹមឡម បានលើកទឹកចិត្តដូច្នេះក្នុងឱកាសដែលលោក និងសហការី អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជនភៀសសឹកចំនួន៤២គ្រួសារ ដែលកំពុង ស្នាក់នៅជាបណ្ដោះអាសន្ននៅឯវត្តទួលព្រះធាតុស្ថិតនៅក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២៥។

លោកបានបន្ថែមថាស្ថានភាពសង្គ្រាមឈ្លានពានរបស់ចោលសៀមនៅតាមបន្ទាត់ព្រំដែនពុំទាន់ថមថយនៅឡើយទេ។ហេតុដូច្នេះជនភៀសសឹកគ្រប់រូបត្រូវថែរក្សាសុខភាពឱ្យបានល្អ ជាពិសេសបើមានបញ្ហាសុខភាពត្រូវជូនដំណឹងទៅព្រះគ្រូចៅអធិការវត្ត ឬអាជ្ញាធរពាក់ព័ន្ធនិងឆាប់ទៅមន្ទីរពេទ្យបង្អែកស្ទោងឱ្យអស់ពីលទ្ធភាពតាមដែលអាចធ្វើទៅបាន។

ទន្ទឹមនឹងនេះលោកក៏បានអំពាវនាវដល់គ្រប់មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្ទោងត្រូវយកចិត្តទុកដាក់ថែមទៀតក្នុងកាថែទាំព្យាបាលជំងឺជូនជនភៀសសឹក និងគ្រួសារកងទ័ពឱ្យអស់ពីលទ្ធភាពដោយមិនគិតថ្លៃសេវាឡើយ។

ជាចុងបញ្ចប់លោក បានណែនាំដល់អាជ្ញាធរឃុំ និងកុំអាជ្ញាធរពាក់ព័ន្ធត្រូវខិតខំតាមដានយកចិត្តទុកដាក់ខ្ពស់ដល់វត្តមាន និងសុខទុក្ខខ្មែរជនភៀសឹកដែលបានមកដល់មូលដ្ឋានរបស់ខ្លួន ធ្វើការរាយការណ័ជាប្រចាំផងដែរ ហើយលោកក៏បានអំពាវនាវថែមទៀតដល់សប្បុរសជនជិតឆ្ងាយសូមមេត្តាចូលរួមឧបត្ថម្ភគាំទ្រទាំងសម្ភារៈ ថវិកាស្មារតីគ្រឿងឧបភោគបរិភោគ ជាមួយរដ្ឋបាលស្រុកស្ទោង ក្នុងការឧបត្ថម្ភគាំទ្របន្តលើកទឹកចិត្តវីរៈកងទ័ពជួរមុខដ៏អត់អាចក្លាហាន និងធ្វើកិច្ចការមនុស្សធម៌ជាមួយជនភៀសសឹកដែលបានមកដល់មូលដ្ឋានស្រុកស្ទោង។

បញ្ជាក់ថាជនភៀសសឹកដែលបានមកស្នាក់នៅវត្តទួលប្រធាតុនេះមានចំនួន ៤២គ្រួសារ ដែលក្នុងឱកាសនេះលោកអភិបាលស្រុកបានជូននូវអង្ករនិងគ្រឿងឧបភោគបរិភោគមួយចំនួន។ អត្ថបទរដ្ឋបាលស្រុកស្ទោង

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV