Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រៃគុយស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បួងសួងសុំ សេចក្តីសុខ និងសូមជួយថែរក្សាដល់វីរកងទ័ព ឱ្យឈ្នះអស់មារសត្រូវឈ្លានពាន និងទទួលបានជ័យជម្នះនៅគ្រប់សមរភូមិ

ប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រៃគុយស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បួងសួងសុំ សេចក្តីសុខ និងសូមជួយថែរក្សាដល់វីរកងទ័ព ឱ្យឈ្នះអស់មារសត្រូវឈ្លានពាន និងទទួលបានជ័យជម្នះនៅគ្រប់សមរភូមិ

(កំពង់ធំ)៖ លោកជំទាវ លឹម ស្រីណិត
ប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រៃគុយស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ អមដំណើរដោយអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំនិងលោកមេឃុំព្រៃគុយ បានដឹកនាំក្រុមការងារបួងសួងសុំ សេចក្តីសុខនិងសូមជួយថែរក្សាដល់វីរកងទ័ពឱ្យឈ្នះអស់មារសត្រូវឈ្លានពាន និងទទួលបានជ័យជម្នះនៅគ្រប់សមរភូមិនាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២៥នៅទីកន្លែងសក្តិសិទ្ធិ ស្ដេចយម្មរាជ្យ ក្នុងវត្ត សំរោងមានជ័យ ហៅវត្តលាពាក្យ ។

លោកជំទាវ បានឧទ្ទិសបួងសួងសូមជូនពរបងប្អូនវីរកងទ័ពយើង និងសូមបងប្អូនវីរកងទ័ពយើងតស៊ូ ដើម្បីចូលរួមចំណែកជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងសម្តេចតេជោ ហ៊ុន សែន ក្នុងបុព្វហេតុការពារបូរណភាពទឹកដី។ សូមឧទ្ទិសដល់បារមីអតីតព្រះមហាក្សត្រជាច្រើនជំនាន់ ជួយថែរក្សា និងជួយបងប្អូនវីរកងទ័ពយើង ឱ្យឈ្នះអស់មារសត្រូវឈ្លានពាន និងទទួលបានជ័យជម្នះនៅគ្រប់សមរភូមិ។

លោកជំទាវ បន្តថាក្នុងនាមជាអ្នកនៅសមរភូមិក្រោយមិនដែលភ្លេចសោះឡើយអ្នកនៅសមរភូមិមុខ និងសូមកោតសរសើរដោយស្មោះនូវពលិកម្ម និងស្មារតីអង់អាចក្លាហានរបស់បងប្អូនកងទ័ពទាំងអស់ដែលកំពុងប្រយុទ្ឋការពារទឹកដីរបស់យើង  ហើយតាមរយៈពលិកម្មនេះ សូមបន្តរួមគ្នារក្សាសាមគ្គីភាពឯកភាពរឹងមាំនិងជ្រោងខ្ពស់ស្មាតីស្នេហាជាតិក្នុងការបំពេញភារកិច្ចការពារបូរណៈភាពទឹកដីពីសត្រូវឈ្លានពាន។

លោកជំទាវបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមឧបត្ថម្ភជាសម្ភារៈ ស្បៀង និងថវិកា ដើម្បីជួយដល់វីរៈកងទ័ពជួរមុខដែលកំពុង ទប់ទល់ជាមួយនឹងសត្រូវឈ្លានពានសៀម ដែលបានវាយប្រហារមកលើកកម្ពុជាមុន។ អត្ថបទដោយ សូរហ៊ាន សំអាង-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV