Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

រដ្ឋបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៩ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤

រដ្ឋបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៩ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤

(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សានិងឯកឧត្តម នួន ផារ័ត្ន ភិបាលខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៩ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ អាណត្តិទី៤ នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ នៅសាលប្រជុំប្រាសាទតោ នៃរដ្ឋបាលខេត្តកំពង់ធំ។

ឯកឧត្តម ដៀប ពីរី បានមានប្រសាសន៍ថា ការប្រជុំនាពេលនេះ ដើម្បីឱ្យមានប្រសិទ្ធភាពខ្ពស់ត្រូវតែមានរបៀបវារៈនៃកិច្ចប្រជុំមាន៖ ១. ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៨ របស់ក្រុមប្រឹក្សាខេត្ត ២. ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត ៣. សេចក្តីព្រាងស្តីពី កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨ របស់រដ្ឋបាលខេត្តកំពង់ធំ ៤. បញ្ហាផ្សេងៗ។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានបន្តទៀតថា ខេត្តកំពង់ធំមានការរីកចម្រើនជាបណ្ដើរៗ ក្រោមការដឹកនាំរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ មានការអភិវឌ្ឍ មានសោភ័ណភាពស្រស់ស្អាត មានការតុបតែងនៅតាមដងស្ទឹងសែន មន្ទីរអង្គភាព តាមក្រុង/ស្រុក និងទីវត្តអារាម នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ដើម្បីទាក់ទាញភ្ញៀវជាតិ អន្តរជាតិមកទស្សនាកម្សាន្ត ព្រមទាំងមានរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈរបស់កងកម្លាំងទាំង៣ ជូនបងប្អូនប្រជាពលរដ្ឋមកទស្សនាកម្សាន្តទាំងពេលយប់ និងពេលថ្ងៃនៅក្នុងខេត្តកំពង់ធំមានភាពសប្បាយរីករាយ ជាពិសេសសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ទាំងអស់ សូមចូលរួមថែរក្សា និងទុកដាក់សំរាមឱ្យមានសណ្ដាប់ធ្នាប់ល្អ ចៀសវាងកុំចោលសំរាមផ្ដេសផ្ដាស ធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន។

ឯកឧត្តម នួន ផារ័ត្ន បានលើកឡើងអំពីស្ថានភាពវិវត្តថ្មីៗ នៃសភាពការណ៍ នៅតាមព្រំដែនកម្ពុជា-ថៃ ជាពិសេសទង្វើដ៏សែនអាក្រក់ អមនុស្សធម៌ និងជាឧក្រិដ្ឋកម្មដ៏សាហាវឃោរឃៅរបស់ទាហានថៃ ដែលបានបើក ការបាញ់ប្រហារមកលើប្រជាជនខ្មែរស្លូតត្រង់ ដែលកម្ពុជាយើងធ្វើការថ្កោលទោស និង ទាមទារឱ្យមានការទទួលខុសត្រូវលើទង្វើដ៏សែនអមនុស្សធម៌នេះ។

ឯកឧត្តមបន្តទៀតថា សូមបងប្អូនប្រជាពលរដ្ឋជឿជាក់លើការដឹកនាំរបស់ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការរក្សាសន្តិភាព និងការការពារអធិបតេយ្យ បូរណភាពដែនដី និង សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋយើង។ សាមគ្គីជាតិយើង សំខាន់ណាស់ ក្នុងការទប់ទល់នឹងការឈ្លានពានរបស់សត្រូវខាងក្រៅ។ អត្ថបទ រដ្ឋបាលខេត្តកំពង់ធំ រូបភាព ប៊ុនហ័រ

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV