Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកឧត្តមសេនីយ៍ទោ ហេង សុផល ទទួលសម្ភារៈ គ្រឿងឧបភោគបរិភោគ ពីសប្បុរសជន ដើម្បីឧបត្ថម្ភ ដល់ជនរងគ្រោះ ដោយសារការឈ្លានពានពីកងទ័ពថៃ

លោកឧត្តមសេនីយ៍ទោ ហេង សុផល ទទួលសម្ភារៈ គ្រឿងឧបភោគបរិភោគ ពីសប្បុរសជន ដើម្បីឧបត្ថម្ភ ដល់ជនរងគ្រោះ ដោយសារការឈ្លានពានពីកងទ័ពថៃ

(កំពង់ធំ)÷រសៀលថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានអញ្ជើញទទួលអំណោយ ពីសប្បុរសជន ដែលឧបត្ថម្ភ ដល់ស្នងការដ្ឋាននគរបាលខេត្ដកំពង់ធំ ដើម្បីជួយឧបត្ថម្ភដល់ជនភាសិកដែលមកស្នាក់នៅបណ្ដោះអាសន្នក្នុងខេត្តកំពង់ធំ។

ក្នុងកិច្ចសំណេះសំណាល លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានថ្លែងថា ក្នុងនាមថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្ត និងនាយនគរបាល នាយនគរបាលរង មន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ÷១-សប្បុរសជន តាមរយៈលោកស្រី លឹម អៀងចេង,២-លោកស្រី ឆុន សុរ៉ាវី  ម្ចាស់អាហារដ្ឋានផ្ទះក្រអូប នៅស្រុកសន្ទុក ,
៣-អធិការដ្ឋាននគរបាលស្រុកស្ទោង ដែលបានឧបត្ថម្ភ  គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដល់អង្គភាពនាឱកាសនេះ ស្របតាមតម្រូវការចាំបាច់
ដើម្បីលោក នាំយកទៅឧបត្ថម្ភបន្ត ជូនជនភៀសសឹកដែលចាកចោលផ្ទះសម្បែង ទ្រព្យសម្បត្តិ សត្វចិញ្ចឹម ភៀសខ្លួន មកស្នាក់នៅបណ្ដោះអាសន្ន ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដោយសារការឈ្លានពានពីកងទ័ពថៃ តាមព្រំដែនកម្ពុជា-ថៃ ។

លោកបន្តថា សម្ភារៈគ្រឿងឧបភោគ បរិភោគនេះពិតជាបានរួមចំណែកយ៉ាងខ្លាំងជាមួយនឹងស្នងការដ្ឋាន នគរបាលខេត្តកំពង់ធំក្នុងការផ្ដល់ជំនួយជូនជនភាសិក ដើម្បីរួមចំណែកកាត់បន្ថយការលំបាករបស់ជនភាសឹកដែលបានមកស្នាក់នៅក្នុងខេត្តកំពង់ធំបណ្ដោះអាសន្ននាពេលនេះ។

លោកឧត្តមសេនីយ៍ទោ ស្នងការ បានជូនពរ ជូនចំពោះសប្បុរសជន ព្រមទាំងមនុស្សជាទីស្រឡាញ់ សូមជួបប្រទះតែពុទ្ធពរ ទាំង៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

សូមបញ្ជាក់ដែរថា ទន្ទឹមនឹងការឧបត្ថម្ភ ពីសប្បុរសជន លោកឧត្តមសេនីយ៍ទោ ហេង សុផល និងលោកស្រី លឹម អៀងចេង បានចាត់ចែងដឹកនាំកងកម្លាំងរៀបចំសម្ភារៈ គ្រឿងឧបភោគបរិភោគបរិភោគ និងថវិកាមួយចំនួន ជាច្រើនកញ្ចប់ សម្រាប់ចែកជូនបងប្អូន ជនភៀសសឹក នាពេលឆាប់ៗ ខាងមុខនេះ គឺដើម្បីចូលរួមសម្រាលការចំណាយដោះស្រាយជីវិភាព
ជាប្រចាំថ្ងៃ របស់បងប្អូនផងដែរ  ៕អត្ថបទស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV