Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញចូលរួមក្នុងពិធីបិទការបោះជំរំកាយរឹទិ្ធជំទង់ថ្នាក់ជាតិលើកទី៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ខេត្តកំពង់ធំ

រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញចូលរួមក្នុងពិធីបិទការបោះជំរំកាយរឹទិ្ធជំទង់ថ្នាក់ជាតិលើកទី៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ខេត្តកំពង់ធំ

(កំពង់ធំ)÷ នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទិ្ធជាតិកម្ពុជា អមដំណើរដោយ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទការបោះជំរំកាយរឹទិ្ធជំទង់ថ្នាក់ជាតិលើកទី៦ ក្រោមប្រធានបទ “ការអប់រំកាយរឹទិ្ធកម្មដើម្បីគាំទ្រស្តង់ដាសាលារៀនគំរូ” នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ខេត្តកំពង់ធំ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងថា ការបោះជំរំ គឺជាផ្នែកមួយនៃកម្មវិធីយុវជន ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញការគាំទ្រពីកុមារនិងយុវជន ជាពិសេសអាណាព្យាបាល និងអ្នកពាក់ព័ន្ធ។ ជាការពិត “ការបោះជំរំ” គឺជាសាលារៀនចល័ត និងជាថ្នាលអប់រំតាមវិធីសាស្រ្តរៀនបែបអនុវត្តជាក់ស្តែង (Learning by Doing) និងប្រើប្រាស់វិធីសាស្រ្តអប់រំយ៉ាងសម្បូរបែប មានភាពទាក់ទាញ និងបង្កឱ្យមានលក្ខណៈសប្បាយរីករាយសម្រាប់កុមារនិងយុវជន តាមរយៈជីវភាពរស់នៅក្នុងប្រព័ន្ធកងល្បាត(Patrol System) និងវិធីកាយរឹទិ្ធកម្ម(Scout Methods)។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានផ្តល់ជូននូវអនុសាសន៍ ដើម្បីជំរុញកម្មវិធីអប់រំកាយរឹទិ្ធកម្ម និងពង្រឹងសកម្មភាពក្លឹបកាយរឹទិ្ធគាំទ្រកម្មវិធីសិក្សាក្រៅម៉ោងបន្ថែមនៅតាមសាលារៀន ដូចខាងតទៅ៖
១) ប្រតិភូកាយរឹទិ្ធរាជធានីខេត្ត ត្រូវចំណេះដឹងដែលទទួលបានពីការបោះជំរំនាពេលនេះ ដើម្បីរៀបចំផែនការសកម្មភាព និងក្លឹបកាយរឹទិ្ធគាំទ្រកម្មវិធីសិក្សាក្រៅម៉ោងបន្ថែមនៅតាមសាលារៀនរបស់ខ្លួន។ តាមរយៈ ផែនការសកម្មភាព និងក្លឹបកាយរឹទិ្ធ គណៈគ្រប់គ្រងសាលារៀន នឹងមានភាពងាយស្រួលដល់ការងារគ្រប់គ្រង និងពង្រឹងបាននូវគុណសិក្សារបស់សិស្សានុសិស្ស។
២) នាយកដ្ឋានសហប្រតិបត្តិការកាយរឹទិ្ធ និងមន្ទីរអប់រំ យុវជន និងកីឡា ត្រូវសហការកៀងគរសប្បុរសជន និងសហគមន៍ ដើម្បីជួយឧបត្ថម្ភគាំទ្រដល់ការរៀបចំរចនាសម្ព័ន្ធកងល្បាតកាយរឹទិ្ធ នៅតាមគ្រឹះស្ថានសិក្សា ជាពិសេសសាលារៀនគំរូ។ តាមរយៈ វិធីសាស្រ្តនេះ ខ្ញុំមានជំនឿថា នឹងកាត់បន្ថយការពឹងផ្អែកការផ្គត់ផ្គង់គ្រឿងបំពាក់ឯកសណ្ឋានកាយរឹទិ្ធពីថ្នាក់ក្រសួង ហើយសាលារៀននឹងពង្រីកសមាជិកកាយរឹទិ្ធជាតិកម្ពុជា ដោយមានការចូលរួមពីសហគមន៍។
៣) នាយកដ្ឋានសហប្រតិបត្តិការកាយរឹទិ្ធ និងមន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ត្រូវសហការរៀបចំផែនការសកម្មភាព និងកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ ដោយការបោះជំរំរវាងកាយរឹទិ្ធរាជធានីខេត្ត ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍។
៤) នាយកដ្ឋានសហប្រតិបត្តិការកាយរឹទិ្ធ និងមន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ត្រូវសហការរៀបចំផែនការពង្រីកសមាជិកភាព និងពង្រឹងរចនាសម្ព័ន្ធកងល្បាតនៅតាមសាលារៀនគំរូ ដើម្បីគាំទ្រដល់ការអនុវត្តកម្មវិធីសិក្សាក្រៅម៉ោងបន្ថែម ចំនួន១ម៉ោងយ៉ាងតិចក្នុង១សប្តាហ៍។ អត្ថបទរដ្ឋបាលខេត្តកំពង់ធំ

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV