Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

គណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃដំណាក់កាលទី២ លើការងារថែទាំជាប្រចាំផ្លូវក្រាលកៅស៊ូ DBST ចំនួន ៣ខ្សែ ប្រវែងសរុប ៥៧ ៣០០ម៉ែត្រ និងផ្លូវក្រាលល្បាយក្រួស ចំនួន ៦ខ្សែ ប្រវែងសរុប ៣៥ ២៧០ម៉ែត្រ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

គណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃដំណាក់កាលទី២ លើការងារថែទាំជាប្រចាំផ្លូវក្រាលកៅស៊ូ DBST ចំនួន ៣ខ្សែ ប្រវែងសរុប ៥៧ ៣០០ម៉ែត្រ និងផ្លូវក្រាលល្បាយក្រួស ចំនួន ៦ខ្សែ ប្រវែងសរុប ៣៥ ២៧០ម៉ែត្រ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

(កំពង់ធំ)÷ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ ក្រុមការងារមន្ទីរ និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញចុះត្រួតពិនិត្យ វាយតម្លៃដំណាក់កាលទី២ លើការងារថែទាំជាប្រចាំផ្លូវក្រាលកៅស៊ូ DBST ចំនួន ៣ខ្សែ ប្រវែងសរុប ៥៧ ៣០០ម៉ែត្រ និងផ្លូវក្រាលល្បាយក្រួស ចំនួន ៦ខ្សែ ប្រវែងសរុប ៣៥ ២៧០ម៉ែត្រ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។

ឯកឧត្តម ផូ ផារិទ្ធ បានគូសបញ្ជាក់ថា ការចុះត្រួតពិនិត្យ វាយតម្លៃដំណាក់កាលទី២ លើការងារថែទាំជាប្រចាំផ្លូវក្រាលកៅស៊ូ DBST ចំនួន៣ខ្សែ ប្រវែងសរុប ៥៧ ៣០០ម៉ែត្រ ទទឹង៥ម៉ែត្រ និង៦ម៉ែត្រ ស្ថិតនៅឃុំសាលាវិស័យ ឃុំទួលគ្រើល ឃុំផាន់ញើមស្រុកប្រាសាទបល្ល័ង្ក ឃុំឈូក ស្រុកប្រាសាទសំបូរ ឃុំមានជ័យ ឃុំងន ស្រុកសណ្ដាន់ ឃុំក្រវ៉ា និងឃុំគគីរធំ ស្រុកបារាយណ៍ និងផ្លូវក្រាលល្បាយក្រួស ចំនួន៦ខ្សែ ប្រវែងសរុប ៣៥ ២៧០ម៉ែត្រ ទទឹង៤,៥ម៉ែត្រ និង៥ម៉ែត្រ ស្ថិតនៅឃុំព្រៃគុយ ឃុំកំពង់ស្វាយ ឃុំជ័យ ស្រុកកំពង់ស្វាយ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ឃុំកកោះ ឃុំត្បូងក្រពើ ឃុំទីពោ ស្រុកសន្ទុក ឃុំតាំងក្រសៅ ឃុំស្រើងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ (គម្រោងលេខ DRR-RM-2025-No.024) អនុវត្តដោយ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ប្រើប្រាស់ថវិកាជំពូក៦១។

ក្នុងឱកាសនោះផងដែរឯកឧត្តម ផូ ផារិទ្ធ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ សេចក្តីស្រឡាញ់ និងពរសព្វសាធុការពីសំណាក់សម្តេចតេជោ ហ៊ុន សែន មគ្គុទេសក៍ឯកនយោបាយឈ្នះឈ្នះ បិតាស្ថាបនិកសន្តិភាព និងជាប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងមូលដ្ឋាន។

ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទបានជម្រាបជូនប្រជាពលរដ្ឋ អំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការថែរក្សាសុខសន្ដិភាពឱ្យបានគង់វង្ស ព្រមទាំងអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើន ដោយបានកសាងនូវសមិទ្ធផលថ្មីៗជាបន្ដបន្ទាប់ ជាពិសេសការយកចិត្តទុកដាក់លើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ជនបទ។អត្ថបទលោក អ៊ុត ដាវីត-ពិនិត្យដោយអ៊ុមញឹប៊

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV