Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញក្នុងកម្មវិធីប្រកាសលោក ប៉ឹក គីមសាន ចូលកាន់មុខតំណែងជាប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តខេត្តកំពង់ធំ ជំនួសឯកឧត្តមវេជ្ជបណ្ឌិត ស្រី ស៊ីន ដែលបានចូលនិវត្តន៍

រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញក្នុងកម្មវិធីប្រកាសលោក ប៉ឹក គីមសាន ចូលកាន់មុខតំណែងជាប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តខេត្តកំពង់ធំ ជំនួសឯកឧត្តមវេជ្ជបណ្ឌិត ស្រី ស៊ីន ដែលបានចូលនិវត្តន៍

(កំពង់ធំ)÷ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញក្នុងកម្មវិធីប្រកាសលោក ប៉ឹក គីមសាន ឱ្យចូលកាន់មុខតំណែងប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ធំ ជំនួសឯកឧត្តមវេជ្ជបណ្ឌិត ស្រី ស៊ីន ដែលបានចូលនិវត្តន៍ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកាឆ្នា២០២៥ ស្ថិតនៅសាលប្រជុំប្រាសាទសំបូរព្រៃគុក  ខេត្តកំពង់ធំ។

កម្មវិធីប្រកាសឱ្យចូលកាន់មុខតំណែងនេះមានការអញ្ជើញចូលរួមពីឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ឯកឧត្តមអភិបាលរងខេត្ត ប្រធានសាលាដំបូង ព្រះរាជាអាជ្ញា នៃអយ្យការសាលាដំបូងខេត្ត ប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងទាំងបី អភិបាលក្រុង/ស្រុក មន្ត្រីរាជការ នៃមន្ទីរសុខាភិបាលជាច្រើនរូប។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃអភិបាលខេត្តកំពង់ធំ បានគូសបញ្ជាក់ថា វិស័យសុខាភិបាលខេត្តទទួលបានការរីកចម្រើន លូតលាស់គួរឱ្យកត់សម្គាល់។ វិស័យសុខាភិបាលត្រូវបានកែលម្អ ពង្រីក និងលើកកម្ពស់ជាប្រចាំលើការផ្តល់សេវាសុខាភិបាលនៅតាមប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យ បង្អែកស្រុក ដែលរួមមានសេវាសម្ភពបន្ទាន់ សេវាសង្គ្រោះបន្ទាន់ សេវាថែទាំទារក-កុមារ ក៏ដូចជា សេវាអន្តរាគមន៍សុខភាពសាធារណៈផ្សេងៗទៀត កាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងត្រូវបានជំរុញឱ្យកាន់តែខិតជិតដល់មូលដ្ឋាន ជាពិសេសគឺគម្រោងមូលនិធិសមធម៌សុខាភិបាល និងគម្រោងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ក៏ត្រូវបានអនុវត្តបាន១០០% ដែលនេះធ្វើឱ្យលទ្ធភាពក្នុងការផ្តល់សេវាសុខាភិបាលមានចំនួនកើនឡើង តែអត្រាមរណៈមានការថយចុះ។

ថ្លែងនៅក្នុងកម្មវិធីនេះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ណែនាំឱ្យ លោក ប៉ឹក គីមសាន ប្រធានមន្ទីរដែលចូលកាន់មុខតំណែងថ្មី ត្រូវអនុវត្តការងារឱ្យបានល្អជាមួយមន្ទីរ-ស្ថាប័នពាក់ព័ន្ធ បញ្ចេញឱ្យអស់ពីភាពប៉ិនប្រសប់របស់ខ្លួន ត្រូវយកចិត្តទុកដាក់សហការ ចេះកៀងគរធនធានព្រមទាំងចេះប្រើប្រាស់ឱ្យអស់លទ្ធភាពនូវធនធានដែលមានស្រាប់ រក្សាឱ្យបាននូវសាមគ្គីភាពផ្ទៃក្នុង ដឹកនាំគ្រប់គ្រងមន្ត្រីរាជការក្រោមឱវាទឱ្យបានល្អ ឱ្យជាអ្នកមានការគោរព ក្រមសីលធម៌វិជ្ជាជីវៈ និងឱ្យបានទៅជាអ្នកផ្តល់សេវាសុខាភិបាលកាន់តែមានគុណភាពល្អឡើង ស្របតាមគោលនយោបាយសុខាភិបាលជាតិ ណែនាំស្តីពីការប្រតិបត្តិគ្លីនិកពិធីសារនៃការពិនិត្យ ព្យាបាល ស្តង់ដារគុណភាព ផែនការយុទ្ធសាស្ត្រសុខាភិបាល មគ្គុទ្ទេសក្នុងការបំរើប្រជាពល និងបទដ្ឋានបច្ចេកទេសនានា ជាពិសេសឱ្យបានទៅជាអ្នកផ្តល់សេវាដ៏ល្អ ស្របតាមគោលនយោបាយស្តីពីការផ្តល់សេវាសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជាឱ្យបានកាន់តែល្អប្រសើរឡើង។

លោក ប៉ឹក គីមសាន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំថ្មីដើម្បីឆ្លើយតបទៅនឹងសេចក្តីទុកចិត្តរបស់រាជរដ្ឋាភិបាល, ថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ធំ ធ្វើការប្តេជ្ញាចិត្តដូចតទៅ៖ ១.ស្មោះត្រង់ជានិច្ចចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ២.បន្តយកចិត្តទុកដាក់អនុវត្តយ៉ាងម៉ឺងម៉ាត់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់តាមច្បាប់ និងគោលការណ៍ណែនាំនានា របស់រាជរដ្ឋាភិបាលកម្ពុជា, ក្រសួងសុខាភិបាល និង រដ្ឋបាលខេត្ត។ ៣.ខិតខំបញ្ចេញអស់កម្លាំងកាយចិត្ត និងចំណេះដឹង ដើម្បីអនុវត្តការងារ តាមតួនាទីភារកិច្ចប្រកប ដោយឆន្ទៈនិងមនសិការវិជ្ជាជីវៈដើម្បីបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋដោយគ្មានការរើសអើង។ ៤.ខិតខំកែលម្អរ រាល់ចំណុចខ្វះខាត ក្នុងការដឹកនាំនិងអភិវឌ្ឍផ្នែកសុខាភិបាល ឱ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីជាក្តីរំពឹងរបស់ប្រជាពលរដ្ឋ។ ៥.រក្សាអោយបាននូវសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាមួយថ្នាក់ដឹកនាំមន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាពជុំវិញខេត្ត។ ៦.បន្តរៀនសូត្រអនុវត្តតាមគំរូដឹកនាំល្អ។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV