Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកជំទាវ ឃួន ឃុនឌី រួមជាមួយមិត្តភក្តិ អតីតសិស្សវិទ្យាល័យកំពង់ធំ ជំនាន់ទី៣ រៀបចំចង្ហាន់ប្រកេនព្រះសង្ឃ នៅវត្តឥន្រ្ទីយ៍សំវរ: ហៅវត្តកំពង់ធំ

លោកជំទាវ ឃួន ឃុនឌី រួមជាមួយមិត្តភក្តិ អតីតសិស្សវិទ្យាល័យកំពង់ធំ ជំនាន់ទី៣ រៀបចំចង្ហាន់ប្រកេនព្រះសង្ឃ នៅវត្តឥន្រ្ទីយ៍សំវរ: ហៅវត្តកំពង់ធំ

(កំពង់ធំ)៖ លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា លោកជំទាវ យស ថាវរី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ លោកជំទាវ លំ គន្ទារី អរភិបាលរងខេត្តកំពង់ធំ រួមជាមួយមិត្តភក្តិ អតីតសិស្សវិទ្យាល័យកំពង់ធំ ជំនាន់ទី៣ និងញាតិមិត្តព្រះធម៌ បានរៀបចំចង្ហាន់ប្រកេនព្រះសង្ឃ ក្នុងវត្តឥន្រ្ទីយ៍សំវរ: ហៅវត្តកំពង់ធំ នៅភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥។

លោកជំទាវ ឃួន ឃុនឌី បានលើកឡើងថា សកម្មភាពទាំងនេះបង្ហាញពីការគាំទ្រវិស័យពុទ្ធចក្រ ក្នុងការលើកកម្ពស់វប្បធម៌ប្រពៃណី និងការចូលរួមអភិវឌ្ឍន៍សង្គមជាតិ។ ហើយក៏បានធ្វើឱ្យវិស័យពុទ្ធចក្រមានការរីកចម្រើន ក្នុងជំនឿព្រះពុទ្ធសាសនា ដែលប្រជាពលរដ្ឋខ្មែរ នាំគ្នាគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន មានតាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ននេះ។

ជាមួយគ្នានេះដែរលោកជំទាវបន្តថា ទីវត្តអារាម គឺមិនត្រឹមតែបម្រើវិស័យសាសនាជាទីសក្ការៈបូជារបស់ពុទ្ធបរិស័ទប៉ុណ្ណោះទេ គឺជាទីកន្លែងដែលប្រមូលផ្តុំនូវវប្បធម៌ និងជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ដែលជាជង្រុកនៃគ្រឹះអក្សរសាស្ត្រជាតិ អរិយធម៌ វប្បធម៌ ខ្មែរតាំងពីយូរណាស់មកហើយ។

លោកជំទាវបានឱ្យដឹងទៀតថា ការរៀបចំប្រកេនចង្ហាន់ជូនព្រះសង្ឃនៅពេលនេះ គឺដើម្បីគោរពដួងវិញ្ញាណក្ខន្ធបុព្វបុរសបុព្វការីជន យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងដួងវិញ្ញាណក្ខន្ធបុព្វការីជនមានជីដូនជីតាញាតិការប្រាំពីរសណ្តានដែលបានធ្វើមរណកាលទៅហើយនោះ និងបង្ហាញឲ្យឃើញនូវការសាមគ្គីភាព រវាងបងប្អូនមិត្តភក្តិអតីតសិស្សវិទ្យាល័យកំពង់ធំ ជំនាន់ទី៣ និងញាតិមិត្តព្រះធម៌ទាំងអស់ និងចង់បង្ហាញឲ្យយុវជនជំនាន់ក្រោយបានឃើញអំពីសកម្មភាពមនុស្សធម៌េ ក៏ដូចជាការចូលរួមជាមួយ និងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋផងដែរ។

សូមបញ្ជាក់ផងដែរថា នៅក្នុងវត្តឥន្រ្ទីយ៍សំវរ: ហៅវត្តកំពង់ធំនេះ មានព្រះសង្ឃគង់នៅ និងសិក្សារៀនសូត្រ ជារាងរាល់ថ្ងៃ ប្រមាណជាង ១៤៩ អង្គ៕ អត្ថបទដោយ សូរហ៊ាន សំអាង-ពិនិត្យដោយឋអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV