Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

កងកម្លំាង​អន្តរាគមន៍​ នៃ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បង្ក្រាប​ឧបករណ៍​បទ​ល្មើស​នេសាទ​ខុស​ច្បាប់​ ប្រវែង​ជាង​ ៥,៦០០​ម៉ែត្រ​ នៅ​ឃុំ​សំព្រោច​ ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ

កងកម្លំាង​អន្តរាគមន៍​ នៃ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បង្ក្រាប​ឧបករណ៍​បទ​ល្មើស​នេសាទ​ខុស​ច្បាប់​ ប្រវែង​ជាង​ ៥,៦០០​ម៉ែត្រ​ នៅ​ឃុំ​សំព្រោច​ ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ

ខេត្តកំពង់ធំ៖ ដោយ​អនុវត្ត​ន៍​តាម​បទ​បញ្ជា​របស់​ឧត្តមសេនីយ៍​ទោ​ សោម​ ស៊ុន​ មេបញ្ជាការ​ តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ នៅ​វេលា​ម៉ោង​ ៩​យប់​ ថ្ងៃ​ទី​០១​ ខែ​ធ្នូ​ ឆ្នាំ​២០២៥​ លោក​វរសេនីយ៍ឯក​សោម​ សុភា​វុធ​ មេបញ្ជាការ​រង​ នាយ​សេនា​ធិការ​ នៃ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បាន​ដឹកនាំ​កម្លាំង​អន្តរាគមន៍​ ដោយ​សហការ​ជា​មួយ​សហគមន៍នេសាទ​ បឹង​ផ្តៅ​ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ រួម​ជាមួយ​ប្រជាការ​ពារ​ ធ្វើ​សកម្មភាព​រុករក​កន្លែង​ដាក់​ឆ្នុក​ដោយ​ប្រើ​ប្រាស់​អំពូល​ភ្លើង​ដេីម្បី​នេសាទ​ត្រី​ខុស​ច្បាប់​ នៅ​តំបន់​វាល​ក្រោម​ក្នុង​ទឹក​ដី​ឃុំ​សំព្រោច​ ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ​ តែ​ត្រូវ​ក្រុម​ជន​ល្មើស​ដឹង​ខ្លួន​មុន​រត់​គេច​ខ្លួន​អស់​ ​។ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​២​ ខែ​ធ្នូ​ ឆ្នាំ​២០២៥​ កងកម្លំាង​អន្តរាគមន៍​ បានបន្ត​ធ្វើ​សកម្មភាព​កាប់​បំផ្លាញ​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​ ដែល​លួច​ដាក់​របាំង​សាច់​អួន​ក្រឡា​ញឹក​ នៅ​តំបន់​ទ្រនំជ្រឹង​ ព្រែក​ទឹក​ថ្លា​ បឹង​កូន​សត្វ​ និង​តំបន់​បែក​ក្អម​ ស្ថិតនៅ​ក្នុង​ឃុំ​សំព្រោច​ ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ​ ។ ជាលទ្ធផល​ បាន​រុះរើ​កាប់​បំផ្លាញ​នៅ​ហ្នឹង​កន្លែង​ នូវរបាំង​សាច់​អួន​ក្រឡា​ញឹក​ ចំនួន​ ៤របាំង​ មាន​ប្រវែង​ជាង​ ៥,៦០០​ម៉ែត្រ​ និង​បំផ្លាញ​ចោល​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មួយ​ចំនួន​ធំ​ទៀត​ ។

ឧត្ដមសេនីយ៍ទោ សោម​ ស៊ុន​ បាបានបញ្ជាក់ថា៖​ ក្នុង​ប្រតិបត្តិការ​ដែល​ទទួល​បាន​ជោគជ័យ​នេះ​ គឺ​ដោយ​សារទទួល​បាន​ពត៌មាន​ពី​កម្លាំង​សម្ងាត់​ និង​ពី​ប្រជាពលរដ្ឋ​ នៅ​ក្នុង​ឃុំ​សំព្រោច​ ស្រុក​ស្ទោង​ ព្រម​ទាំង​បាន​ចាត់​តាំង​ ការ​ដឹកនាំ​បញ្ជា​ដោយ​ផ្ទាល់​ពី​លោក​វរសេនីយ៍ឯក​ សោម​ សុភា​វុធ​ មេបញ្ជាការ​រង​ នាយ​សេនា​ធិការ​ ក្នុង​ការ​ដឹកនាំ​កម្លាំង​អន្តរាគមន៍​បង្រ្កាប​បទ​ល្មើស​ជាទ្រង់ទ្រាយធំ​នៅពេល​នេះ​ ។

ឧត្តម​សេនីយ៍​ទោ​ សោម​ ស៊ុន​ បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ចំពោះ​កងកម្លំាង​អន្តរាគមន៍​ នៃ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ និង​កម្លាំង​សហការ​ទាំងអស់​ ដែល​បាន​តស៊ូ​អត់​ធ្មត់​ ជម្នះ​រាល់​ឧបសគ្គ​ និង​ការ​លំបាក​ក្នុង​ការ​បំពេញ​ភារកិច្ច​នេះ​ ។ ហើយ​ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ ក្នុង​នាម​អនុប្រធាន​អចិន្ដ្រៃយ៍​នៃ​គណៈកម្មការ​គ្រប់គ្រង​ ការ​ពារ ​ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​ ក្នុង​ខេត្ត​កំពង់​ធំ​ បាន​ប្តេជ្ញា​ចិត្ត​ដាច់ខាត​ បន្ត​បង្ក្រាប​បទ​ល្មើស​នេសាទ​ខុស​ច្បាប់​ តាម​បទ​បញ្ជា​របស់​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន ​ម៉ាណែត ​ នាយ​ករដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ និង​ថ្នាក់​ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​នៃ​កងយោធពលខេមរភូមិន្ទ​ ព្រម​ទាំង​បទ​បញ្ជា​របស់​ឯកឧត្តម​ នួន​ ផារ័ត្ន​ អភិបាល​ខេត្ត​ ប្រធាន​គណៈ​បញ្ជាការ​ការ​ឯកភាព​រដ្ឋ​បាល​ខេត្ត​កំពង់ធំ​ ឲ្យ​ទទួល​បាន​ជោគជ័យ​ ដេីម្បី​បម្រើ​សេចក្តី​ត្រូវការ​របស់​សង្គម​ជាតិ​ និង​ប្រជាជន​យើង​ ។អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV