Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលស្រុកស្ទោង អំពាវនាវដល់អាជ្ញាធរមូលដ្ឋាននិងកងកម្លាំងទាំងបីត្រូវយកចិត្តទុកដាក់ខ្ពស់ដល់ពុកម៉ែបងប្អូនជនភៀសសឹក ដែលបានធ្វើមាតុភូមិនិវត្តន៍មកដល់មូលដ្ឋាន

អភិបាលស្រុកស្ទោង អំពាវនាវដល់អាជ្ញាធរមូលដ្ឋាននិងកងកម្លាំងទាំងបីត្រូវយកចិត្តទុកដាក់ខ្ពស់ដល់ពុកម៉ែបងប្អូនជនភៀសសឹក ដែលបានធ្វើមាតុភូមិនិវត្តន៍មកដល់មូលដ្ឋាន

(កំពង់ធំ)÷ អភិបាលស្រុកស្ទោង អំពាវនាវដល់អាជ្ញាធរមូលដ្ឋាននិងកងកម្លាំងទាំងបីត្រូវយកចិត្តទុកដាក់ខ្ពស់ដល់ពុកម៉ែបងប្អូនជនភៀសសឹកដែលបានធ្វើមាតុភូមិនិវត្តន៍មកដល់មូលដ្ឋាន  លោក សាយ គឹមឡម បានអំពាវនាដូច្នេះនៅក្នុងឱកាសដែលលោកអញ្ជើញ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋងាយរកហានិភ័យនៅក្នុងឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ ២០២៥។

នៅក្នុងឱកាសនោះលោកអភិបាលស្រុកស្ទោង បានជម្រាបពលរដ្ឋនៅក្នុងមូលដ្ឋានអំពីស្ថានភាពដែលចោរសៀមកំពុងឈ្លានពានបូរណភាពដែនដីនៃយើង ដែលបានបង្កឱ្យ បាត់បង់ជីវិតពលរដ្ឋស្លូតត្រង់រងរបួសខូចខាតនៅប្រាសាទបុរាណក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើន ហើយបានអំពាវនាវឱ្យពលរដ្ឋត្រូវជឿទុកចិត្តនូវយុទ្ធសាស្ត្រ និងភាពអត់ធ្មត់ ស្ងាត់តែមិនស្ងៀម របស់ប្រមុខរាជរដ្ឋាភិបាលដើម្បីសុខសន្តិភាព ជាពិសេសគឺការគោរពនូវបទឈប់បាញ់រវៀងប្រទេសទាំងពីរ ដែលមានលោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ ជាហត្ថលេខី។

ទន្ទឹមនឹងនេះលោកបានកោតសរសើរខ្ពស់ដល់រដ្ឋបាលឃុំចំណាលើ ដែលបានគិតគូរយកចិត្តទុកដាក់ និងចែកអំណោយជូនប្រជាពលរដ្ឋងាយរកហានិភ័យ នៅក្នុងឱកាសនេះ ដែលជាគោលនយោបាយមួយរបស់រាជរដ្ឋាភិបាល ជាពិសេសត្រូវបន្តនូវកិច្ចការនេះជានិរន្តរភាព។

ជាចុងបញ្ចប់លោក បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវខិតខំថែរក្សាសុខភាពឱ្យបានល្អប្រសើរ ព្រោះសុខភាពនេះមានតម្លៃលើសពីអ្វីៗទាំងអស់ ហើយខិតខំដាំដំណាំបន្លែបង្ការជុំវិញគេហដ្ឋាន ជាដំណាំរួមផ្សំគ្មានប្រើប្រាស់សារធាតុគីមីសម្រាប់ទ្រទ្រង់សុខភាព និងជីវភាពប្រចាំថ្ងៃឱ្យកាន់តែរឹងមាំនិងល្អប្រសើរឡើងថែមទៀត។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋងាយរងហានិភ័យនៅក្នុងឱកាសនេះមាន ៣២គ្រួសារ ដែល១គ្រួសារៗទទួលបាននូវ÷ អង្ករ១បេ តង់១ មុង១ មី១កេស ប្រេងឆា១ដប និងត្រីខរ១យួរ ដែលជាថវិកាសេវាសង្គមមូលនិធិឃុំ។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV