Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកជំទាវ លំ គន្ធារី អញ្ជើញជាគណៈអធិបតីក្នុងកម្មវិធីផ្សព្វផ្សាយច្បាប់ស្តីពីទប់ស្កាត់ច្បាប់ទប់ស្កាត់អំពើជួញដូរមនុស្ស អំពើហិង្សាក្នុងគ្រួសារ កិច្ចអន្តរាគមន៍ជួយជនរងគ្រោះស្ត្រី និងកុមារដោយការបំពាបំពានផ្លូវភេទ ការបញ្ជ្រាបយេនឌ័រក្នុងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី និងវិធីសាស្ត្រចំណាកស្រុកដោយសុវត្ថិភាព

លោកជំទាវ លំ គន្ធារី អញ្ជើញជាគណៈអធិបតីក្នុងកម្មវិធីផ្សព្វផ្សាយច្បាប់ស្តីពីទប់ស្កាត់ច្បាប់ទប់ស្កាត់អំពើជួញដូរមនុស្ស អំពើហិង្សាក្នុងគ្រួសារ កិច្ចអន្តរាគមន៍ជួយជនរងគ្រោះស្ត្រី និងកុមារដោយការបំពាបំពានផ្លូវភេទ ការបញ្ជ្រាបយេនឌ័រក្នុងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី និងវិធីសាស្ត្រចំណាកស្រុកដោយសុវត្ថិភាព

(កំពង់ធំ)÷ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំបានបានអញ្ជើញជាគណៈអធិបតីក្នុងកម្មវិធីផ្សព្វផ្សាយច្បាប់ស្តីពីទប់ស្កាត់អំពើជួញដូរមនុស្ស អំពើហិង្សាក្នុងគ្រួសារកិច្ចអន្តរាគមន៍ជួយជនរងគ្រោះស្ត្រី និងកុមារដោយការបំពាបំពានផ្លូវភេទ  ការបញ្រ្ជាបយេនឌ័រក្នុងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី និងវិធីសាស្ត្រចំណាកស្រុកដោយសុវត្ថិភាព នៅស្រុកប្រាសាទសំបូរ និងស្រុកសណ្តាន់ដែលមានអ្នកចូលរួម៨០០នាក់ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។

នៅក្នុងពេលសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនិងសិស្សានុសិស្សលោកជំទាវ លំ គន្ធារី បានមានប្រសាសន៍ថា កម្មវិធីនេះធ្វើឡើងដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងក្មួយៗសិស្សានុសិស្សបានយល់ជ្រាបច្បាស់អំពីច្បាប់ និងគោលការណ៍មួយចំនួន ក្នុងគោលបំណងអប់រំបព្រ្ជាបចំណេះដឹង ពាក់ព័ន្ធនឹង ការទប់ស្កាត់អំពើហិង្សា អំពើជួញដូរមនុស្ស ការចំណាក់ស្រុក ដល់សហគមន៍ រួមទាំងជួយការពារ និងសង្គ្រោះពលករឆ្លងដែនដែលប្រឈមនឹងហានិភ័យ និងជនរងគ្រោះដោយអំពើជួញដូរមនុស្ស។

លោកជំទាវអភិបាលរងខេត្ត បានបន្តទៀតថាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាគឺ ផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋក្នុងការបង្កើនប្រាក់ចំណូលទាំងនៅក្នុងស្រុក និងនៅក្រៅស្រុក។ ពលករមួយចំនួនទទួលបានកម្រៃ និងលើកកម្ពស់ជីវភាព បានយ៉ាងល្អតាមការរំពឹងទុក ប៉ុន្តែអ្វីដែលជាការព្រួយបារម្ភនោះគឺ ការធ្វើទេសន្តរប្រវេសន៍ដោយប្រថុយប្រថានមិនមានការធានាផ្នែកច្បាប់ និងមិនមានការគ្រប់គ្រងច្បាស់លាស់ដែលនាំឱ្យមានហានិភ័យក្នុងការ កេងប្រវ័ញ្ចកម្លាំងពលកម្ម និងមានការជួញដូរមនុស្ស។

លោកជំទាវបានជំរុញលើកទឹកចិត្តដល់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តតួនាទី/ភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ ក្នុងការផ្សព្វផ្សាយដល់ ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន រួមទាំងបានស្តារនីតិសម្បទាជនរងគ្រោះ និងបានជួយជនរងគ្រោះដែលត្រូវបានជនល្មើសកេងប្រវ័ញ្ចកម្លាំងពលកម្ម និងចាញ់បោកមេខ្យល់ខុសច្បាប់ទៅធ្វើការនៅក្រៅប្រទេស។ សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់  យកចិត្តទុកដាក់ស្តាប់នូវការធ្វើបទបង្ហាញរបស់គ្រូឧទ្ទេស ព្រមទាំងទទួលយកចំណេះដឹងដើម្បីការពារខ្លួនឱ្យចៀសផុតពីការកេងប្រវ័ញ្ច របស់ជនខិលខូចគ្រប់រូបភាព។

ជាចុងក្រោយលោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ បានណែនាំដល់មន្ត្រីដែលទទួលបន្ទុកការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្រុង/ស្រុក និងសមាសភាពអង្គការដៃគូ ក្រុមការងារទាំង៦ សូមបន្តខិតខំប្រឹងប្រែងបំពេញកាតព្វកិច្ច ដោយមានភាពទំនួលខុសត្រូវ និងត្រូវចូលរួមក្នុងកិច្ចសហការ ជាមួយគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត ដើម្បីផ្សព្វផ្សាយនេះទទួលបានលទ្ធផលល្អប្រសើរ និងចូលរួមសម្រេចបាននូវផែនការយុទ្ធសាស្ត្រជាតិ២០២៤-២០២៨ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ អត្ថបទលោក ធូ កែវមុន្នី.ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV