Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តម ជា វ៉ាន់ចាន់ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានកាតព្វកិច្ចចូលរួមថែរក្សាអនាម័យបរិស្ថានទាំងអស់គ្នា អនាម័យស្អាត បរិស្ថានល្អ នាំឱ្យសុខភាពយើងរឹងមាំ

ឯកឧត្តម ជា វ៉ាន់ចាន់ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានកាតព្វកិច្ចចូលរួមថែរក្សាអនាម័យបរិស្ថានទាំងអស់គ្នា អនាម័យស្អាត បរិស្ថានល្អ នាំឱ្យសុខភាពយើងរឹងមាំ

(កំពង់ធំ)៖ ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានកាតព្វកិច្ចចូលរួមថែរក្សាអនាម័យបរិស្ថានទាំងអស់គ្នា អនាម័យស្អាត បរិស្ថានល្អ នាំឱ្យសុខភាពយើងរឹងមាំ។

ប្រសាសន៍នេះ ត្រូវបានលើកឡើងនៅក្នុងពិធីទិវាបរិស្ថានជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទ “ ទម្លាប់ស្អាត គ្រួសារស្អាត និងបរិស្ថានល្អ ” ដែលរៀបចំឡើងដោយរដ្ឋបាលខេត្ត នៅលើសួនច្បារដងស្ទឹងសែន នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

ឯកឧត្តម ជា វ៉ាន់ចាន់ បន្តថា ពិធីនេះត្រូវបានប្រារព្ធធ្វើ ក្នុងគោលបំណង ដើម្បីលើកកំពស់ ការយល់ដឹង និងការស្រទ្បាញ់បរិស្ថាន ជាពិសេសជំរុញចលនាប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងគ្រប់ប្រភេទ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ សិស្ស និស្សិត ចូលរួមក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានដែលបានដាក់ចេញជាបន្តបន្ទាប់ ដោយផ្តោត សំខាន់ទៅលើមុំយុទ្ធសាស្រ្តចំនួន៣គឺ ភាពស្អាត ភាពបៃតង និងចីរភាព។ ជាពិសេស បានបំផុសមហាជននៅគ្រប់មជ្ឈដ្ឋាន និង គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តផ្លាស់ប្តូរទស្សនៈ ពីការគិតអវិជ្ជមាន ទៅវិជ្ជមាន ពីទ្រឹស្តី ទៅការអនុវត្តជាក់ស្តែង ចូលរួមសម្អាតថែរក្សាអនាម័យ បរិស្ថាន និងជាសារអប់រំមួយសម្រាប់សាធារណៈជនគ្រប់ទិសទី ឱ្យបានយល់ដឹងផងដែរ។

ឯកឧត្តម ជា វ៉ាន់ចាន់ បានជំរុញដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សាទាំងអស់ សូមកាត់បន្ថយការប្រើប្រាស់ វត្ថុប្រើប្រាស់ដែលផលិតដោយ ប្លាស្ទិក ដូចជា៖ ដបទឹកសុទ្ធ ថង់ប្លាស្ទិក ជាដើម និងការទុកដាក់ឱ្យបានត្រឹមត្រូវសំណល់ទាំងនោះក្រោយពីបានប្រើប្រាស់រួច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ជាចុងក្រោយឯកឧត្តម ជា វ៉ាន់ចាន់ បានបញ្ជាក់ថា ការសម្រេចបានបរិស្ថានស្អាត អនាម័យស្អាត និងភាពបៃតង បានរួមចំណែកយ៉ាងសំខាន់ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងទំាងអស់ ពិសេសគឺពួកគាត់ទទួលបាននូវផាកសុកភាពល្អ។ ក្រៅពីនេះ បរិស្ថានស្អាត ភាពបៃតង ក៏បានជួយលើកស្ទួយជីវភាពរបស់ប្រជាជនផងដែរ តាមរយះការទាក់ទាញអ្នកទេសចរណ៍ជាតិ និងអន្តរជាតិ ជាពិសេសខេត្តកំពង់ធំ មានរមណីយដ្ឋានទេចរណ៍ធម្មជាតិ និងប្រវត្តិសាស្រ្តជាច្រើន រួមមាន រមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្ត ប្រាសាទសំបូរព្រៃគុក ដែលជាបេតិកភណ្ឌពិភពលោក រមណីយដ្ឋានទេសចរណ៍ធម្មជាតិនិងប្រវត្តិសាស្រ្តភ្នំសន្ទុក និងតំបន់ទេសចរណ៍ធម្មជាតិ និងកែឆ្នៃជាច្រើនទៀតផងដែរ។ អត្ថបទដោយ រដ្ឋបាលខេត្តកំពង់ធំ

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV