Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោក ហាក់ ម៉ុងហួត នាំយកអំណោយមនុស្សធម៌ ចុះជួបជាមួយពលរដ្ឋជាជនភៀសសឹក ព្រះសង្ឃភៀសសឹក រួមទាំងគ្រួសារវរកងទ័ព មកស្នាក់នៅក្នុងស្រុកតាំងគោក

លោក ហាក់ ម៉ុងហួត នាំយកអំណោយមនុស្សធម៌ ចុះជួបជាមួយពលរដ្ឋជាជនភៀសសឹក ព្រះសង្ឃភៀសសឹក រួមទាំងគ្រួសារវរកងទ័ព មកស្នាក់នៅក្នុងស្រុកតាំងគោក

(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ បាននាំយកអំណោយមនុស្សធម៌ ចុះជួបសំណេះសំណាលជាមួយពលរដ្ឋមានជីវភាពខ្វះខាត២៣គ្រួសារ និងជនភៀសសឹក មកស្នាក់នៅក្នុងឃុំជ្រលង, ព្រះសង្ឃភៀសសឹក៧អង្គ មកគង្គនៅក្នុងវត្ត ក្នុងឃុំស្រឡៅ រួមទាំងក្រុមគ្រួសារវីរៈកងទ័ព ដែលកំពុងបំពេញបេសកកម្មការពារជាតិនៅសមរភូមិមុខ ដែលបានមកស្នាក់នៅបណ្តោះអាសន្នក្នុងមូលដ្ឋានស្រុកតាំងគោក ខេត្តកំពង់ធំ។

នាឱកាសនោះ លោក ហាក់ ម៉ុងហួត បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដូចជាលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតាំងគោក និងឯកឧត្តមនួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដែលសម្តេចតែងតែផ្តាំផ្ញើឱ្យយកចិត្តទុកដាក់ចំពោះជនភៀសសឹងដែលមកស្នាក់នៅបណ្ដោះអាសន្នផងដែរ ព្រមទាំងជំរុញឱ្យអាជ្ញាធរភូមិ/ឃុំ/ស្រុក ធ្វើការស្រាវជ្រាវ និងប្រមូលទិន្នន័យពីជនភៀសសឹក ដើម្បីក្តាប់បានព័ត៌មានជាក់លាក់និងធ្វើការចុះសួរសុខទុក្ខ និងផ្តល់ភាពងាយស្រួលក្នុងការមកស្នាក់អាស្រ័យដោយមិនមានការភិតភ័យអ្វីឡើយ។

បន្ថែមពីនេះដែរលោក ហាក់ ម៉ុងហួត ក្រៅពីការសាកសួរសុខទុក្ខជាមួយប្រជាពលរដ្ឋភៀសសឹក គ្រួសារវីរកងទ័ពហើយនោះ លោកក៏បានលើកពីការដឹកនាំរបស់ប្រមុខថ្នាក់ដឹកនាំ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា និងមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយសម្តេចទាំងទ្វេតែងតែអនុវត្តនូវវិធានការការពារទឹកដី ការពារសុខសន្តិភាព និងបញ្ជៀសសង្គ្រាម កុំឱ្យកើតមានឡើងដើម្បីទទួលបានភាពសុខសាន្តជូនដល់ប្រជាពលរដ្ឋ, ជាក់ស្តែងកាលតាមរយៈយុទ្ធសាស្ត្រ «ស្ងាត់ តែមិនស្ងៀម» របស់សម្តេចមហាបវរធិបតី ដែលជាយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ដោយប្រើប្រាស់ច្បាប់ និងការទូត ដោយមិនចាំបាច់ប្រើកម្លាំងហិង្សាជាអាវុធនោះ បានបញ្ចប់សង្គ្រាមជាមួយថៃរួចម្តងមកហើយ។

ជាក់ស្តែងនាពេលថ្មីនេះក្រុមទាហានថៃ នៅតែបានបន្តធ្វើអរិយភាពមកលើប្រជាពលរដ្ឋកម្ពុជានៅតាមបន្ទាត់ព្រំដែន និងបានបាញ់ប្រហារមកលើកងទ័ពកម្ពុជា ដោយបានបំពានយ៉ាងធ្ងន់ធ្ងរទៅលើសេចក្តីថ្លែងការណ៍រួមស្តីពី «កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងកូឡាឡាំពួ» នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ប្រទេសម៉ាឡេស៊ី ដែលបានចុះហត្ថលេខាដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក អានុទីន ចាន់វីរៈគុល នាយករដ្ឋមន្ត្រីថៃ ក្រោមវត្តមានលោក អាន់វ៉ា អ៉ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ជាពិសេសតួនាទីមិនអាចខ្វះបានរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្គ្រាមកម្ពុជា និងថៃ។

ដោយសារតែការស្រឡាញ់សុខសន្តិភាព មិនចង់ឱ្យកើតមានសង្គ្រាម សម្តេចទាំងទ្វេរបានបញ្ជារឱ្យគ្រប់កងកម្លាំងទាំងអស់ កុំបាញ់តបតជាមួយក្រុមទាហានថៃក្នុងរយៈពេល១២ម៉ោង ដោយសង្ឃឹមថា ទាហានថៃ នឹងបញ្ឈប់ការធ្វើសង្គ្រាមជាមួយនឹងអ្នកដែលមិនបានតបតជាមួយខ្លួន, ទោះយ៉ាងណាក្រុមទាហានថៃ នៅតែបន្តធ្វើសកម្មភាពបាញ់មកលើទាហានខ្មែរជាបន្តបន្ទាប់ រហូតដើរដល់បន្ទាត់ក្រហម ដែលធ្វើឱ្យសម្តេចតេជោ អស់ការអត់ធ្មត់ និងបានដាក់ចេញវិធានការការពារខ្លួន ដោយបានបញ្ជារឱ្យកងទ័ពបើកការបាញ់ប្រហារតបត គ្រប់គោលដៅទាំងអស់ដើម្បីកម្ទេចខ្មាំងសត្រូវ។

លោក ហាក់ ម៉ុងហួត ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ បន្តសាមគ្គីភាព និងឯកភាពគ្នាឱ្យបានរឹងមាំបន្តទៀត ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបន្តជឿជាក់លើថ្នាក់ដឹកនាំ ក្នុងចំណាត់ការការពារទឹកដីនាពេលនេះ, លោកអះអាងថា បើយើងរួមកម្លាំង សាមគ្គីគ្នាបានរឹងមាំ នោះជាតិយើងនឹងកាន់តែខ្លាំងក្លា និងឈ្នះអស់ពួកមាសត្រូវទាំងឡាយជាក់ជាមិនខាន។ អត្ថបទរដ្ឋបាលស្រុកតាំងគោក-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV