ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ ជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជូនដល់គ្រួសារវីរកងទ័ពជួរមុខ ចំនួន៥០គ្រួសា ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
(កំពង់ធំ)៖ លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ លោកជំទាវ យស ថានារី សមាជិករដ្ឋសភា លោកជំទាវ លំ គន្ធារី អភិបាលរងខេតកំពង់ធំ អភិបាល អភិបាលរងស្រុក និងថ្នាក់ដឹកនាំក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជូនដល់គ្រួសារវីរកងទ័ពជួមុខ ចំនួន៥០គ្រួសារ នៅក្នុងបរិវេនសាលាស្រុកកំពង់ស្វាយ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។
ជាមួយគ្នានោះដែរ លោកជំទាវ ក៏បានសម្ដែងនូវការគោរពដឹងគុណ កោតសរសើរខ្ពស់ ចំពោះវីរភាពដ៏អង់អាចរបស់យុទ្ធជនវិរៈកងទ័ពយើងដែលបាន ខិតខំតស៊ូពុះពារប្រយុទ្ធប្រឆាំងតទល់ជាមួយទាហានថៃ នៅក្នុងសមរភូមិ និងក្រាញននៀលការពារជាតិមាតុភូមិមិនឱ្យបាត់បង់ ដើម្បីរក្សាបូរណភាពទឹកដី ដែលជាកេរដំណែលរបស់ដូនតា និងរក្សាបាននូវសុខសុវត្ថិភាព ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូបដោយសុខក្សេមក្សាន្ត។
លោកជំទាវ បានបន្តថា ទោះបីជាបងប្អូនវីរកងទ័ពជួរមុខ បាននឹងកំពុងបំពេញបេសកកម្ម ក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដីជូនជាតិមាតុភូមិ ក៏រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលសម្តេចតែងតែងគិតគូរសុខទុក្ខ និងដោះស្រាយរាល់ទុក្ខលំបាករបស់ក្រុមគ្រួសារកងទ័ព គឺខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរ ក្នុងការយកចិត្តទុកដាក់ លើកកម្ពស់ជីវភាពរស់នៅ របស់គ្រួសារវីរកងទ័ព តាមរយៈការចុះសួរសុខទុក្ខ ផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា ពោលគឺមិនទុកឱ្យគ្រួសារវីរកងទ័ព មានការលំបាកឡើយ ហេតុដូច្នេះ សូមឱ្យវិរកងទ័ពដែលនៅសមរភូមិ កុំមានការព្រួយបារម្មណ៍ឡើងយ។
ទន្ទឹមនឹងនេះ លោកជំទាវ ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ បន្តសាមគ្គីភាព និងឯកភាពគ្នាឱ្យបានរឹងមាំបន្តទៀត ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងបន្តជឿជាក់លើថ្នាក់ដឹកនាំ និងវីរភាពដ៏អង់អាចក្លាហាន ក្នុងចំណាត់ការការពារទឹកដីនាពេលនេះ យើងត្រូវរួមកម្លាំងសាមគ្គីគ្នាបានរឹងមាំ នោះជាតិយើងនឹងកាន់តែខ្លាំងក្លា និងឈ្នះអស់ពួកមារសត្រូវទាំងឡាយជាក់ជាមិនខាន ព្រមទាំងឱ្យណែនាំឱ្យបងប្អូនគ្រួសារកងទ័ពយើងទាំងអស់ថែរក្សាសុខភាព រស់នៅស្អាត និងមានអនាម័យ ។ អត្ថបទដោយ សូរហ៊ាន សំអាង-ពិនិត្យដោយអ៊ុមញឹប។













![]()
