Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

សម្តេច ម៉ែន សំអន រំលេចពីការគិតគូរជាប្រចាំរបស់រាជរដ្ឋាភិបាល ចំពោះសុខទុក្ខកងទ័ព និងធ្វើបច្ចុប្បន្នភាពស្ថានភាពការបង្ករហេតុដោយកងទ័ពថៃ ជូនដល់រចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តកំពង់ធំ

សម្តេច ម៉ែន សំអន រំលេចពីការគិតគូរជាប្រចាំរបស់រាជរដ្ឋាភិបាល ចំពោះសុខទុក្ខកងទ័ព និងធ្វើបច្ចុប្បន្នភាពស្ថានភាពការបង្ករហេតុដោយកងទ័ពថៃ ជូនដល់រចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តកំពង់ធំ

(កំពង់ធំ)÷ នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចកិត្តិសង្គបណ្ឌិត ម៉ែន សំអន បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជន ចំណុះគណៈកម្មាធិការបក្ស ខេត្តកំពង់ធំ។ មានវត្តមានអមសម្តេចអនុប្រធានគណបក្សនាឱកាសនោះរួមមាន ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង ប្រធាន អនុប្រធានផ្នែក ចំណុះអគ្គលេខាធិការដ្ឋាន ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ ព្រមទាំងរចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងខេត្តកំពង់ធំ សរុបប្រមាណ៤០០នាក់ចូលរួម។

ឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈចលនាមហាជនខេត្តកំពង់ធំ បានធ្វើការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់សម្តេចកិត្តិសង្គហបណ្ឌិត ដែលបានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តកំពង់ធំ ព្រមទាំងរាយការណ៍សង្ខេបអំពីស្ថានភាពទូទៅ និងវឌ្ឍនភាពការងារកសាងបក្ស និងការរៀបចំរចនាសម្ព័ន្ធគណៈចលនាមហាជន ដែលសម្រេចបានជូនដល់គណៈអធិបតីជ្រាប។

មានប្រសាសន៍ទៅកាន់អង្គពិធី សម្តេចអនុប្រធានបាននាំយកការសាកសួរសុខទុក្ខពីសម្តេចប្រធានបក្ស សម្តេចប្រធានកិត្តិយស និងសម្តេចអនុប្រធានបក្សជូនដល់មន្រ្តីគណបក្សទាំងអស់ ក៏ដូចជាបានថ្លែងអំណរគុណជូនចំពោះគ្រប់រចនាសម្ព័ន្ធទាំងអស់ដែលបានបំពេញការងារយ៉ាងសកម្មជូនគណបក្សក្នុងរយៈកាលកន្លងទៅនេះ។ ជាមួយគ្នានោះដែរ សម្តេចក៏បានជម្រាបជូនអង្គពិធីនូវការវិវឌ្ឍថ្មីៗ នៃបញ្ហាព្រំដែន កម្ពុជា-ថៃ ដោយសម្តេចបានរំលេចពីការគិតគូរជាប្រចាំរបស់រាជរដ្ឋាភិបាល ចំពោះសុខទុក្ខកងទ័ព និងធ្វើបច្ចុប្បន្នភាពស្ថានភាពការបង្ករហេតុដោយកងទ័ពថៃ ចែករំលែកជូនដល់រចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងខេត្ត យកទៅផ្សព្វផ្សាយដល់សមាជិក សមាជិកា និងមហាជនទូទៅក្នុងមូលដ្ឋាន។ ក្នុងន័យនេះ សម្តេចបានអំពាវនាវឱ្យគ្រប់រចនាសម្ព័ន្ធទទាំងអស់ត្រូវបន្តពង្រឹងសតិអារម្មណ៍មហាជន ឱ្យបន្តជឿជាក់ និងគាំទ្រលើរាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យ បូរណភាពដែនដី មិនឱ្យមានការរំលោភបំពានបានជាដាច់ខាត។ អត្ថបទ ចេញពីប្រភពផេករបស់សម្ដេច ម៉ែន សំអន

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV