Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តម អ៉ិន ចន្ថា បានជំរុញឱ្យប្រធានមន្ទីរ និងមន្ត្រីជំនាញរបស់មន្ទីរអភិវឌ្ឍន៍ជនបទ ត្រូវតែអនុវត្តការងារបន្តទៀតនូវហេដ្ឋារចនាសម្ព័ន្ធក្នុងឆ្នាំ២០២៦ ឱ្យមានការរីកចម្រើន ដើម្បីបម្រើជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា

ឯកឧត្តម អ៉ិន ចន្ថា បានជំរុញឱ្យប្រធានមន្ទីរ និងមន្ត្រីជំនាញរបស់មន្ទីរអភិវឌ្ឍន៍ជនបទ ត្រូវតែអនុវត្តការងារបន្តទៀតនូវហេដ្ឋារចនាសម្ព័ន្ធក្នុងឆ្នាំ២០២៦ ឱ្យមានការរីកចម្រើន ដើម្បីបម្រើជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា

(កំពង់ធំ)÷ ឯកឧត្តម អ៉ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានជំរុញឱ្យប្រធានមន្ទីរ និងមន្ត្រីជំនាញរបស់មន្ទីរអភិវឌ្ឍន៍ជនបទ ត្រូវតែអនុវត្តការងារបន្តទៀតនូវហេដ្ឋារចនាសម្ព័ន្ធ ក្នុងឆ្នាំ២០២៦ ឱ្យមានការរីកចម្រើន ដើម្បីបម្រើជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

ឯកឧត្តមបានលើកឡើងដូច្នេះក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥។

លោក តាន់ វាសនា ប្រធានមន្ទីរភិវឌ្ឍន៍ខេត្តកំពង់ធំ បានលើកឡើងថា មន្ទីរបាននឹងកំពុងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការស្ថាបនាផ្លូវជនបទ ដោយគិតគូរពីភាពធន់ នឹងការប្រែប្រួលអាកាសធាតុ រួមមានផ្លូវដីស ផ្លូវល្បាយក្រួស ផ្លូវកៅស៊ូពីរជាន់ និងផ្លូវក្រាលបេតុង ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ចំណេញពេលវេលា កាត់បន្ថយការចំណាយលើការដឹកជញ្ជូនសម្ភារ ឬផលិតផលផ្សេងៗទៅកាន់ទីផ្សារ និងងាយស្រួលក្នុងការទទួលបាននូវសេវាសាធារណៈ។ ដើម្បីរួមចំណែកបង្កើនកម្រិតជីវភាពរស់នៅ របស់ប្រជាជននៅតាមជនបទឱ្យកាន់តែរីកចម្រើន និងជួយឱ្យសុខុមាលភាពរបស់ពួកគាត់កាន់តែប្រសើរឡើងថែមទៀត ព្រមទាំងរួមចំណែកអនុវត្ត គោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាជនដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំដោយគតិបណ្ឌិត។ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ នឹងមានលទ្ធភាពច្រើនទៅតាមដំណាក់កាលនីមួយៗ នៃផែនការដែលបានគ្រោងទុក ដែលអាចធ្វើឱ្យតំបន់ជនបទប្រែមុខមាត់ថ្មី តាមរយៈគម្រោងអភិវឌ្ឍជាច្រើន រួមមាន ផ្លូវជនបទ ស្ពានលូដោះទឹក សំណង់សិល្បការ អណ្តូងទឹកស្អាត បង្គន់អនាម័យជាដើម។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់អង្គពិធីទាំងមូលផងដែរ។ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា ដើម្បីបន្តពន្លឿនកិច្ចអភិវឌ្ឍ និងជំរុញការអនុវត្តឱ្យកាន់តែស៊ីជំរៅរាជរដ្ឋាភិបាលបានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភាដោយផ្អែកលើបាវចនាចំនួន៥គឺ៖ (កំណើន ការងារ  សមធម៌ ប្រសិទ្ធភាព និងចីរភាព) មានគោលដៅជាយុទ្ធសាស្ត្រចំនួន៥គឺ៖ ១-ធានាឱ្យបានកំណើនសេដ្ឋកិច្ចខ្ពស់ ២-បង្កើតការងារឱ្យបានកាន់តែច្រើន, ៣-សម្រេចឱ្យបាននូវគោលដៅ ៤-កាត់បន្ថយភាព ក្រីក្របន្តពង្រឹងសមត្ថភាពអភិបាលកិច្ចនិងលើកកម្ពស់គុណភាពស្ថាប័ន ៥-ការធានាឱ្យបាននូវចីរភាព នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

ឯកឧត្តម បានបន្ថែមថា រាជរដ្ឋាភិបាលបានកំណត់យក វិស័យអាទិភាពគន្លឹះចំនួន៥រួមមាន(មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល)ក្នុងគោលដៅប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានប្រាក់ចំណូល កម្រិតខ្ពស់នៅឆ្នាំ២០៥០។ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទកំពុងចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាប័ន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ឱ្យកាន់តែរីកចម្រើនជាលំដាប់។

ជាចុងក្រោយឯកឧត្តម អ៉ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ពីសង្គ្រាមរវាងកម្ពុជានិងសៀម ដោយសៀមមិនគោរពតាមបទឈប់បាញ់ បានបង្កើតជាសង្គ្រាមលើកទី២ មកលើកម្ពុជាមានការរំលោភដែនអធិបតេយ្យភាពកម្ពុជា ក្នុងនោះបានធ្វើឱ្យប៉ះពាល់ទៅលើប្រាសាទបុរាណ ផ្ទះ សាលារៀន វត្តអារាម ប្រជាពលរដ្ឋធ្វើការភាសសឹក និងមានការប៉ះពាល់ដល់អាយុជីវិតវីរៈកងទ័ពជួរមុខផងដែរ។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV