Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អង្គការអាដ្រាកម្ពុជា រៀបចំយុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី សម្រាប់ឆ្នាំ២០២៥ ក្រោមប្រធានបទ(រួមគ្នាបញ្ឈប់អំពើហិង្សារតាមបច្ចេកវិទ្យាឌីជីថល លើស្រ្តី និងក្មេងស្រី)

អង្គការអាដ្រាកម្ពុជា រៀបចំយុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី សម្រាប់ឆ្នាំ២០២៥ ក្រោមប្រធានបទ(រួមគ្នាបញ្ឈប់អំពើហិង្សារតាមបច្ចេកវិទ្យាឌីជីថល លើស្រ្តី និងក្មេងស្រី) 

(កំពង់ធំ)÷ លោកស្រី ហៀវ ចាន់រី អនុប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ធំ លោកស្រី ឡាក់ សៅចាន់ អភិបាលរងស្រុកសណ្ដាន់ លោក យូ ហេងហេង អង្គការអាដ្រាកម្ពុជា លោកមេឃុំ លោកមេប៉ុស្តិ៍ ប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណជាង១៨០នាក់ បានអញ្ជើញចូលរួមយុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី សម្រាប់ឆ្នាំ២០២៥ ក្រោមប្រធានបទ(រួមគ្នាបញ្ឈប់អំពើហិង្សារតាមបច្ចេកវិទ្យាឌីជីថល លើស្រ្តី និងក្មេងស្រី) ស្ថិតនៅបរិវេនវត្តសិរីឧត្តម ភមិជាន់លែង ឃុំមានជ័យ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥។ 

ឆ្លៀតក្នុងឱកាសនេះលោក យូ ហេងហេង អង្គការអាដ្រាកម្ពុជា បានបង្ហាញពីគោលបំណងគឺ បង្កើន និងលើកកម្ពស់ការយកចិត្តទុកដាក់ក្នុងការចូលរួមទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័ រពីអ្នកពាក់ព័ន្ធទាំងអស់ រួមទាំងខាងសាសនា សិល្បៈ វិស័យឯកជននានា។ លើកកម្ពស់ឥរិយាបថវិជ្ជមានរបស់សាធារណជន និងអ្នកផ្តល់សេវាចំពោះជនរងគ្រោះ ជនងាយរងគ្រោះដោយអំពើ ហិង្សាទាក់ទងនឹងយេនឌ័រ។ កៀរគរការគាំទ្រទាំងបច្ចេកទេស និងថវិកាពីក្រសួងស្ថាប័ន អង្គការដៃគូ អង្គការសង្គមស៊ីវិល វិស័យឯកជន ដើម្បីរួមគ្នាពន្លឿនការអនុវត្តសកម្មភាព និងអនុវត្តច្បាប់ជាតិ អន្តរជាតិ ព្រមទាំងផែនការសកម្មភាពជាតិ ដើម្បីបញ្ចប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី។ 

លោកស្រី ហៀវ ចាន់រី អនុប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ធំបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី៧នៃរដ្ឋសភា នៅតែបន្តផ្តល់អាទិភាពខ្ពស់ និងបង្កើនការវិនិយោគក្នុងការលើកកម្ពស់សមភាពយេនឌ័រ ការពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី លុបបំបាត់គម្លាតយេនឌ័រក្នុងវិស័យអប់រំ និងឌីជីថល លុបបំបាត់រាល់ទម្រង់នៃអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅកម្ពុជា ឱ្យឈានដល់ចំណុចទាបបំផុត និងលើកកម្ពស់យុទ្ធសាស្ត្រទប់ស្កាត់ ការផ្តល់សេវាជាពហុវិស័យ នៅតែជារបៀបវារៈអាទិភាពរបស់រាជរដ្ឋាភិបាលសំដៅកិច្ចអភិវឌ្ឍជាតិប្រកបដោយចីរភាព ហើយបញ្ហាទាំងនេះត្រូវបានឆ្លុះបញ្ចាំងនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរដ្ឋាភិបាលអាណត្តិទី៧ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ សូចនាករសំខាន់ៗ ត្រូវបានដាក់នៅក្នុងឯកសារ ការអង្កេតស្តីពីប្រជាសាស្ត្រ និងសុខភាព (CDHS) និងគោលដៅអភិវឌ្ឍជាតិ (NSDP) ស្របពេលដែលសូចនាករ ប្រកបដោយចីរភាព (SDG) ជាដើម។ 

លោកស្រី ឡាក់ សៅចាន់ អភិបាលរងស្រុកសណ្ដាន់ បានគូសបញ្ជាក់ថាដើម្បីបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ ដែលបាននិងកំពុងអនុវត្តប្រចាំថ្ងៃ ឬ៣៦៥ថ្ងៃក្នុងមួយឆ្នាំក៏ដោយ ក៏ប៉ុន្តែយុទ្ធនាការ១៦ថ្ងៃនេះ នៅតែជាផ្នែកមួយដ៏សំខាន់ នៃការបង្ហាញពីឆន្ទៈក្នុងការយកចិត្ត ទុកដាក់លើមនុស្សគ្រប់រូប ជាពិសេសក្រុមជនដែលងាយរងគ្រោះ ដើម្បីធានាថាពួកគេមានសន្តិសុខ សុវត្ថិភាព ដោយមិនការទុកឱ្យក្រុមណាមួយនៅឯកោ ឬត្រូវបានគេផាត់ចេញឡើយ។ បន្ថែមលើនេះយុទ្ធនាការ១៦ថ្ងៃ គឺជាសកម្មភាព និងវេទិកាដ៏ មានប្រសិទ្ធភាពមួយក្នុងការចូលរួមផ្សព្វផ្សាយ និងចូលរួមទប់ស្កាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ដែលកើតមានឡើងក្នុង ស្ថានភាពជាក់ស្តែងតាមរយៈការផ្តល់សារគន្លឹះៗ ការផ្តល់ព័ត៌មានសំខាន់ៗទាក់ទងនឹងផលប៉ះពាល់នៃអំពើហិង្សាទៅដល់ សាធារណជនទូទៅ ផ្សព្វផ្សាយដល់សហគមន៍ ដើម្បីឱ្យប្រជាពលរដ្ឋមានការផ្លាស់ប្តូរផ្នត់គំនិតអវិជ្ជមាន ឬផ្នត់គំនិតដែលតែង បន្ទោសទៅលើស្ត្រី និងក្មេងស្រី។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV