Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្តមសេនីយ៍ទោ សោម ស៊ុន សំណេះសំណាលសាកសួរសុខទុក្ខ និងប្រគល់ប្រេងឥន្ធនៈ ស្បៀងអាហារ ជូនកងកម្លាំងអន្តរាគមន៍បង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅតំបន់បឹងទន្លេសាប ខេត្តកំពង់ធំ

ឧត្តមសេនីយ៍ទោ សោម ស៊ុន សំណេះសំណាលសាកសួរសុខទុក្ខ និងប្រគល់ប្រេងឥន្ធនៈ ស្បៀងអាហារ ជូនកងកម្លាំងអន្តរាគមន៍បង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅតំបន់បឹងទន្លេសាប ខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខ ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ប្រេងឥន្ធនៈ ជូនដល់កងកម្លាំងអន្តរាគមន៍ បង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅបឹងទន្លេសាប ក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាង ស្រុកស្ទោង ។ ដែលពិធីនេះប្រព្រឹត្តទៅនៅជើងភ្នំជីមូស ជាប់ព្រំប្រទល់ស្រុកកំពង់ស្វាយ និងស្រុកស្ទោង ខេត្តកំពង់ធំ ។

លោកវរសេនីយ៍ត្រី ភោគ ប៊ុនធឿន និងលោកអនុសេនីយ៍ទោ ឌឿ ប៊ុនធឿន មេបញ្ជាការកងកម្លាំងអន្តរាគមន៍ ប្រចាំការនៅទីបញ្ជាការស្រាល ឃុំពាមបាង និងឃុំផាត់សណ្ដាយ បានឡើងរាយការណ៍បញ្ជាក់ថា៖ ក្នុងពេលរដូវបើកការនេសាទនេះ បទល្មើសនេសាទខុសច្បាប់នៅតែបន្តកើតមាន ដោយក្រុមជនប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ នៅតែលបលួចប្រើប្រាស់ឧបករណ៍នេសាទខុសទំហំ និងប្រវែង ដែលច្បាប់បានកំណត់ ។ បទល្មើសនេសាទមួយចំនួនត្រូវបានជនល្មើសលួចដាក់នៅក្នុងតំបន់ព្រៃរនាម ដែលមានប្រវែងច្រើនរយម៉ែត្រ ។ ដោយឡែក ក្រុមជនល្មើសមួយចំនួនទៀតនៅតែលួចលាក់ក្នុងការនេសាទលៀសតូចៗ និងខុសពីតំបន់ដែលបានកំណត់ ទោះបីសមត្ថកិច្ចជំនាញបានអប់រំណែនាំរួចហើយក៏ដោយក្តី ។ ចំពោះកងកម្លាំងអន្តរាគមន៍ និងកងកម្លាំងចម្រុះ បានសាមគ្គី និងសហការល្អក្នុងការបំពេញភារកិច្ចប្រចាំថ្ងៃ ដោយគ្មានឈប់សម្រាកឡើយ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណ និងថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងចម្រុះ និងកងកម្លាំងអន្តរាគមន៍ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសាមគ្គីភាពល្អ ក្នុងរយៈពេលបំពេញភារកិច្ចកន្លងទៅ ដើម្បីសម្រេចភារកិច្ចដែលថ្នាក់លើបានប្រគល់ជូន និងដើម្បីបម្រើបុព្វហេតុជាតិ និងសេចក្តីត្រូវការរបស់ប្រជាជនយើង ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានណែនាំដល់កងកម្លាំងចម្រុះទាំងអស់ ត្រូវបន្តសកម្មភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ឱ្យបានជាដាច់ខាត ។ ជាមួយនោះ ត្រូវស្រាវជ្រាវរកមេក្លោងដែលជាមុខសញ្ញា បំផ្លាញធនធានមច្ឆជាតិ ដោយការប្រើប្រាស់ឧបករណ៍នេសាទទំនើបៗ ជាទ្រង់ទ្រាយធំ និងការនេសាទដោយប្រើប្រាស់ឧបករណ៍ឆក​ ដែលច្បាប់បានហាមឃាត់ ដេីម្បី​ផ្តន្ទា​ទោស​តាម​ផ្លូវ​ច្បាប់​ដោយ​គ្មាន​ការ​លើក​លែង​ឡេីយ​ ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ប្រេងសាំងចំនួន ៦០០លីត្រ ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដែលជាអំណោយរបស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រចាំការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ជូនដល់កងកម្លាំងទីបញ្ជាការស្រាលទាំងពីរគោលដៅ ដើម្បីបន្តសកម្មភាពដោយគ្មានការដកថយឡើយ ។អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV