Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលខេត្តកំពង់ធំ នាំយកអំណោយរបស់គណៈម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន ៩៩៦គ្រួសារ ក្នុងភូមិសាស្ត្រស្រុកស្ទោង

អភិបាលខេត្តកំពង់ធំ នាំយកអំណោយរបស់គណៈម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន ៩៩៦គ្រួសារ ក្នុងភូមិសាស្ត្រស្រុកស្ទោង

(កំពង់ធំ): ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោកជំទាវ បាននាំយកអំណោយរបស់គណៈម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន ៩៩៦គ្រួសារ ក្នុងភូមិសាស្ត្រស្រុកស្ទោង នាព្រឹកថ្ងៃទី ២៩ខែវិច្ឆិកា ឆ្នាំ ២០២៥។

ក្នុងឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន បានថ្លែងអរគុណសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះទាំងអស់ ដោយមិនដែលបោះបង់ចោលម្តងណាឡើយ បើទោះបីជាស្ថានភាពប្រទេសជាតិកំពុងជួបប្រទះនឹងភាពតានតឹងជាមួយប្រទេសជិតខាងក៏ដោយ។

នាឱកាសនោះឯកឧត្តម នួន ផារ័ត្ន បានលើកឡើងអំពីសភាពការណ៍ព្រំដែន ជាពិសេសផ្លែផ្កាជាវិជ្ជមានគួរជាទីមោទនៈ នៃយុទ្ធសាស្ត្រ «ស្ងាត់តែមិននៅស្ងៀម» របស់សម្តេចមហាបវរធិបតី ដែលនាំកម្ពុជាឱ្យចៀសផុតនៅដំណាក់កាលនេះ ពីវិនាសកម្មដ៏ធំធេង ដែលកើតចេញពីសមរភូមិសង្គ្រាមរវាងថៃនិងកម្ពុជា ដោយបានដឹកដៃភាគីថៃ ចូលក្នុងសមរភូមិការទូត ដោយមានអន្តរជាតិដឹងលឺ និងសមរភូមិផ្លូវច្បាប់ ដែលនេះជាសមរភូមិល្អបំផុត ដើម្បីធានាបាននូវការការពារបូរណភាពទឹកដីរបស់កម្ពុជា ដោយមិនមានការបង្ហូរឈាម។

លើសពីនេះទៀត ឯកឧត្តម នួន ផារ័ត្ន បានថ្លែងថា អំណោយទាំងនេះគឺគ្រាន់តែជួយសម្រួលជីវភាពបានមួយរយះខ្លីតែប៉ុណ្ណោះ កត្តាដែលសំខាន់នោះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តការដាំដុះ ចិញ្ចឹមសត្វ និង ប្រកបមុខរបរផ្សេងៗទៀតទើបបានប្រសើរ។

នៅក្នុងរដូវរងារនេះ ឯកឧត្តម នួន ផារ័ត្ន បានផ្ដាំផ្ញើដល់ ពុកម៉ែបងប្អូនទាំងអស់ថែរក្សាសុខភាពឱ្យបានល្អ ត្រូវស្លៀកពាក់ខោអាវក្រាស់ៗ រុំកនឹងកន្សែង ពាក់មួក និងស្រោមដៃ។ កុមារ និងមនុស្សចាស់គួរស្លៀកពាក់ឲ្យបានច្រើនជាន់ ដើម្បីផ្ដល់កម្ដៅដល់រាងកាយ។

សូមជម្រាបផងដែរថា អំណោយដែលប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន ៩៩៦ គ្រួសារ (ក្នុង ១ គ្រួសារទទួលបានអង្ករចំនួន ២៥ គីឡូក្រាម ត្រីខ ១ យួរ ទឹកត្រី ១ យួរ ទឹកសុីអុីវ ១ យូរ និង ទឹកបរិសុទ្ធ ១ កេស)។ អត្ថបទរដ្ឋបាលខេត្តកំពង់ធំ

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV